សង្គមស៊ីវិលគ្រោងហែក្បួនដើម្បីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ក្រុមអង្គការសង្គមស៊ីវិល គ្រោងដើរហែក្បួនចេញដំណើរពីរមណីយដ្ឋានវត្តភ្នំ ទៅកាន់ទីលានប្រជាធិបតេយ្យថ្មី នៅថ្ងៃទី២៣ ខែតុលានេះ ដើម្បីរំលឹកខួប២៨ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីស ដោយគ្រោងមានអ្នកចូលរួមប្រមាណ១ពាន់នាក់។

គ.ប.ម.ថា ការ​ស្ដារ​​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ គឺ​ជា​គន្លឹះ​ដើម្បី​រក្សា EBA

គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន(គ.ប.ម.) បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​ស្ដារ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជា​ធិបតេយ្យ​ឡើង​វិញ ដោយ​ថា ជា​គន្លឹះ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​​ផ្ដល់​ឱ្យ​ដោយ​សហភាព​អឺរ៉ុប។

ទីភ្នាក់ងាររ៉យទ័រ៖ សាច់ញាតិ និងមន្រ្តីស្និទ្ធនឹង​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន យក​លុយ​រាប់​លាន​អឺរ៉ូ​វិនិយោគនៅ​បរទេស

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថាសាច់ញាតិ និងមន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាចមួយចំនួនដែលស្និទ្ធនឹង​លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចំណាយលុយរាប់លានអឺរ៉ូទៅវិនិយោគនៅប្រទេសមួយក្នុងសហគមន៍អឺរ៉ុប ដើម្បីទទួលបាន​សញ្ជាតិរបស់​ប្រទេសនោះ​។

ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ

អ្នកវិភាគថាព្រះរាជបណ្តាំ​អតីតព្រះមហាក្សត្រចង់ឱ្យរួបរួមគ្នាហាក់​រសាត់ឆ្ងាយពីអ្នកនយោបាយបច្ចុប្បន្ន

អ្នកវិភាគ លើកឡើងថាក្រោយការយាងចូលទិវង្គតរបស់អតីតព្រះមហាក្សត្រខ្មែរព្រះករុណា សម្តេចព្រះបាទនរោត្តម សីហនុ អ្នកដឹកនាំខ្មែរនៅមិនទាន់អនុវត្តតាមព្រះរាជបណ្តាំរបស់ទ្រង់ ដោយចង់ឃើញការរួបរួម និងសាមគ្គីជាតិកាន់ខ្លាំងក្លា ឱ្យបានជោគជ័យនៅឡើយទេ។

លោក ហ៊ុន សែន និង លោក Andrej Babis

នាយក​រដ្ឋមន្ត្រី​ឆែក​ ប្រាប់​លោក ​ហ៊ុន​ សែន​ ថា​សិទ្ធិមនុស្ស​ជា​ចំនុច​អាទិភាព​នៃ​គោល​នយោ​បាយ​​ការបរទេស​

នាយក​រដ្ឋមន្ត្រី​ឆែក​ លោក​ Andrej​ Babis​ ប្រាប់​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថាអាទិភាព​នៃ​គោលនយោបាយ​ការទូត​របស់ខ្លួនគឺសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​ ស្របពេល​ដែល​មេដឹកនាំ​កម្ពុជាបង្ហាញជំហរចង់ឃើញសហភាពអឺរ៉ុបផ្តល់យុត្តិធម៌ ពាក់ព័ន្ធនឹងការគំរាមកំហែងដកប្រព័ន្ធអនុគ្រោះពន្ធEBA ​។

លោក ហ៊ុន សែន

លោក ហ៊ុន សែន ថាទណ្ឌកម្មរបស់បរទេសមិនធ្វើឲ្យកម្ពុជាស្លាប់នោះទេ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងថាការដាក់ទណ្ឌកម្មរបស់បរទេសមកលើប្រទេសកម្ពុជា​ មិនអាចធ្វើឱ្យកម្ពុជា​ស្លាប់នោះទេ។

អ្នកឃ្លាំមើល​ថា​ការចោទប្រកាន់​អតីតមន្ត្រី​បក្ស​ប្រឆាំង​បន្តបន្ទាប់ជះឥទ្ធិពល​មិនល្អ​ដល់​ប្រព័ន្ធ​យុត្តិធម៌​

អ្នកឃ្លាំមើល​មួយចំនួន​យល់ថា​ ការចោទប្រកាន់​ និង​ការ​ចាប់​ឃុំខ្លួន​អតីតមន្ត្រី​បក្ស​ប្រឆាំងបន្តបន្ទាប់ ​មួយ​រយៈ​ចុងក្រោយ​បន្ថែម​ទៀត​នេះ​ បាន​ជះឥទ្ធិពល​មិនល្អ​ដល់​ប្រព័ន្ធ​យុត្តិធម៌​ ខណៈ​សហគមន៍​អន្តរជាតិ​ កំពុង​ជំរុញ​កម្ពុជា​ ឱ្យ​ស្តារប្រ​ជា​ធិប​តេយ្យ​ឡើងវិញ​នោះ​។

យន្តការ UPR

រដ្ឋាភិបាល ប្រកាសប្រមូលមតិយោបល់ដើម្បីអនុវត្តន៍អនុសាសន៍ត្រួតពិនិត្យជាសកល UPR

រដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការសិទ្ធិមនុស្ស ប្រកាសប្រមូលមតិយោបល់​និងទស្សនៈដើម្បីអនុ​វត្ត​អនុសាសន៍ត្រួតពិនិត្យជាសកលUPR។ នេះបើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់គណៈ​កម្មាធិ​ការ​សិទ្ធិ​មនុស្ស​កម្ពុជា ចេញផ្សាយ​កាលពីថ្ងៃទី០៧ខែតុលា។

CNRP

សកម្មជនបក្សប្រឆាំង៥នាក់ទៀតត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»

សកម្មជនបក្សប្រឆាំងចំនួន៥នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹង​ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។

លោក ហ៊ុន សែន និង ឯកឧត្តមង្វៀន សួនហ៊្វុក

បក្សប្រឆាំង​ប្រកាសថា​ នឹង​សើរើកិច្ច​ព្រម​ព្រៀង​បង្គោលព្រំដែន​កម្ពុជា-វៀតណាម​ឡើង​វិញ

អតីតបក្សប្រឆាំង​ដ៏​ធំ​របស់​កម្ពុជា បាន​ប្រកាស​មិន​ទទួល​ស្គាល់​​លទ្ធផល​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម ដែល​ទើប​តែ​ត្រូវ​បាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ហត្ថលេខា​ជាមួយ​ភាគី​វៀតណាម​កាល​ពី​សប្ដាហ៍​មុន​នោះ​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ