នយោបាយ

លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កំពុងប្រើ”ល្បិចកល”ដើម្បីឈ្នះការបោះឆ្នោត​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:20 AM | 0 | 8611

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានថ្លែងរដ្ឋាភិបាល​បាន​​ធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំងនិងគាបសង្កត់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោ​ត​(គ.ជ.ប)ហើយ​កំពុង​ប្រើ”​ល្បិចកល​”ដើម្បីឈ្នះ​ការបោះឆ្នោត​នៅពេលខាងមុខ។​ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែល​ការ​ប្រកាស​នេះ​ធ្វើឡើង​១ឆ្នាំមុន​ការបោះ​ឆ្នោត។

លោក សម រង្ស៊ី ថា​រដ្ឋាភិបាល​កំពុងប្រើ”ល្បិចកល”ដើម្បីឈ្នះការបោះឆ្នោត

លោក កឹម សុខា ប្រកាន់​ជំហរ​មិន​ចូលបំភ្លឺ​នៅថ្ងៃ​ស្អែក ទោះ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​​

ដោយ កញ្ញា ញ៉ែត ស្រីអូន​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:07 PM | 0 | 5563

មន្រ្តីគណបក្ស​សង្រ្គោះជាតិ​ឲ្យ​ដឹង​ថា​ប្រធានស្ដីទីគណបក្ស លោក កឹម សុខា នៅតែប្រកាន់ជំហរ​មិនចូលទៅបំភ្លឺនៅតុលាការនៅថ្ងៃស្អែកលើករណីដែលត្រូវចោទប្រកាន់រឿងស្រីកំណាន់ បើទោះ​លោក​ត្រូវប្រឈម​នឹង​ការ​ចាប់ខ្លួនក៏ដោយ។​ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានកោះហៅសាជាថ្មី ឲ្យលោក កឹម សុខា ចូលមកតុលាការបំភ្លឺក្នុងនាមជា​សាក្សីនៅថ្ងៃទី​២៦ខែ​ឧសភា លើសំណុំរឿងសញ្ចារកម្ម ក្រោយពីលោកមិនបានចូលបំភ្លឺ​។​

លោក កឹម សុខា ប្រកាន់​ជំហរ​មិន​ចូលបំភ្លឺ​នៅថ្ងៃ​ស្អែក ទោះ​ប្រឈម​នឹង​ការ​ចាប់ខ្លួន​

តំណាងរាស្រ្ត​លោក អ៊ុំ សំអាន បដិសេធមិនឆ្លើយសំណួររបស់ចៅក្រមស៊ើបសួរ​

ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:56 AM | 0 | 5225

តំណាងរាស្រ្ត​គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​បដិសេធមិន​ឆ្លើយទៅ​នឹង​សំណួររបស់​ចៅក្រម​ស៊ើប​សួរ ដោយថា​ខ្លួន​ជាតំណាងរាស្រ្តនៅមាន​អភ័យ​ឯកសិទ្ធិ។ចៅក្រម​ស៊ើប​សួរសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង ​បាន​សាកសួរ​លោក អ៊ុំ សំអាន ប្រហែលជា​មួយ​ម៉ោងនៅព្រឹកថ្ងៃពុធនេះទាក់ទងនឹង​អ្វីដែលលោក​បាន​បង្ហោះ​នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ​របស់​លោកកាលពីអំឡុងឆ្នាំ២០១៥និងរហូតដល់ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៦។​

តំណាងរាស្រ្ត​លោក អ៊ុំ សំអាន បដិសេធមិនឆ្លើយសំណួររបស់ចៅក្រមស៊ើបសួរ

លោក ហ៊ុន សែន ថាលោកចង់បានសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោត​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 10:26 AM | 0 | 5393

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានថ្លែងថាលោកចង់បាននូវសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោតនិងការបោះឆ្នោតដោយតម្លាភាព ដោយលោកបានរិះគន់ការលើកឡើងថាបាត់ឈ្មោះមនុស្សប្រមាណ១លាន៥សែននាក់ក្នុងបញ្ជីឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៣។លោក ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបដែលធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោយពេលរដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤គឺត្រូវធ្វើនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។

លោក ហ៊ុន សែន ថាលោកចង់បានសុក្រឹតភាពនៃបញ្ជីឈ្មោះបោះឆ្នោត

មូលនិធិកូហ្វីអាណាន់ប្តេជ្ញា​ជួយ​​ការបោះឆ្នោត​នៅកម្ពុជា​ទុកចិត្តបាននិងមានការផ្ទេរអំណាច​ដោយសន្តិវិធី​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:12 AM | 1 | 21189

មន្រ្តីគណបក្ស​សង្រ្គោះជាតិ​ឲ្យ​ដឹង​ថាគណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់បាន​សន្យា​ថា​នឹង​​ជួយ​កម្ពុជា​ធ្វើយ៉ាងម៉េច​ឲ្យ​ការបោះឆ្នោតនៅពេល​ខាងមុខ ប្រព្រឹត្តទៅដោយត្រឹមត្រូវ ​សេរីនិងយុត្តិធម៌ហើយ​ការផ្ទេរអំណាច​អាច​ប្រព្រឹត្តទៅដោយសន្តិវិធី។​ការថ្លែងនេះ​ធ្វើឡើង​បន្ទាប់ពីមានជំនួបមួយនៅរសៀលថ្ងៃ​ចន្ទនេះ រវាង​ថ្នាក់ដឹកនាំគណបក្ស​សង្រ្គោះជាតិ​និង​​គណៈប្រតិភូនៃអង្គការមូលនិធិកូហ្វីអាណាន់ដែលដឹកនាំដោយនាយកប្រតិបត្តិកិច្ចការបោះឆ្នោត លោក Alan Doss។​

មូលនិធិកូហ្វីអាណាន់ប្តេជ្ញា​ជួយ​​ការបោះឆ្នោត​នៅកម្ពុជា​ទុកចិត្តបាននិងមានការផ្ទេរអំណាច​ដោយសន្តិវិធី​

ជំហររបស់បក្សនយោបាយជុំវិញការធ្វើយុទ្ធនាការអាវខ្មៅ​

ដោយ លោក លី វេហា​​ | ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:32 PM | 0 | 3428

នៅថ្ងៃចន្ទ ទី២៣ ខែឧសភានេះជាយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅលើកទី៣ បន្ទាប់ពីមានការឃុំខ្លួន​មន្រ្តីសិទ្ធិមនុស្ស​អាដហុក៤នាក់និងមន្រ្តី គ.ជ.ប ម្នាក់។ ក្នុងយុទ្ធនាការនេះគណបក្សនយោបាយខ្លះមានការគាំទ្រចំពោះយុទ្ធនាការនេះ ខណៈ​បក្សនយោបាយ​ខ្លះទៀត​មិនចូលរួមនិងមិនគាំទ្រនោះទេ​។

ជំហររបស់បក្សនយោបាយជុំវិញការធ្វើយុទ្ធនាការអាវខ្មៅ

​លោក កឹម សុខា ៖​ជំហរ​ដឹកនាំ​គឺ​ទប់ស្កាត់​អំពើ​ផ្តាច់ការ បរទេស​ឈ្លានពាន និង​អំពើពុករលួយ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:05 PM | 0 | 16001

មេដឹកនាំ​បក្សប្រឆាំង លោក កឹម សុខា នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​រំឭក​យុវជន​មួយ​ក្រុម​ថា លោក​នៅ​តែ​ប្រកាន់​ជំហ​ធ្វើ​នយោបាយ​តាម​បណ្តាំ របស់​អ្នកនយោបាយ​ជើង​ចាស់​មួយ​រូបដែល​បាន​លាចាក​លោក​ទៅឲ្យ​ទប់ស្កាត់​បរទេស​ឈ្លានពាន ទប់ស្កាត់​អំពើ​ផ្តាច់ការ និង​អំពើពុករលួយ​។​
​ក្នុង​កិច្ច​សំណេះសំណាល​មួយ​នៅ​ស្នាក់ការ​កណ្តាលរបស់​គណបក្ស​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២២ ​ខែ​ឧសភា ​នេះប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន​ដែល​ចូល​ជួប​លោក​ថា ក្នុង​ជីវិត​នយោបាយ​របស់​លោក​នូវតែ​ប្រកាន់​ភ្ជាប់​បណ្តាំ​របស់​លោក តា​ស៊ឺន​សាន ក្នុង​ការជំរុញ​ប្រទេសជាតិ​រីកចម្រើន​។​

​លោក កឹម សុខា ៖​ជំហរ​ដឹកនាំ​គឺ​ទប់ស្កាត់​អំពើ​ផ្តាច់ការ បរទេស​ឈ្លានពាន និង​អំពើពុករលួយ​

គណបក្ស​ថ្មីមួយប្រកាសហែក្បូនរកព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 3:58 PM | 2 | 11110

គណបក្ស​ថ្មីមួយប្រកាសថា នៅសប្តាហ៍ក្រោយនេះ ពួកគេនឹងដង្ហែ​ញត្តិភ្ជាប់នឹងស្នា​មមេដៃ៦ពាន់​នាក់ ដាក់ថ្វាយព្រះមហាក្រត្រនរោត្តម សីហមុនី សុំព្រះរាជទានអ​ន្តរាគមន៍ ដោះ​លែងមន្ត្រី​ការពា​រសិ​​ទ្ធិ​មនុស្ស និងមន្ត្រី គជប មួយរូបដែលរដ្ឋាភិបាលចោលប្រកាន់ ហើយពេលនេះពួកគេកំពុងជាប់ឃុំ ។
ក្នុង​សេចក្តីប្រកាសព័ត៌ ចុះថ្ងៃទី២១ ខែឧសភា គណបក្ស​យុ​វជនកម្ពុជា ជាគណបក្ស ទើបបង្កើ​តថ្មី​បាន​លើកឡើងថា នៅថ្ងៃទី៣០ខែឧសភា ពួកគេនឹងជួបជំគ្នានៅរូបសំណា​ក់​សម្តេចឪជិតផ្ទះ​លោ​កនា​យក​រដ្ឋ​មន្ត្រីជិតវិមាណឯករាជ្យ។

គណបក្ស​ថ្មីមួយប្រកាសហែក្បូនរកព្រះរាជអន្តរាគមន៍ដោះលែងមន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ

អ្នកឃ្លាំមើលបារម្ភពីភាពចម្រូងចម្រាសលទ្ធផលបោះឆ្នោតបើមន្ត្រី គ.ជ.ប នៅតែគំរាមពីប្រព័ន្ធតុលាការ​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 10:02 AM | 0 | 7667

អ្នកឃ្លាំមើលកិច្ចការ​បោះឆ្នោតអះអាងប្រហាក់ប្រហែលគ្នា​ថា គណបក្សនយោបាយ​ដែលចូលរួ​មប្រកួតការ​បោះឆ្នោ​តខាង​មុខ អាចនឹងមានការខ្វែងគំនិតគ្នាលើលទ្ធផលបោះឆ្នោត ខណៈមន្ត្រី គ.ជ.ប ពីរ​រូបត្រូវបា​នតុលា​ការចោទប្រកាន់ និង​កោះហៅឲ្យ​ចូល​បំភ្លឺ​នាពេល​ឆាប់ៗនេះ។
លោក នី ចរិយា អគ្គលេខាធិការ​រង គ.ជ.ប ត្រូវបាន​តុលាការចោទប្រកាន់ពីបទសម គំនិត និងសូ​កប៉ា​ន់​សាក្សី​​​​​​​​ ហើយពេលនេះលោក កំពុងឃុំខ្លួនបណ្តោះ​អាសន្ន​នៅពន្ធនាគារ។

អ្នកឃ្លាំមើលបារម្ភពីភាពចម្រូងចម្រាសលទ្ធផលបោះឆ្នោតបើមន្ត្រី គ.ជ.ប នៅតែគំរាមពីប្រព័ន្ធតុលាការ​

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងស្នើឲ្យលោក សាយ ឈុំ ចាត់វិធានការករណីសមត្ថកិច្ចដកប័ណ្ណអភ័យឯកសិទ្ធិ​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 10:53 AM | 0 | 8927

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងស្នើឲ្យប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ចាត់​វិធានការលើ​សមត្ថកិច្ចមួយចំនួន ដោយថាបានដកហូតយក​ប័ណ្ណអភ័យ​ឯកសិទ្ធិពី​សមាជិក​ព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។​

សមាជិកព្រឹទ្ធសភាបក្សប្រឆាំងស្នើឲ្យលោក សាយ ឈុំ ចាត់វិធានការករណីសមត្ថកិច្ចដកប័ណ្ណអភ័យឯកសិទ្ធិ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required