ជប៉ុន​បន្ត​ជំរុញ​ជា​ថ្មី​ឲ្យ​កម្ពុជា​រៀប​ចំ​ការ​បោះ​ឆ្នោត​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ

ប្រមុខ​ការ​ទូត​ជប៉ុន បាន​ជំរុញ​​​ទៅ​រដ្ឋាភិបាល​កម្ពុជា​​ជា​ថ្មី​ម្ដង​ទៀត ​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​ខាង​មុខ​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​កម្ពុជា​ បើទោះបី​ជា​កូន​ប្រុស​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ទៅ​ក្រុម​មេដឹកនាំ​ជប៉ុន​​នូវ​អ្វី​ដែល​លោក​ហៅ​ការ​ស្ថានភាព​ពិត​នៅ​កម្ពុជា​ក៏​ដោយ។

អង្គការអន្តរជាតិ​៖ ករណី​​ភ្នំពេញ​ប៉ុស្តិ៍ជា​ការ​វាយ​ប្រហារ​ទៅ​កាសែត​​ឯក​រាជ្យដែល​សល់​ចុង​ក្រោយ​គេបង្អស់

អង្គការ​អ្នកកា​សែត​គ្មាន​ព្រំ​ដែន(Reporter Without Border) បាន​ចាត់​ទុក​ករណី​កា​សែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ការ​វាយ​ប្រហារ​ទៅ​លើ​ព័ត៌មាន​​ឯក​រាជ្យ​ចុង​គេ​ក្រោយ​​បង្អស់ដែល​នៅ​សេស​សល់​នៅ​កម្ពុជា​​ បន្ទាប់​ពី​ការ​សែត​Cambodia daily និងវិទ្យុអាស៊ី​សេរី។

តុលាការកំពូលសម្រេចឲ្យបន្តឃុំខ្លួនលោក កឹម សុខា

តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចឲ្យបន្តឃុំខ្លួនលោក កឹមសុខា ដូចការសម្រេចរបស់តុលាការថ្នាក់ក្រោមដដែល បើទោះ​បី​ជា​មេធាវីលោក កឹម សុខា អះអាងថា កូនក្ដីរបស់ខ្លួននឹងសហការជាមួយតុលាការដោយមិនរត់គេចទៅណានោះទេ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ​ហ៊ុន សែន អះ​អាង​ថា ប្រទេស​មហា​អំណាច​ធំៗ​បន្ត​គាំ​ទ្រ​រូប​លោក

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​អះ​អាង​ថា សហគមន៍​អន្តរជាតិ​នៅ​តែ​បន្ត​គាំ​ទ្រ​រដ្ឋាភិបាល​របស់​លោកដដែល ដែល​ជា​ប្រតិកម្ម​តប​ទៅ​នឹង​អតីត​មេ​បក្ស​ប្រឆាំង ដែល​បាន​អះ​អាង​ថា សហគមន៍​អន្តរជាតិ​មិន​ទទួល​កម្ពុជា​នោះ​ឡើយ

GDP ចូលរួមបោះឆ្នោតនឹងសង្ឃឹមទទួលបានអាសនៈ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(GDP) បញ្ជាក់ជំហរនៅថ្ងៃនេះថា នឹងចូលរួមការបោះឆ្នោត នៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ ហើយសង្ឃឹមទទួលបានអាសនៈនៅក្នុងសភា ……

លោក ហ៊ុន​ សែន រំពឹងថាយ៉ាងតិច​គណបក្ស២១ចូលរួមបោះឆ្នោត​

នាយករដ្ឋមន្ត្រីបង្ហើបថា យ៉ាងតិចមានគណបក្សនយោបាយ​ចំនួន២១នឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។​

សមត្ថកិច្ចឈរយាមប្រចាំការនៅមុខតុលាការកំពូល។

តុលាការថាសវនាការនៅសប្ដាហ៍ក្រោយមិនមានវត្តលោក កឹម សុខា

មន្ត្រីជាន់ខ្ពស់តុលាការកំពូលអះអាងថា សវនាការនៅថ្ងៃទី​៧ ខែឧសភា ខាងមុខនេះ មិនមានវត្តមានលោក កឹម សុខា ចូលរួមទេ ដោយថា សំណុំរឿងនេះ ជារឿងមុនអង្គរសេចក្ដី។

រដ្ឋាភិបាលច្រានចោលព័ត៌មានថាតំបន់ថ្ម៣ដុំនៅខេត្តតាកែវកាត់ឲ្យវៀតណាម

រដ្ឋាភិបាលច្រានចោលការអះអាងថា តំបន់ថ្ម៣ដុំនៅខេត្តតាកែវ របស់កម្ពុជា ត្រូវបានកាត់​ឲ្យ​​ទៅវៀ​តណាម កាល​ពីខែ​មុន តាម​រយៈ​ការបោះបង្គោលព្រំដែនថ្មីៗ នៅតំបន់នោះ។

អតីតគណបក្សសង្គ្រោះជាតិបញ្ជាក់ជំហរមិនចូលរួមជាមួយគណបក្សបង្កើតថ្មីៗ

អតីតគណបក្សសង្គ្រោះជាតិ ប្រកាសថា ខ្លួនមិនចូលរួមជាមួយគណបក្សដែលទើបបង្កើតថ្មីៗនោះទេ ដោយ ថា គណបក្សនេះនៅតែរក្សារជំហរគោរពឆន្ទៈពលរដ្ឋខិតខំស្វែងរកដំណោះស្រាយនយោបាយដើម្បីបានចូលរួម ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅពេលខាងមុខ។

នាយករដ្ឋមន្រ្តីថា​សារព័ត៌មានជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលមិនអាចខ្វះបាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថាប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលដែលមិនអាចខ្វះបាន​នៅ ក្នុងសង្គមប្រជាធិបតេយ្យ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ