​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន (លើ) - អគ្គ​ស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន (ឆ្វេង) និង អ្នកស្រី ជឹង សុភាព ហៅ​ យាយ ភូ និង​ស្វាមី​របស់​គាត់ គឺ​លោក ឡៅ ម៉េងឃីន។

មន្ត្រី​ជាន់​ខ្ពស់​​កម្ពុជា ​និង​បុគ្គល​​មាន​ឥទ្ធិពល​​៨រូប​ប្រឈមនឹងការដកហូតសញ្ជាតិស៊ីប

មនុស្ស ៨​នាក់​ដែល​សុទ្ធ​តែ​ជំនិត​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីប​(Cyprus)សម្រេច​ដក​​ហូត​សញ្ជាតិ​។ នេះ​បើតាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​បរទេស។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុន្នីរ័ត្ន ថ្លែងការណ៍នការពារច្បាប់ថវិកាជាតិឆ្នាំ២០២០។

មន្ត្រី​ជាន់​ខ្ពស់​​កម្ពុជា ​និង​បុគ្គល​​មាន​ឥទ្ធិពល​​៨រូប​ប្រឈមនឹងការដកហូតសញ្ជាតិស៊ីប

មនុស្ស ៨​នាក់​ដែល​សុទ្ធ​តែ​ជំនិត​នឹង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ត្រូវ​បាន​រដ្ឋាភិបាល​ស៊ីប​(Cyprus) សម្រេច​ដក​ហូត​ហូត​សញ្ជាតិ​។ នេះ​បើតាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​បរទេស។

លោក កឹម សុខា និងលោក សម រង្ស៊ី។

មន្ត្រី​ស្និទ្ធ​លោក​ កឹម​ សុខា​ ច្រាន​ចោល​ថា គ្មាន​កិច្ច​​សន្ទនា​​តាម​ទូរសព្ទ​ជាមួយ​លោក សម រង្ស៊ី

អតីត​នាយក​ខុទ្ទកាល័យ​របស់លោក​ កឹម​ សុខា​ គឺ​លោក​ មុត ចន្ថា​ បាន​ច្រានចោល​នូវ​ការ​លើកឡើង​ថា​ មេដឹកនាំ​គណបក្ស​នេះ​ បាន​ជួប​សន្ទនា​​តាម​ទូរ​សព្ទ​​ជា​មួយ​អតីត​មេបក្ស​ប្រឆាំង លោក សម រង្ស៊ី។

លោក ដូណាល់ ត្រាំ និងលោក ហ៊ុន សែន ជួបគ្នាក្នុងកិច្ចប្រជុំអាស៊ាន កាលពីឆ្នាំ២០១៧។

លោក​ ហ៊ុន​ សែន​ ទទួលយក​លក្ខខណ្ឌ​មេដឹកនាំ​អាមេរិក​ពី​ការ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​

មេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានទទួលយកលក្ខខណ្ឌរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានជំរុញឲ្យរដ្ឋាភិបាលវិលទៅរកប្រជាធិបតេយ្យវិញ ដើម្បីស្តារទំនាក់ទំនងនយោបាយការទូតឡើងវិញ។

លោក​ កឹម​ សុខា​ និង​លោក​ សម​ រង្ស៊ី​ ចូលរួម​ជាមួយ​អ្នកគាំទ្ររាប់ម៉ឺននាក់ ​តវ៉ា​ចំពោះ​លទ្ធផល​បោះឆ្នោត​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៣។

លោក​ សម​ រង្ស៊ី​ ផ្ញើ​សារ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​រួមគ្នា​ទើប​អាច​ឈ្នះ​ការបោះឆ្នោត​

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ លោក​ សម​ រង្ស៊ី​ បាន​អំពាវនាវ​កុំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​បែកបាក់​គ្នា​ ទើប​អាច​ឈ្នះ​ការបោះឆ្នោត​លើ​ដៃគូ​ប្រកួត​បាន​ ដោយ​ថា​ បក្ស​កាន់អំណាច​គ្មាន​ជម្រើស​ក្រៅពី​ទទួលយក​លក្ខខណ្ឌ​របស់​​សភាព​អឺរ៉ុប​ បើកផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង​ដំណើរការ​ឡើងវិញ​នោះ​ទេ​។

ក្រុមអ្នកគាំទ្រគណបក្សសិទ្ធិមនុស្សធ្វើយុទ្ធនាការឃោសនាបក្សក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ក្រសួងមហាផ្ទៃបញ្ជាក់ថា អគ្គលេខាបក្សសិទ្ធិមនុស្សជាអ្នកសុំពន្យារពេលបញ្ជូនសមាសភាពថ្នាក់ដឹកនាំ

មន្ត្រីជាន់ខ្ពស់អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ទម្លាយឱ្យដឹងថា អ្នកដែលដាក់លិខិតស្នើសុំពន្យារពេលបញ្ជូនសមាសភាពថ្នាក់ដឹកនាំគណបក្សសិទ្ធិមនុស្ស ទៅកាន់ក្រសួងមហាផ្ទៃ គឺអគ្គលេខាធិការគណបក្សសិទ្ធិមនុស្ស លោក តាំង សារៈ។ ការបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីប្រធានគណបក្សសិទ្ធិមនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ បដិសេធតាមរយៈសារព័ត៌មានថា ខ្លួនមិនបានដឹងពីការសុំពន្យារពេលបញ្ជូនសមាសភាពថ្នាក់ដឹកនាំទៅកាន់ក្រសួងមហាផ្ទៃនេះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

លិខិត​​មេដឹកនាំ​អាមេរិក​ផ្ញើ​ជូន​លោក ហ៊ុន សែន ត្រូវ​បាន​បក​ស្រាយ​ផ្សេងៗ​នៅ​កម្ពុជា

អ្នកវិភាគ និងអ្នកតាមដាន​នយោបាយកម្ពុជា លើកឡើងថា លិខិតមេដឹកនាំ​អាមេរិក​​ផ្ញើជូនលោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្កប់នូវ​ខ្លឹមសារចង់ឱ្យមេដឹកនាំកម្ពុជា វិលទៅរកគន្លងប្រជាធិបតេយ្យសេរីពហុបក្ស ខណៈអ្នកនាំពាក្យរដ្ឋាភិបាលថា សារនោះបញ្ជាក់ថា អាមេរិកគាំទ្រអធិបតេយ្យកម្ពុជា និងឆន្ទៈពលរដ្ឋខ្មែរ។

លោក ហ៊ុន សែន លុបចោលដំណើរទៅកូរ៉េខាងត្បូងដោយសារម្ដាយក្មេកឈឺធ្ងន់

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចលុបចោល​ដំណើរទៅចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ​ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន​ នៃសាធារណរដ្ឋកូរ៉េ​ ចាប់ពីថ្ងៃទី២៤-២៧​ ខែវិច្ឆិកា ​ដោយ​សារម្តាយក្មេកកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់​ និងពិនិត្យឃើញថា ពិបាកនឹងសង្រ្គោះបាន។ បើតាមការបញ្ជាក់​ បណ្ដាញសង្គម​ ហ្វេសប៊ុករបស់លោក​ នារសៀលថ្ងៃទី២៣​ ខែវិច្ឆិកានេះ​។

ដូណាល់ ត្រាំ៖ សម្តេចត្រូវនាំកម្ពុជាត្រលប់មករកប្រជាធិបតេយ្យវិញ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាស់ ត្រាំ បានក្រើនរំឭករដ្ឋាភិបាលកម្ពុជាថា ទំនាក់ទំនងល្អនៃប្រទេសទាំងពីរ គឺកម្ពុជាត្រូវវិលត្រលប់មករកមាគ៌ាប្រជាធិបតេយ្យវិញ ដើម្បីកុំឲ្យប្រទេសនេះធ្លាក់ក្នុងគ្រោះថ្នាក់ធ្ងន់ធ្ងរ។

កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីម្បីបន្តការពិភាក្សារបស់យេីង ពីការគាំទ្ររបស់អាមេរិក ចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី ។

ទូតអាមេរិក​ជួបនាយករដ្ឋមន្ត្រីលើកទី២ ជជែកពីបញ្ហាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែលទើបចូលកាន់តំណែងថ្មី បានជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាលើកទី២ ជជែកលើបញ្ហាដដែលគឺការពង្រឹងការគោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យ ដើម្បីបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ