ប្រមុខការទូតជប៉ុនលើកឡើងពីវេទិកាជប៉ុន-មេគង្គ តែមិននិយាយដល់វិវាទនយោបាយកម្ពុជា

ប្រមុខ​ការទូត​ជប៉ុន បាន​ស្នើ​ឡើង​នូវ​វេទិកា​ជប៉ុន​ជាមួយ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ខណៈ​ដែល​តំបន់​នេះ​មាន​សកម្មភាព​នៃ​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​មហា​អំណាច​ចិន ប៉ុន្តែ មិន​បាន​លើក​ឡើង​ពី​វិវាទ​នយោបាយ​កម្ពុជា​នោះ​ឡើយ។ រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។ ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ទំហំ​ជាង ៩២​លាន​ដុល្លារ ជា​មួយ​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក តារ៉ូ កូណូ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​ផង​ដែរ ដើម្បី​ជជែក​អំពីទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ទំនាក់​ទំនង​រវាង​ប្រទេសជប៉ុន និង​តំបន់​ទន្លេ​មេគង្គ។ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​គ្រោង​នឹង​រៀបចំ​វេទិកា​ជប៉ុន-មេគង្គ ដែល​ជា​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​ជប៉ុន និង​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ។ គម្រោង​ជំនួប​កំពូល​ជប៉ុន-មេគង្គ ត្រូវ​បាន​គ្រោង​ឡើង ក្រោយ​ពី​បណ្ដា​មេដឹកនាំ​នៃ​តំបន់​ទន្លេ​មេគង្គ បាន​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ចិន​យ៉ាង​តិច ៣​ដង​​រួច​មក​ហើយ ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន រហូត​ដល់​ ៣​ខែ​ដើម​ឆ្នាំ​២០១៨​នេះ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី គ្មាន​ទេ​វិវាទ​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន និង​មេដឹកនាំ​កម្ពុជា

វៀតណាមសួរសុខទុក្ខនិងជូនកាដូដល់កម្លាំងការពារតាម​ព្រំដែន​កម្ពុជា

អាជ្ញាធរវៀតណាមតាមព្រំដែននៃខេត្តមួយចំនួនជាប់កម្ពុជាបានចុះសួរសុខទុក្ខ ផ្តល់វត្ថុអនុស្សាវរីយ៍ និង ជូនពរដល់កម្លាំង​សមត្ថកិច្ចកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃ​​ទី ​០៧​ ខែមេសា​ នេះ​ស្នងការនគរបាល​ខេត្តតាកែវ​ លោក សុខ​ សំណាង បាន​ទទួល​ជួប​ប្រតិភូ​បញ្ជាការដ្ឋាន​តម្រួតយោធា​ការពារ​ព្រំដែន​ខេត្ត​អាន​ យ៉ាង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដឹកនាំ​ដោយ​លោក​ ​ ប៊ូ​យ​ ជុន​យុង​ ដែល​ អញ្ជើញ​មក​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​នា​ពេល​ខាង​មុខ​នេះ​។​ តាមការចុះផ្សាយនៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ម្សិលមិញ ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក​​ ស្រេង​ ជា​ ក៏បាន​ទទួល​ គណៈប្រតិភូ​យោធា​ការពារ​ព្រំដែន​ខេត្ត​ ឡុ​ង​អាន​ និង​ខេត្ត​តៃ​និ​ញ​ នៃ​ប្រទេស​វៀតណាម​ ដើម្បីជួបសួរសុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្តព្រៃវែង​។ ​តាមការចុះផ្សាយដដែលគណៈប្រតិភូ​វៀតណាម​លើកឡើងថា​ កម្ពុជា​ និង​វៀតណាម​ គឺជា​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ ហើយ​ប្រជាជន​ទាំង​ពីរ​ក៏​មាន​ទំនាក់​ទ​ន​ង​ សាមគ្គីភាព​គ្នា​ល្អ​ ទាំង​ការ​រស់នៅ​ និង​ការ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ផង​ដែរ​។​ ​តាមការចុះផ្សាយបន្តថានៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ដដែលនោះ​​លោក

រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក​ដើម្បីពង្រីកទំនាក់​ទំនងទ្វេភាគី ដោយនាំមកជាមួយជំនួយនិងកម្ចី​ជាង ៩០ លានដុល្លារ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសចុះថ្ងៃទី០៦ ខែ មេសា បានឲ្យដឹងថានៅថ្ងៃទី ០៨ ខែ មេសានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោល ដៅពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសជប៉ុន និង កម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានដដែលក្នុងកំឡុងពេល​ទស្សនកិច្ចនេះលោក តារ៉ូ កូណូ ក៏នឹងជួប​សំដែងការគួរសមជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការ​បរទេសលោក ប្រាក់ សុខុន។ តាមសេចក្ដីប្រកាសព័ត៌មានដដែលកម្ពុជានិងជប៉ុន ក៏នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និង កំណត់​ហេតុ​​​នៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង(ជំនួយ)ក្នុងទឹកប្រាក់ប្រមាណជាង ៤លាន ៦សែន ដុល្លារ និង​ឥណទាន​​សម្បទាន(កម្ចី) ដែលមានទឹកប្រាក់ប្រមាណជាង ៨៦ លានដុល្លារ ដល់ភាគីកម្ពុជា។ ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះស្របពេលដែលព្រះមហាក្សត្រ ព្រះមរប​នាថ នរោត្តម សីហមុនី យាងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៤ថ្ងៃចាប់

លោក កឹម សុខា ឲ្យអ្នកចង់ជូនពរពេលចូលឆ្នាំផ្ញើលិខិតនៅផ្ទះរបស់លោក​

មេធាវីការពារក្តី​ឲ្យ​មេដឹកនាំអតីតបក្សប្រឆាំងថា  លោក កឹម សុខា បានផ្តាំថា អ្នកគាំទ្រ​អាច​សរសេរ​ជាលិខិត​ផ្ញើសារ​ជូនពររូបលោកបាន​ ប៉ុន្តែ​ត្រូវ​​យកលិខិតនោះ​ទៅ​ជូនភរិយារបស់​លោក​នៅ​ផ្ទះ ស្ថិតនៅខ័ណ្ឌទួលគោក រាជធានីភ្នំពេញ​។ សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា កូនក្តីរបស់លោកស្រី កាលពីថ្ងៃទី៤ ខែមេសានេះ បានផ្តាំផ្ញើតាមរយៈក្រុម​មេធាវីដែលទៅសួរសុខទុកនៅពន្ធនាគារត្រពាំងផ្លុងថា មុនចូលឆ្នាំខ្មែរខាងមុខ​នេះ បើអ្នកគាំទ្ររូប​លោក​ចង់សរ​សេរ​លិខិត​ផ្ញើសារជូនពរ អាចយកទៅ​ផ្ញើ​ភរិយា​របស់​លោកនៅផ្ទះ ស្ថិត​នៅ​ខ័ណ្ឌទួល​គោក រាជធានីភ្នំពេញដោយថាសារនេះនឹងឭដល់រូបលោក។ លោកស្រីមានប្រសាសន៍ថា«បើស្រលាញ់ចូលចិត្តគាត់ ជិតចូលឆ្នាំថ្មីនេះ បើបងប្អូនប្រជាពលរដ្ឋ​ ចង់សរសេរសារលិខិតជូន គឺអាច​យក​លិខិតនោះទៅដាក់នៅផ្ទះរបស់គាត់ ភរិយារបស់គាត់និងជំរាបគាត់ អំពីលិខិតជូនពរដែលបងប្អូន​ប្រជា​ពលរដ្ឋសរសេរមកកាន់គាត់»។ លើសពីនេះទៀត មេធាវីរូបនោះ បានច្រានចោលសម្តីមេធាវី ហែម សុជាតិ ដែលវិទ្យុអាស៊ីសេរី​​បាន​ដកស្រង់សម្តី លោក កឹម សុខា កាល​ពីថ្ងៃទី៤ ខែមេសានេះថា «សម្តែងសុទិដ្ឋិនិយមថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយ​វិបត្តិនយោបាយនាពេលបច្ចុប្បន្នបាន គឺត្រូវ​ការចរចារ​វាងភា​គី​គណ​​បក្ស​ជាប់​ឆ្នោត​ទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា» ដោយថាសម្តីរបស់មេធាវី ហែម

អតីតតំណាងរាស្ត្របក្សឆាំងថាសកម្មជនជាប់ឃុំកំពុងរងការរឹតត្បិតខ្លាំង

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង អះអាងថា សកម្មជនទាំង១៤នាក់ដែលកំពុងជាប់ឃុំ​បានប្រាប់ថា ខាងពន្ធនាគារបានរឹតបន្តឹងសន្តិសុខធ្វើឲ្យពួកគាត់ពិលំបាកក្នុងការរស់នៅដោយសារនៅតាមបន្ទប់ពួកគាត់មានបំពាក់​កាមេរ៉ានិងគ្មាន​កង្ហារ ក្រោយពីមានប្រតិកម្មខ្លាំងៗពីលោក ហ៊ុន សែន។

អង្គការតំបន់​មួយ​ស្នើ​ឲ្យ​ដោះ​លែងនិង​ទម្លាក់​ការ​ចោទ​ប្រកាន់​អតី​តអ្នក​ព័ត៌មានវិទ្យុអាស៊ីសេរី​

អង្គការ​តំបន់​មួយបាន​បង្ហាញ​ក្តីបារម្ភពីការ​បន្ត​ឃុំ​ខ្លួនអតីត​អ្នក​យក​ព័តមាន​អាស៊ីសេរី ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​អ្នក​ទាំង​ពីរជា​បន្ទាន់។  

ភ្នំពេញប៉ុស្ដិ៍សុំពន្យារពេលអនុវត្តសាលដីកាក្រោយតុលាការព្រមានរឹបអូសទ្រព្យសម្បត្ដិ

កាសែតភ្នំពេញប៉ុស្ដិ៍ស្នើសុំរយៈពេល២០ថ្ងៃបន្ថែមទៀត ដើម្បីតតាំងក្ដីនៅតុលាការកំពូល បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្តសាលដីកា កាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធនឹងវិវាទការងារ រវាងអតីតអគ្គនាយក និងម្ចាស់ស្ថាប័នកាសែតបរទេសមួយនេះ។

វៀតណាមស្នើកម្ពុជាឲ្យទប់ស្កាត់ព័ត៌មានមិនពិតធ្វើឲ្យប៉ះពាល់ទំនាក់ទំនងទ្វេភាគី

មេដឹកនាំវៀតណាម បានស្នើទៅមេដឹកនាំកម្ពុជា ឲ្យបង្កើនកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរព័ត៌មានបន្ថែមទៀត ដើម្បីបញ្ចៀសព័ត៌មានមិនពិត ដោយថា ព័ត៌មានទាំងនោះ បានជះឥទ្ធិពលដល់ទំនាក់ទំនងប្រទេសទាំងពីរ។

មេដឹកនាំ​កម្ពុជា​ជំរុញ​ទៅ​បណ្ដា​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​ដោះ​ស្រាយ​បញ្ហា​ប្រឈម

លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ជំរុញទៅ​បណ្ដា​ប្រទេសជាសមាជិកនៃគណៈកម្មការទន្លេមេគង្គ ឲ្យ​ដោះស្រាយបញ្ហាប្រឈម​មួយចំនួននៅតាមដងទន្លេមេគង្គ ដោយថា ដើម្បីប្រយោជន៍ និងសុខមាលភាពប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​ទាំង​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ