នយោបាយ

លោក សម រង្ស៊ី ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត តែ​បក្ស​កាន់​អំណាច​សើច​ចំអក​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:19 PM | 0 | 1677

អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យចូលរួមបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួម ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចសើចចំអកនឹងការលើកឡើងបែបនេះ។ 

លោក សម រង្ស៊ី ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត តែ​បក្ស​កាន់​អំណាច​សើច​ចំអក

ជប៉ុនជំរុញការបោះឆ្នោតត្រឹមត្រូវ ខណៈលោក ហ៊ុន សែន ថា គ្មានការជជែកពីបញ្ហានយោបាយ​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 9:41 AM | 0 | 2880

ប្រមុខ​ការទូត​ជប៉ុន បាន​ជំរុញ​ទៅ​មេដឹកនាំ​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​​មេដឹកនាំ​​កម្ពុជា​បញ្ជាក់​ថា វិវាទ​នយោបាយ​កម្ពុជា មិន​មាន​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នោះ​។

ជប៉ុនជំរុញការបោះឆ្នោតត្រឹមត្រូវ ខណៈលោក ហ៊ុន សែន ថា គ្មានការជជែកពីបញ្ហានយោបាយ

វិទ្យុអាស៊ីសេរីបដិសេធទៅនឹងការចោទរបស់នាយករដ្ឋមន្រ្តីលើបុគ្គលិកខ្លួន​

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 5:11 PM | 0 | 4930

វិទ្យុ​អាស៊ីសេរី បានបដិសេធជុំវិញ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ​ជថា ជាផ្ទៃក្នុងរបស់រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី​កាលពីថ្ងៃទី១៦ ខែ​មីនាកន្លង​ទៅ ​លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក ជុន ច័ន្ទបុត្រ បានទាក់ទងជាមួយលោក ហ៊ុន ម៉ាណែត និង​លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខ៧០ ដើម្បីឲ្យជួយការពារសុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​ថា ខ្លាច​ចារកម្មអាមេរិក​សម្លាប់។ បន្ថែមលើនោះថ្មីៗនេះ សារព័ត៌​មាន​ ដែល​​ស្និទ្ធ​នឹង​រដ្ឋាភិបាល បានបញ្ចេញ​ឃ្លីប​សំឡេង​​សន្ទនា​រវាង ​លោក ជុន ច័ន្ទ​បុត្រ និង​​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ ជាបន្តបន្ទាប់ មានដូចជា ការសុំឲ្យជួយការពារសុវត្ថិភាព និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។ ទាក់ទងនឹងការចោទនោះ វិទ្យុអាស៊ីសេរីបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា៖ «ការ​ចោទ​ប្រកាន់​ចុងក្រោយ ទាំង​អំបាលម៉ាន​នេះ មិន​ត្រឹមតែ​ជា​អំពើ​ខ្វះ​ភាព​សុចរិត និង​ខ្វះ​សច្ចៈ​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ ​វា​ជា​ឆាក​កំប្លែង​ឆ្កួត​លីលា​មួយ ដែល​លោកនាយក​រដ្ឋមន្ត្រី […]

វិទ្យុអាស៊ីសេរីបដិសេធទៅនឹងការចោទរបស់នាយករដ្ឋមន្រ្តីលើបុគ្គលិកខ្លួន

ប្រមុខការទូតជប៉ុនលើកឡើងពីវេទិកាជប៉ុន-មេគង្គ តែមិននិយាយដល់វិវាទនយោបាយកម្ពុជា​

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី៨ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 4:25 PM | 0 | 3684

ប្រមុខ​ការទូត​ជប៉ុន បាន​ស្នើ​ឡើង​នូវ​វេទិកា​ជប៉ុន​ជាមួយ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ ខណៈ​ដែល​តំបន់​នេះ​មាន​សកម្មភាព​នៃ​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ក្លា​ជាមួយ​មហា​អំណាច​ចិន ប៉ុន្តែ មិន​បាន​លើក​ឡើង​ពី​វិវាទ​នយោបាយ​កម្ពុជា​នោះ​ឡើយ។ រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​នេះ។ ប្រមុខ​ការទូត​ជប៉ុន​រូប​នេះ បាន​ចុះ​ហត្ថលេខា​លើ​ការ​ផ្ដល់​ជំនួយ​ឥត​សំណង និង​ឥណទាន​សម្បទាន​ទំហំ​ជាង ៩២​លាន​ដុល្លារ ជា​មួយ​ប្រមុខ​ការទូត​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃ​នេះ។ ជាង​នេះ​ទៅ​ទៀត លោក តារ៉ូ កូណូ បាន​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ឯ​វិមាន​សន្តិភាព​ផង​ដែរ ដើម្បី​ជជែក​អំពីទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​ទំនាក់​ទំនង​រវាង​ប្រទេសជប៉ុន និង​តំបន់​ទន្លេ​មេគង្គ។ ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​គ្រោង​នឹង​រៀបចំ​វេទិកា​ជប៉ុន-មេគង្គ ដែល​ជា​កិច្ច​ប្រជុំ​កំពូល​រវាង​មេដឹកនាំ​ជប៉ុន និង​ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេ​មេគង្គ។ គម្រោង​ជំនួប​កំពូល​ជប៉ុន-មេគង្គ ត្រូវ​បាន​គ្រោង​ឡើង ក្រោយ​ពី​បណ្ដា​មេដឹកនាំ​នៃ​តំបន់​ទន្លេ​មេគង្គ បាន​ជួប​ប្រជុំ​ជាមួយ​មេដឹកនាំ​ចិន​យ៉ាង​តិច ៣​ដង​​រួច​មក​ហើយ ចាប់​តាំង​ពី​ចុង​ឆ្នាំ​មុន រហូត​ដល់​ ៣​ខែ​ដើម​ឆ្នាំ​២០១៨​នេះ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋ​មន្ត្រី គ្មាន​ទេ​វិវាទ​នយោបាយ​រវាង​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង នៅ​ក្នុង​របៀប​វារៈ​នៃ​ជំនួប​រវាង​ប្រមុខ​ការទូត​ជប៉ុន និង​មេដឹកនាំ​កម្ពុជា ដែល​ខុស​ពីជំនួប​រវាង​​លោក ហ៊ុន សែន និង​លោក Kentaro […]

ប្រមុខការទូតជប៉ុនលើកឡើងពីវេទិកាជប៉ុន-មេគង្គ តែមិននិយាយដល់វិវាទនយោបាយកម្ពុជា

វៀតណាមសួរសុខទុក្ខនិងជូនកាដូដល់កម្លាំងការពារតាម​ព្រំដែន​កម្ពុជា​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី៧ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 3:16 PM | 0 | 4416

អាជ្ញាធរវៀតណាមតាមព្រំដែននៃខេត្តមួយចំនួនជាប់កម្ពុជាបានចុះសួរសុខទុក្ខ ផ្តល់វត្ថុអនុស្សាវរីយ៍ និង ជូនពរដល់កម្លាំង​សមត្ថកិច្ចកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។ តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃ​​ទី ​០៧​ ខែមេសា​ នេះ​ស្នងការនគរបាល​ខេត្តតាកែវ​ លោក សុខ​ សំណាង បាន​ទទួល​ជួប​ប្រតិភូ​បញ្ជាការដ្ឋាន​តម្រួតយោធា​ការពារ​ព្រំដែន​ខេត្ត​អាន​ យ៉ាង​ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ដឹកនាំ​ដោយ​លោក​ ​ ប៊ូ​យ​ ជុន​យុង​ ដែល​ អញ្ជើញ​មក​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ជូនពរ​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ​នា​ពេល​ខាង​មុខ​នេះ​។​ តាមការចុះផ្សាយនៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ម្សិលមិញ ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង លោក​​ ស្រេង​ ជា​ ក៏បាន​ទទួល​ គណៈប្រតិភូ​យោធា​ការពារ​ព្រំដែន​ខេត្ត​ ឡុ​ង​អាន​ និង​ខេត្ត​តៃ​និ​ញ​ នៃ​ប្រទេស​វៀតណាម​ ដើម្បីជួបសួរសុខទុក្ខ និង​ជូនពរ​ឆ្នាំ​ថ្មី​ ប្រពៃណី​ជាតិខ្មែរ​ ដល់​ថ្នាក់ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និង​កងកម្លាំង​នគរបាល​ទូ​ទាំង​ខេត្តព្រៃវែង​។ ​តាមការចុះផ្សាយដដែលគណៈប្រតិភូ​វៀតណាម​លើកឡើងថា​ កម្ពុជា​ និង​វៀតណាម​ គឺជា​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ ហើយ​ប្រជាជន​ទាំង​ពីរ​ក៏​មាន​ទំនាក់​ទ​ន​ង​ សាមគ្គីភាព​គ្នា​ល្អ​ ទាំង​ការ​រស់នៅ​ និង​ការ​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ផង​ដែរ​។​ ​តាមការចុះផ្សាយបន្តថានៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែមេសា​ ដដែលនោះ​​លោក ​ ម៉ា​យ​ អាន់​ជៀន​ នាយករង​មន្ទីរ​នគរបាល​ខេត្ត​គៀន​យ៉ាង​ ប្រទេសវៀតណាម​ […]

វៀតណាមសួរសុខទុក្ខនិងជូនកាដូដល់កម្លាំងការពារតាម​ព្រំដែន​កម្ពុជា

រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី៧ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 5:29 AM | 0 | 4026

រដ្ឋមន្រ្តីការបរទេសជប៉ុនលោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក​ដើម្បីពង្រីកទំនាក់​ទំនងទ្វេភាគី ដោយនាំមកជាមួយជំនួយនិងកម្ចី​ជាង ៩០ លានដុល្លារ។ តាមសេចក្ដីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេសចុះថ្ងៃទី០៦ ខែ មេសា បានឲ្យដឹងថានៅថ្ងៃទី ០៨ ខែ មេសានេះ រដ្ឋមន្រ្តីការបរទេសជប៉ុន លោក តារ៉ូ កូណូ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងគោល ដៅពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសជប៉ុន និង កម្ពុជា។ តាមសេចក្ដីប្រកាសព័ត៌មានដដែលក្នុងកំឡុងពេល​ទស្សនកិច្ចនេះលោក តារ៉ូ កូណូ ក៏នឹងជួប​សំដែងការគួរសមជាមួយលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីការ​បរទេសលោក ប្រាក់ សុខុន។ តាមសេចក្ដីប្រកាសព័ត៌មានដដែលកម្ពុជានិងជប៉ុន ក៏នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និង កំណត់​ហេតុ​​​នៃការពិភាក្សាស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណង(ជំនួយ)ក្នុងទឹកប្រាក់ប្រមាណជាង ៤លាន ៦សែន ដុល្លារ និង​ឥណទាន​​សម្បទាន(កម្ចី) ដែលមានទឹកប្រាក់ប្រមាណជាង ៨៦ លានដុល្លារ ដល់ភាគីកម្ពុជា។ ការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសជប៉ុននេះស្របពេលដែលព្រះមហាក្សត្រ ព្រះមរប​នាថ នរោត្តម សីហមុនី យាងទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន៤ថ្ងៃចាប់ ពីថ្ងៃទី០៦ ដល់ថ្ងៃទី​០៩ ខែមេសា ដើម្បីចូលរួមពិធីសាសនា និងសម្ពោធសមិទ្ធផលមួយចំនួន​នៅទីនោះ៕

រដ្ឋមន្រ្តីការបរទេសជប៉ុននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក

លោកកឹម សុខាឲ្យអ្នកចង់ជូនពរពេលចូលឆ្នាំផ្ញើលិខិតនៅផ្ទះរបស់លោក​​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 9:21 AM | 0 | 15454

មេធាវីការពារក្តី​ឲ្យ​មេដឹកនាំអតីតបក្សប្រឆាំងថា  លោក កឹម សុខា បានផ្តាំថា អ្នកគាំទ្រ​អាច​សរសេរ​ជាលិខិត​ផ្ញើសារ​ជូនពររូបលោកបាន​ ប៉ុន្តែ​ត្រូវ​​យកលិខិតនោះ​ទៅ​ជូនភរិយារបស់​លោក​នៅ​ផ្ទះ ស្ថិតនៅខ័ណ្ឌទួលគោក រាជធានីភ្នំពេញ​។ សហ​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា គឺ​លោកស្រី ម៉េង សុភារី មានប្រសាសន៍ថា កូនក្តីរបស់លោកស្រី កាលពីថ្ងៃទី៤ ខែមេសានេះ បានផ្តាំផ្ញើតាមរយៈក្រុម​មេធាវីដែលទៅសួរសុខទុកនៅពន្ធនាគារត្រពាំងផ្លុងថា មុនចូលឆ្នាំខ្មែរខាងមុខ​នេះ បើអ្នកគាំទ្ររូប​លោក​ចង់សរ​សេរ​លិខិត​ផ្ញើសារជូនពរ អាចយកទៅ​ផ្ញើ​ភរិយា​របស់​លោកនៅផ្ទះ ស្ថិត​នៅ​ខ័ណ្ឌទួល​គោក រាជធានីភ្នំពេញដោយថាសារនេះនឹងឭដល់រូបលោក។ លោកស្រីមានប្រសាសន៍ថា«បើស្រលាញ់ចូលចិត្តគាត់ ជិតចូលឆ្នាំថ្មីនេះ បើបងប្អូនប្រជាពលរដ្ឋ​ ចង់សរសេរសារលិខិតជូន គឺអាច​យក​លិខិតនោះទៅដាក់នៅផ្ទះរបស់គាត់ ភរិយារបស់គាត់និងជំរាបគាត់ អំពីលិខិតជូនពរដែលបងប្អូន​ប្រជា​ពលរដ្ឋសរសេរមកកាន់គាត់»។ លើសពីនេះទៀត មេធាវីរូបនោះ បានច្រានចោលសម្តីមេធាវី ហែម សុជាតិ ដែលវិទ្យុអាស៊ីសេរី​​បាន​ដកស្រង់សម្តី លោក កឹម សុខា កាល​ពីថ្ងៃទី៤ ខែមេសានេះថា «សម្តែងសុទិដ្ឋិនិយមថា មធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយ​វិបត្តិនយោបាយនាពេលបច្ចុប្បន្នបាន គឺត្រូវ​ការចរចារ​វាងភា​គី​គណ​​បក្ស​ជាប់​ឆ្នោត​ទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា» ដោយថាសម្តីរបស់មេធាវី ហែម សុជា​តិ ​ជារឿង​របស់បុគ្គល។ ទោះជាបែបនេះក្តី VOD មិនអាចសុំការបំភ្លឺជុំវិញករណីនេះ […]

លោកកឹម សុខាឲ្យអ្នកចង់ជូនពរពេលចូលឆ្នាំផ្ញើលិខិតនៅផ្ទះរបស់លោក​

អតីតតំណាងរាស្ត្របក្សឆាំងថាសកម្មជនជាប់ឃុំកំពុងរងការរឹតត្បិតខ្លាំង​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 12:08 PM | 0 | 2227

អតីតតំណាងរាស្ត្រគណបក្សប្រឆាំង អះអាងថា សកម្មជនទាំង១៤នាក់ដែលកំពុងជាប់ឃុំ​បានប្រាប់ថា ខាងពន្ធនាគារបានរឹតបន្តឹងសន្តិសុខធ្វើឲ្យពួកគាត់ពិលំបាកក្នុងការរស់នៅដោយសារនៅតាមបន្ទប់ពួកគាត់មានបំពាក់​កាមេរ៉ានិងគ្មាន​កង្ហារ ក្រោយពីមានប្រតិកម្មខ្លាំងៗពីលោក ហ៊ុន សែន។

អតីតតំណាងរាស្ត្របក្សឆាំងថាសកម្មជនជាប់ឃុំកំពុងរងការរឹតត្បិតខ្លាំង

អង្គការតំបន់​មួយ​ស្នើ​ឲ្យ​ដោះ​លែងនិង​ទម្លាក់​ការ​ចោទ​ប្រកាន់​អតី​តអ្នក​ព័ត៌មានវិទ្យុអាស៊ីសេរី​​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 12:05 PM | 0 | 1972

អង្គការ​តំបន់​មួយបាន​បង្ហាញ​ក្តីបារម្ភពីការ​បន្ត​ឃុំ​ខ្លួនអតីត​អ្នក​យក​ព័តមាន​អាស៊ីសេរី ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​អ្នក​ទាំង​ពីរជា​បន្ទាន់។  

អង្គការតំបន់​មួយ​ស្នើ​ឲ្យ​ដោះ​លែងនិង​ទម្លាក់​ការ​ចោទ​ប្រកាន់​អតី​តអ្នក​ព័ត៌មានវិទ្យុអាស៊ីសេរី​

ភ្នំពេញប៉ុស្ដិ៍សុំពន្យារពេលអនុវត្តសាលដីកាក្រោយតុលាការព្រមានរឹបអូសទ្រព្យសម្បត្ដិ​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី៦ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 11:09 AM | 0 | 1805

កាសែតភ្នំពេញប៉ុស្ដិ៍ស្នើសុំរយៈពេល២០ថ្ងៃបន្ថែមទៀត ដើម្បីតតាំងក្ដីនៅតុលាការកំពូល បន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅអនុវត្តសាលដីកា កាលពីថ្ងៃម្សិលមិញ ពាក់ព័ន្ធនឹងវិវាទការងារ រវាងអតីតអគ្គនាយក និងម្ចាស់ស្ថាប័នកាសែតបរទេសមួយនេះ។

ភ្នំពេញប៉ុស្ដិ៍សុំពន្យារពេលអនុវត្តសាលដីកាក្រោយតុលាការព្រមានរឹបអូសទ្រព្យសម្បត្ដិ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required