អតីត​បក្ស​ប្រឆាំង​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភានៅ​ថ្ងៃ​នេះ

គណបក្សសង្គ្រោះជាតិ ដែល​ត្រូវ​បាន​រំលាយ​ចោល​ទៅ​ហើយ​នោះ បាន​បដិសេធ​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នៅ​ថ្ងៃ​នេះ ដោយ​ថា ការ​បោះ​ឆ្នោត​នេះ ត្រូវបាន​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ និង​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ។

គ្រួសារលោកកែម ឡីបារម្ភពីសុវត្ថិភាពប្អូនដែលបង្កើតគណបក្សទាំងអាថ៌កំបាំង

ម្តាយនិង បងស្រីលោក កែម​ ឡី ថ្លែងថា ពួកគាត់កំពុងព្រួយបារម្ភពីសុវត្ថិភាពលោក កែម រិទ្ធិសិត ​ខណៈដែលលោក​ប្រកាសថា​នឹងបង្កើតបក្សនយោបាយថ្មីមួយទាំងអាថ៌កំបាំង ដោយដាក់ឈ្មោះ«គណបក្ស​​កែម ឡី»។

គណបក្សភ្លើងទៀនប្រកាសធ្វើសមាជនៅសប្ដាហ៍ក្រោយ

គណបក្សភ្លើងទៀន ដែលប្តូរឈ្មោះពីគណបក្សសម រង្ស៊ី បានប្រកាសធ្វើសមាជនៅដើមសប្ដាហ៍ក្រោយ ដើម្បីធ្វើ​វិសោធ​នកម្មកែប្រែប្រការមួយចំនួននៃ លក្ខន្តិកៈគណបក្ស។

រដ្ឋាភិបាល​ចោទអាល្លឺម៉ង់ថាមើលស្រាលប្រព័ន្ធច្បាប់កម្ពុជាករណីផ្អាកទិដ្ឋាការ

រដ្ឋាភិបាលកម្ពុជា បានបង្ហាញការសោកស្តាយ លាយឡំនិងរិះគន់ថា ការដែលអា​ល្លឺម៉ង់សម្រេ​ចផ្អា​កផ្ត​ល់​ទិដ្ឋា​​ការ តាមល​ក្ខខណ្ឌពិ​សេស ដោយសារតែការវិវត្តនយោបាយថ្មីៗនេះថា ជាកា​រមើ​លស្រា​លដល់ប្រ​​ព័​ន្ធច្បាប់​នៅ​ក​ម្ពុជា។

ចារកម្មអាមេរិកចោទលោក ហ៊ុន សែន ថាគំរាមប្រជាធិបតេយ្យដើម្បីបន្តអំណាច

ភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកបានចោទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​នៅកម្ពុជា​ ដើម្បីបន្តកាន់អំណាចនៅឆ្នាំ២០១៨ ខណៈបក្សប្រឆាំងដែលជាដៃគូប្រកួត ​ត្រូវ​បានរំលាយ​កាល​ពីពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំមុន​។

លោក ហ៊ុន សែន​ បន្តឆ្ងល់ «ហេតុអ្វីមន្ត្រីអនុវត្តន៍បទបញ្ជារបស់លោកជាងច្បាប់?»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បន្តលើកឡើងជាសំនួរដដែលសារជាថ្មីទៀតថា ហេតុអ្វីបានជាមន្ត្រីមួយចំនួនចាំអនុវត្តន៍តែបទបញ្ជារបស់លោក​ មិនព្រមអនុវត្តន៍ច្បាប់ដែលមានស្រាប់។​

​លោក ហ៊ុន សែន គំរាមអូស្ត្រាលីថានឹងបរាជ័យកិច្ចប្រជុំអាស៊ានបើដាក់សម្ពាធកម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានទុកមុនថា នឹងធ្វើឲ្យកិច្ចប្រជុំ អាស៊ាន អូស្ត្រាលី ជាប់​គាំ​ង ក្នុងការចេញសេ​ចក្តីថ្លែ​ងកា​រ​ណ៍​​​រួ​ម​មិនរួច​បើ​ប្រទេសនោះឆ្លៀតយកជំនួបនេះ ដាក់សម្ពាធការដឹកនាំរបស់លោកដូច​ការលើ​កឡើ​ង​មែ​ននោះ​។

ហ៊ុន សែន និង​លោក សម រង្ស៊ី

អ្នកឃ្លាំមើលនិងបក្សកាន់អំណាចយល់ឃើញខុសគ្នាពីឥទ្ធិពលចលនាសង្គ្រោះជាតិ​

ចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី នៅក្រៅប្រទេសចាប់ផ្តើម​ប្រឆាំងផលិតផល របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ករណីនេះអ្នកឃ្លាំមើល​វិភាគថា មានប្រសិទ្ធិភាព ចំណែក​បក្សកាន់អំណាចថា មិនទទួលផលទេ។​

អ្នកតាមដានយល់ថាការស្តីបន្ទោសមន្ត្រីតុលាការមិនមែនជាយន្តការធ្វើកំណែទម្រង់ស៊ីជម្រៅ

ក្រុមអ្នកតាមដាន លើកឡើងថា ការដាក់ពិន័យ​ត្រឹម​ស្តីបន្ទោស​ ទៅលើចៅក្រម និងព្រះរាជអាជ្ញា​ ដែល​ពួ​ក​​គេប្រព្រឹត្តខុស មិនមែនជា​យន្តការធ្វើកំណែទម្រង់ ប្រព័ន្ធយុត្តិធម៌ ធានាដ​ល់យុត្តិ​ធម៌សង្គមទេ។

គ្រូបង្រៀនគាំទ្របក្សប្រឆាំង១១នាក់ត្រូវក្រសួងលុបឈ្មោះចេញពីក្របខណ្ឌមន្រ្តីរាជការ

សមាគម​គ្រូ​បង្រៀនកម្ពុជាឯករាជ្យឲ្យដឹងថា រហូតមកដល់ថ្ងៃនេះ បុគ្គលិក​អប់រំ​ចំនួន១១នាក់ដែលជាអតីត មន្រ្តី និងអ្នកគាំទ្របក្ស​ប្រឆាំង​ត្រូវ​បាន​ក្រសួង​លុប​ឈ្មោះ​ចេញ​ពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយក្នុងនោះមាន ទាំង លោក រ៉ុង ឈុន ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ