នយោបាយ

លោក សម រង្ស៊ី បារម្ភពីភាពទុកចិត្តរបស់គ.ជ.ប ក្រោយតុលាការបន្តសំណុំរឿងរបស់លោក រ៉ុង ឈុន​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:02 AM | 1 | 5420

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសគេចពីការចាប់ខ្លួន បានសម្តែងក្តីបារម្ភចំពោះភាពទុកចិត្តទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ស្របពេល​តុ​លាការបានសើរើករណីហិង្សានៅផ្លូវវ៉េងស្រេង ដែលលោក រ៉ុង ឈុន សមាជិកគ.ជ.ប ត្រូវបានចោទ​ប្រ​កាន់ថាជាប់ពាក់ព័ន្ធ។

លោក សម រង្ស៊ី បារម្ភពីភាពទុកចិត្តរបស់គ.ជ.ប ក្រោយតុលាការបន្តសំណុំរឿងរបស់លោក រ៉ុង ឈុន

លោក​ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា​លោក​មិនអាចលូក​ដៃ​ក្នុងកិច្ច​ការរបស់តុលាការនោះទេ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:00 AM | 0 | 11717

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ​បាន​បញ្ជាក់​ពី​ប្រទេស​រុស្ស៊ី​ថា​លោក​មិន​អាច​លូក​ដៃក្នុង​កិច្ចការ​របស់​​តុលាការ​បាននោះទេ តែ​លោក​ថា​លោក​នឹង​ធ្វើកិច្ចការណាមួយបានដែលអាច​ធ្វើបាន​​ដើម្បី​ការ​បង្រួម​បង្រួមជាតិនិង​ស្ថិរភាព​របស់​ប្រទេស។​ក្នុង​ពិធីសំណេះសំណាលជាមួយ​និស្សិតសិក្សានៅប្រទេសរុស្ស៊ី លោក​ ហ៊ុន សែន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅទីនោះ​ បាន​ថ្លែង​ថា​អ្វីៗដែល​លោក​ធ្វើ​គឺ​តាម​តែ​អ្នក​នយោបាយ​ដែល​លេង​ជាមួយ​លោក​តែប៉ុណ្ណោះ​។

លោក​ ហ៊ុន សែន បញ្ជាក់​ជា​ថ្មី​ថា​លោក​មិនអាចលូក​ដៃ​ក្នុងកិច្ច​ការរបស់តុលាការនោះទេ

ក្រសួងយុត្តិធម៌ឲ្យ​លីកាដូពិនិត្យ​មើល​ច្បាប់អង្គការ​ ក្រោយចេញរបាយការណ៍ស្តីពីអ្នកទោសនយោបាយ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:33 AM | 1 | 7176

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព បានចាត់ទុករបាយការណ៍​របស់អង្គការ​លីកាដូដែល​បាន​ប្រើពាក្យ​ថា”​អ្នកទោសនយោបាយ” ជា​របាយការណ៍​មួយ​បង្ហាញថា​អង្គការ​សិទ្ធិមនុស្ស​មួយនេះ​ដើរចេញឆ្ងាយពីវិជ្ជាជីវៈ​និង​លក្ខន្តិកៈរបស់ខ្លួន។កាលពីថ្ងៃ​អង្គារ អង្គការលីកាដូបានចេញផ្សាយ​របាយការណ៍ប្រចាំឆ្នាំរបស់អង្គការដោយ​ដាក់ចំណងជើងថា«អ្នកទោសនយោបាយនៅកម្ពុជា» ដោយ​អង្គការ​បានកត់សម្គាល់ថា​ចាប់តាំងពីខែឧសភាឆ្នាំ២០១៥ ការបំ​ភិតបំភ័យរបស់រដ្ឋាភិបាលមកលើអ្នករិះគន់គឺមានលក្ខណៈកាន់តែធ្ងន់ធ្ងរឡើងៗហើយ​ចំនួន”​អ្នក​ទោស​នយោបាយ”​មា​ន​ការ​កើនឡើង។​

ក្រសួងយុត្តិធម៌ឲ្យ​លីកាដូពិនិត្យ​មើល​ច្បាប់អង្គការ​ ក្រោយចេញរបាយការណ៍ស្តីពីអ្នកទោសនយោបាយ​

ចៅក្រមស៊ើបសួរ​​បញ្ជូនសំណុំរឿងលោក រ៉ុង ឈុន សមាជិកគ.ជ.ប ទៅជំនុំជម្រះ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 1:45 PM | 1 | 25811

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចេញលិខិត​ជូនដំណឹងមួយទៅលោក រ៉ុង ឈុន សមា​ជិក​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថាបានបញ្ជូនសំណុំរឿងរបស់លោកទៅជំនុំជ​ម្រះ ពាក់ព័ន្ធ​នឹង​ហិង្សា​នៅ​ផ្លូវវ៉េងស្រេងដែលកើតឡើងតាំងពីដើម​ខែមករា ឆ្នាំ២០១៤។ក្នុងលិខិតជូនដំណឹងដែលចុះថ្ងៃទី២៦ ខែមេសាហើយវីអូឌីទើបតែទទួលបាន ចៅក្រមស៊ើបសួរលោក សាន សុផាត បានឲ្យដឹងថាលោកបានបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។ លិខិតមិនបានបញ្ជាក់ពីសំណុំ​រឿងអ្វីនោះទេ ដោយគ្រាន់តែបញ្ជាក់ថាជាសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។

ចៅក្រមស៊ើបសួរ​​បញ្ជូនសំណុំរឿងលោក រ៉ុង ឈុន សមាជិកគ.ជ.ប ទៅជំនុំជម្រះ

តុលាការ​កោះហៅ​លោក កឹម សុខា សាជាថ្មី លើករណី​ដែលត្រូវចោទរឿង​​ស្រីកំណាន់​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 12:23 PM | 0 | 8695

ព្រះរាជអាជ្ញារង​នៃសាលាដំបូងរាជធានីភ្នំពេញ​ លោក សៀង សុខ បាន​កោះ​ហៅសាជាថ្មី ឲ្យ​​លោក ​កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ​ ​ចូលមកតុលាការ​ ​ ​លើ​សំណុំរឿង​សញ្ចារកម្ម​ ក្រោយពី​លោក​មិន​​បាន​ចូលបំភ្លឺកាលពីថ្ងៃអង្គារ​ម្សិលមិញនេះ ​ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់​រឿងស្រីកំណាន់កាលពីកន្លងមក។

តុលាការ​កោះហៅ​លោក កឹម សុខា សាជាថ្មី លើករណី​ដែលត្រូវចោទរឿង​​ស្រីកំណាន់​

គណបក្សប្រឆាំងរកអន្តរាគមន៍ពីប្រ​ទេសហត្ថលេខី ករណីនយោបាយនៅកម្ពុជា​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:05 AM | 1 | 5705

គណបក្សប្រឆំាង​ឲ្យដឹងថា ខ្លួនបានផ្ញើ​លិខិត​ទៅអង្គការសហប្រជាជាតិនិង​ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឲ្យ​ជួយអន្តរាគមន៍ ករណីស្ថានការណ៍នយោបាយនៅកម្ពុជាដែល​​កំពុង​​ឡើង​កម្តៅ។

គណបក្សប្រឆាំងរកអន្តរាគមន៍ពីប្រ​ទេសហត្ថលេខី ករណីនយោបាយនៅកម្ពុជា​

អង្គការសម្ព័ន្ធ​មិត្តខ្មែរ-អាមេរិកាំងប្រកាសធ្វើបាតុកម្មទាមទារ​ឲ្យ​អាមេរិក​ដាក់ទណ្ឌកម្មលើ​កម្ពុជា​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:55 PM | 0 | 4909

អង្គការសម្ព័ន្ធ​មិត្តខ្មែរ-អាមេរិកាំងបាន​ប្រកាស​ថា​ខ្លួន​នឹង​ធ្វើ​បាតុកម្ម​នៅខែមិថុនាខាងមុខនេះ​ ដោយ​ទាម​ទារ​​ឲ្យ​សហរដ្ឋអាមេរិក​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ការទូតមក​លើ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​សកម្មជន​នយោបាយ​និង​សង្គមស៊ីវិល។​ ក្នុង​សេចក្តីប្រកាស​ព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយ​នៅថ្ងៃ​ពុធនេះ អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង​បាន​​ឲ្យ​​ដឹង​ថា​ខ្លួន​នឹងរៀបចំធ្វើបាតុកម្មនៅមុខអាគារសភាសហរដ្ឋអាមេរិក នៅថ្ងៃទី១០ ខែមិថុនា។ សេចក្តីប្រកាស​បញ្ជាក់ថាការ​ធ្វើបាតុកម្មនេះគឺដើម្បីជំរុញ​ឲ្យសភាសហរដ្ឋអាមេរិកអនុម័តច្បាប់ដើម្បីទាមទារឲ្យ​ក្រសួង​ការបរទេសសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងការទូតទៅលើរដ្ឋាភិបាលរបស់​លោក ហ៊ុន សែន រហូតទា​ល់​តែមានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្សនិងសកម្មជនដទៃទៀតឲ្យមា​នសេរីភាព។

អង្គការសម្ព័ន្ធ​មិត្តខ្មែរ-អាមេរិកាំងប្រកាសធ្វើបាតុកម្មទាមទារ​ឲ្យ​អាមេរិក​ដាក់ទណ្ឌកម្មលើ​កម្ពុជា

អង្គការសិទ្ធិមនុស្សថាអ្នកទោសនយោបាយកាន់តែកើនពេលតុលាការមិនឯករាជ្យ​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:39 AM | 0 | 1963

អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សមួយបានបង្ហាញរបាយការណ៍អង្កេតរយៈពេលមួយឆ្នាំដោយ​កត់​សំគាល់ថាអ្នក​ទោស​នយោបាយនៅកម្ពុជាកាន់តែឡើងយ៉ាងគំហុក នៅពេលដែលរដ្ឋាភិបាល​ប្រើ​ប្រព័ន្ធ​​តុលាការជារ​នាំ​ង​សម្រាប់បំបិទ​មាត់អ្នករិះគន់។

អង្គការសិទ្ធិមនុស្សថាអ្នកទោសនយោបាយកាន់តែកើនពេលតុលាការមិនឯករាជ្យ

សាលាឧទ្ធរណ៍​បដិសេធសំណើ​សុំនៅក្រៅឃុំ​របស់តំណាងរាស្រ្ត​ អ៊ុំ សំអាន​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 3:02 PM | 0 | 3699

សាលាឧទ្ធរណ៍​នៅព្រឹកថ្ងៃ​អង្គារនេះបាន​ច្រាន​ចោល​សំណើសុំនៅក្រៅឃុំ​របស់តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន​ ដោយ​អះអាង​ថា​ដំណើរ​ការ​ស៊ើបអង្កេត​របស់​សាលាដំបូង​មិនទាន់បញ្ចប់នៅឡើយ។​នៅព្រឹកថ្ងៃ​អង្គារនេះ លោក អ៊ុំ សំអាន ត្រូវបាន​បញ្ជូន​មក​សាលាឧទ្ធរណ៍ ដោយ​ដៃជាប់ខ្នោះ។ ក្រោយបញ្ចប់សវនាការ មេធាវី​ការពារក្ដី​ឲ្យ​លោក អ៊ុំ សំអាន គឺ​លោក​ ជូង ជូងី បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មានចៅក្រមសម្រេច​មិន​ឲ្យ​លោក​នៅក្រៅឃុំ​បណ្តោះអាសន្ន ក្រោមមូលហេតុ​ពីរ គឺទីមួយ​សាលាដំបូងមិនទាន់​បញ្ចប់​ការស៊ើបអង្កេត​និងទីពីរ​គឺ​លោក​អាច​បង្ក​ចលាចល​ក្នុង​សង្គម ប្រសិន​បើ​នៅ​ក្រៅឃុំ។​

សាលាឧទ្ធរណ៍​បដិសេធសំណើ​សុំនៅក្រៅឃុំ​របស់តំណាងរាស្រ្ត​ អ៊ុំ សំអាន​

លោក កឹម សុខា មិន​ចូលបំភ្លឺនៅតុលាការជាលើកទីពីរ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:10 AM | 2 | 17418

ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា មិនបានចូលទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ តាមការកោះអញ្ជើញរបស់ព្រះរាជអាជ្ញាក្នុងសំណុំរឿងសញ្ចារកម្ម ដែលពាក់ព័ន្ធនឹងខ្សែអាត់សំឡេងដែលត្រូវបានចោទប្រកាន់រឿងស្រីកំណាន់កាលពីកន្លងមក។

លោក កឹម សុខា មិន​ចូលបំភ្លឺនៅតុលាការជាលើកទីពីរ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required