លោក ញឹក ប៊ុនឆៃ គ្រោងមកធ្វើជាប្រធានគណបក្សខ្មែររួបរួមជាតិ

អតីតឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ដែលទើបត្រូវបានដោះលែងឲ្យនៅក្រៅឃុំនៅព្រឹកនេះ គ្រោង​នឹង​មក​កាន់​​តួនាទី​ជាប្រធានបក្សខ្មែររួបរួមជាតិវិញ នេះ​បើតាមការបញ្ជាក់​របស់​ប្រធាន​គណបក្សដែលកាន់តំណែង​បច្ចុប្បន្ន។

អ្នកជំនាញអង្គការសហប្រជាជាតិស្នើកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ

អ្នកជំនាញអង្គការសហប្រជាជាតិក្រើនរំឮកជាថ្មី ឲ្យរដ្ឋាភិបាលកម្ពុជា បើកលំហូរប្រជាធិបតេយ្យឡើងវិញ និងព្រមានពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោតថ្នាក់ជាតិខាងមុខ បើអតីតគណបក្សប្រឆាំងដ៏ធំ មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតប្រជែងបោះឆ្នោត។

លោក ញឹក​ ប៊ុនឆៃ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ

អតីតប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ត្រូវបានតុលាការ​ចេញដីកា​ដោះ​លែង​​​ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន នៅថ្ងៃចន្ទនេះ បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បាន​​ធ្វើកា​រ​ចោទ​ប្រកាន់​​​និងឃុំខ្លួនអស់ប្រមាណ៩ខែមក ពាក់ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​១០ឆ្នាំមុខ។

ព្រឹទ្ធសភា​បើ​កសម័យ​ប្រជុំ​លើក​ទី១នីតិកាល​​ថ្មី​អនុម័ត​លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង

ព្រឹទ្ធសភា​កម្ពុជា បាន​បើក​សម័យ​ប្រជុំ​លើក​ទី​១នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់​ពី​ព្រះ​មហា​ក្សត្រ​បានចូលរួមបើក​សម័យ​ប្រជុំ​ពេញ​អង្គកាល​ពី​សប្តាហ៍​មុន​។

ក្រសួងមហាផ្ទៃយល់ព្រមឲ្យកូនប្រុសលោក គង់ គាំ បង្កើតបក្សនយោបាយ

ក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទនេះ អនុញ្ញាតឲ្យកូនប្រុសអតីតសមាជិកជាន់ខ្ពស់គណបក្សសង្គោះជាតិ បង្កើត​គណ​បក្សនយោបាយថ្មីមួយ ឈ្មោះថា «គណបក្សឆន្ទៈខ្មែរ» តបតាមសំណើរសុំ​បង្កើត​គណបក្ស​កាល​ពី​សប្តាហ៍​មុន។

លោក​ ហ៊ុន សែន ថានយោបាយលែងជាបញ្ហាឈឺក្បាលនិងគ្មានការពន្យារពេលបោះឆ្នោត

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន បាន​ថ្លែង​ថា រឿង​នយោបាយ​លែង​ជា​បញ្ហា ​ដែល​កម្ពុជា​ត្រូវ​ឈឺ​ក្បាល​ទៀត​ហើយ ខណៈ​លោក​បញ្ជាក់​ថា​គ្មាន​ការ​ពន្យារ​ការ​បោះឆ្នោត​ ហើយ​គណបក្ស​នយោបាយ ​ដែលលោកថាបាន​ស្លាប់​បាត់មិន​អាច​រស់​ឡើង​វិញ​បាន​ទេ។

បក្សមួយប្រកាសមិនចូលរួមការបោះឆ្នោតដោយថាស្ថានការណ៍នយោបាយគ្មានស្ថិរភាព

គណបក្សអំណាចខ្មែរ បានប្រកាសថាខ្លួនមិនចូលរួមក្នុងការបោះឆ្នោតនៅខែ កក្ដដាខាងមុខទេ​ដោយថាស្ថាន​ការណ៍​​នយោយនៅកម្ពុជាគ្មានស្ថិរភាព ហើយសមាសភាពចាត់តាំងរបស់ គ.ជ.ប គ្មានសុក្រិត្យភាពលំអៀងទៅ​ខាង​រដ្ឋាភិបាល។

ដាណឺម៉ាកអន្ដរាគមន៍ករណីអាជ្ញាធរថៃឃាត់ខ្លួនប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ

ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរ លោក សម សេរី អះអាងថា រដ្ឋាភិបាលដាណឺម៉ាកបានជួយអន្ដរាគមន៍ ករណី​ដែល​អាជ្ញាធរ​ថៃឃាត់ខ្លួនលោក នៅពេលកំពុងបន្ដទិដ្ឋាការស្នាក់នៅក្នុងប្រទេសនេះ ខណៈ រូបលោកក៏​កំពុងរងការចោទ​ប្រកាន់​ពី​សំណាក់​រដ្ឋាភិបាលកម្ពុជា ថាមានបំណងដាក់គ្រាប់បែកបំផ្ទុះនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរ។

លោក គង់ គាំ ថាការបង្កើតបក្សថ្មីអាចជួយឲ្យ CNRP ចូលរួមការបោះឆ្នោត

អតីតថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា ការបង្កើតគណបក្ស​ថ្មី ដោយកូនប្រុសរបស់លោក គឺជា​ផ្នែកមួយ​ជួយឲ្យអតីតគណបក្សសង្គ្រោះជាតិ​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ថ្នាក់ជាតិ​ខាង​មុខ​ឡើង​វិញ​​​។

ក្រុមអង្គការអន្ដរជាតិស្នើសិង្ហបុរីបើកកិច្ចប្រជុំដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

អង្គការអន្ដរជាតិចំនួន ៧​ស្ថាប័ន បានសរសេរលិខិតរួម​មួយផ្ញើទៅរដ្ឋាភិបាលសិង្ហបុរី ឲ្យបើកកិច្ចប្រជុំដើម្បីដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ឲ្យបានល្អប្រសើរឡើងវិញនៅមុនការបោះឆ្នោត ខណៈប្រមុខរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ក៏នឹងត្រូវ​ចូលរួមកិច្ចប្រជុំកំពូលមួយនៅប្រទេសនេះនៅថ្ងៃស្អែកផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ