លោក សុខ ទូច

លោក សុខ ទូច ថាផែនការចូលស្រុករបស់លោក សម រង្ស៊ី ​គឺជាការ​បំផ្លាញលទ្ធិ​ប្រជាធិបតេយ្យ

ប្រធានរាជបណ្ឌិតសភាកម្ពុជា និង​អ្នកជំនាញប្រវត្តិសាស្ត្ររបស់ស្ថាប័ននេះ បានលើកឡើងថា​ផែនការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ​របស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី នៅពេលខាងមុខជាការផែនការបង្កភាពអាណាធិបតេយ្យ មិនមែនដើម្បីលទ្ធិប្រជាធិបតេយ្យនោះទេ។

ឡៅ ម៉ុងហៃ

អ្នកឃ្លាំមើល​បញ្ហាសង្គមមួយចំនួន​ថា​រដ្ឋធម្មនុញ្ញត្រូវ​អ្នកនយោ​បាយប្រើ​ជាប្រយោជន៍ផ្ទាល់ខ្លួន​

អ្នកឃ្លាំមើល​មួយចំនួនលើកឡើង​ថា ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ​ត្រូវបាន​អ្នកនយោបាយ​ប្រើប្រាស់​សម្រាប់បម្រើ​មហិ​ច្ឆិ​តា​ និង​ជាផលប្រយោជន៍ផ្ទាល់​ខ្លួន​។ ​ខួប២៦ឆ្នាំ​នៃ​ទិវា​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​នេះ​  ​អ្នកវិភាគ​នយោបាយ​ លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ មានប្រសាស​ន៍​​​ថា​ រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​អ្នកនយោបាយ​ខ្មែរ​កែសម្រួល ដើម្បីបម្រើ​​អំណាចរបស់ខ្លួនតាំងពី​ឆ្នាំ២០០៤ ​អំឡុងជាប់​គាំង​នយោបាយមកម្លេះ​។ លោក បន្តថា ​រដ្ឋធម្មនុញ្ញបន្ថែម​នោះ ជាចំនុច​អាក្រក់របស់អ្នកនយោបាយខ្មែរ។ លោក​ថា​៖« គឺជា​ការ​ពត់​ច្បាប់​ ពត់​ឆន្ទះ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​តាម​ឆន្ទះ​ ឬការ​លោភលន់​អំណាច​របស់​ថ្នាក់ដឹក​នាំ​​។ដូច្នេះ​ជា​ជំហាន​មួយ​ឆ្ពោះទៅ​រក​ទិស​អាក្រក់​ ឥឡូវនេះ​យើង​បាន​ទទួលរង​គ្រោះ​ហើយ​»។ លោក​ ឡៅ​ ម៉ុង​ហៃ​ កត់សម្គាល់​ទៀត​ថា​ ២៦ឆ្នាំ​មកនេះ​  ​តុលាការ​នៅតែ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជាស្ថា​ប័ន​នាំមុ​ខ​ប​ម្រើ​ឱ្យ​ផលប្រយោជន៍​នយោបាយ​បើ​ទោះបី​រដ្ឋធម្មនុញ្ញ​ចែងថា​ជា​ស្ថាប័ន​ឯករាជ្យ​ក៏ដោយ​។ លោក ​ថា​៖ «ការ​បែង​ចែង​អំណាច​តុលាការ​ជា​ស្ថាប័ន​ឯករាជ្យ​ហ្នឹង​មិន​ច្បាស់លាស់​ទេ​ គឺ​ឡើង​ចុះ​ៗនៅតែ​ប្រមូល​ផ្តុំ​នៅ​​​កណ្តាប់​ដៃស​ម្ដេចតេ​ជោ​នាយក​រដ្ឋមន្ត្រី​អ៊ីចឹង​ទៅ​។ការពិត​ជាក់​ស្ដែងវា​អ៊ីចឹង​ ហើយ​សង្គម​ណា​អត់មាន​យុ​ត្តិធម៌​ សង្គម​នោះ​អត់​រស់នៅ​បាន​សុខសាន្ត​ទេ​»។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែ​លប្រ​សូត្រ​ចេញពី​កិច្ច​ព្រមព្រៀង​សន្តិភាពទី​ក្រុង​ប៉ា​រី​នោះ​ ត្រូវ​បាន​អតី​តព្រះ​មហា​ក្ស​ត្រ នរោ​ត្តម​ សី​ហនុ​ ប្រកាស​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី២៤ខែកញ្ញា​ឆ្នាំ១៩៩៣​ មកដល់​ឆ្នាំ២០១៩​ រដ្ឋសភា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​កំ​ពូ​ឡនេះ​ចំនួន៨លើក​រួចមក​ហើយ​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តាមរយៈ​សារលិខិត​មួយ​ក្នុង​ឱកាស​ទិវា​សន្តិភាព​ពិភពលោក​កាលពី​ថ្ងៃសៅរ៍​បាន​លើកឡើង​ថា​«សន្តិភាព​របស់​កម្ពុជា​កំពុងតែ​ផុយ​ស្រួយ​ ដោយសារតែ​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ខាងក្រៅ​ ពិសេស​ប្រទេស​លោកខាងលិច​»។ ប្រធាន​គ្រប់គ្រង់​ផ្នែក​អង្កេត​នៅ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត​ មានប្រសាសន៍​ថា​ ការ​ធ្វើ​វិសោធនកម្ម​កន្លងទៅ​បាន​ធ្វើឡើង​ក្រោយពី​មានការ​ជាប់​គាំង​នយោបាយ​

លោក កឹម សុខា លោក ហ៊ុន សែន និងលោក សម រង្ស៊ី

អ្នក​ឃ្លាំ​មើល​សង្គម​កម្ពុជាយល់​ថា សន្តិភាព​កម្ពុជា​​ស្ថិត​ក្នុង​ស្ថានភាព​ផុយ​ស្រួយ​ព្រោះ​តែ​ជម្លោះ​នយោបាយ

ក្រុម​អ្នក​តាមដាន​បញ្ហា​សង្គម និង​នយោបាយ​កម្ពុជា យល់​ឃើញ​ថា ​វិធាន​ការ​រក្សា​សន្ដិភាព​របស់​រដ្ឋាភិបាល​តាម​រយៈ​ការ​រំលាយ​ ការ​ចាប់​ខ្លួន ចោទ​ប្រកាន់​ក្រុម​ប្រឆាំង​ខ្លួន​នោះ ​មិន​មែន​ជា​វិធាន​ការ​រក្សា​សន្ថិភាព​ពិតប្រាកដ​នោះ​ទេ ខណៈ​ពួកគេ​ក៏​រិះគន់​ផង​ដែរ​​ទៅ​ដល់​ដៃ​គូរ​វិវាទ​នយោបាយ​ធំៗ​​ទាំង​ពីរ​ថា ​កំពុង​តែ​រុញ​ស្ថានភាព​សន្ដិភាព​ប្រទេស​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​។

ហ៊ុន សែន

នាយករដ្ឋមន្ត្រីបារម្ភពីសន្តិភាពពិភពលោកកំពុងរងការគំរាមកំហែង

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្តែងការព្រួយបារម្ភពីការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច ដែលកំពុងគំរាមកំហែងដល់សន្តិភាពនៅក្នុងតំបន់ និងពិភពលោក។​

ក្រសួងយុត្តិធម៌ ព្រមានមន្ត្រីរាជការ​ថានឹងជាប់គុកអស់មួយជីវិតបើគាំទ្រ​ចលនាលោក សម រង្ស៊ី

ក្រសួងយុត្តិធម៌ ព្រមានថាមន្ត្រីរាជការ​ណាដែល​ចូលរួមគាំទ្រចលនាអតីតគណបក្សប្រឆាំងដែលដឹកនាំដោយលោកសម​ រង្ស៊ី នឹងជាប់គុកអស់មួយជីវិត ដោយចាត់ទុកសកម្មភាពនេះថាជាការធ្វើរដ្ឋប្រហារមាន​ទោស​ឧក្រិដ្ឋធ្ងន់ធ្ងរ។

លោក​ផៃ ស៊ីផាន​

កម្ពុជា​ចោទ​អាមេរិក​ថា គាំ​ទ្រ​ចលនា​«ភេរវកម្ម» ​ដឹកនាំ​ដោយ​​អតីត​មេ​​បក្ស​សង្គ្រោះ​ជាតិ

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ​ចាត់​ទុក​សកម្មភាព​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ ជា​ចលនា​ភេរវកម្ម​ ដែល​មាន​អាមេរិក​នៅ​ពី​ក្រោយ។

លោក កឹម សុខា

អាមេរិកបន្តជំរុញឱ្យដោះលែងលោក កឹម សុខា និងសកម្មជន

សហរដ្ឋ​អាមេរិក ​បន្ត​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ដោះលែង​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង ​លោក​ កឹម​ សុខា​ និង​ស​ក​ម្ម​​ជន​ដទៃ​ទៀតជាបន្ទាន់​ ដោយ​ថា ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រ​ជា​ធិប​តេយ្យនៅ​កម្ពុជា។

នេត សាវឿន

លោក នេត សាវឿន បញ្ជានគរបាលទូទាំងប្រទេសទប់ស្កាត់ចលនា​គាំទ្រលោកសមរង្ស៊ី

អគ្គស្នងការនគរបាលជាតិ លោកនេតសាវឿន ដាក់បទបញ្ជាទៅកាន់ស្នងការនគរបាលទូទាំងប្រទេសឱ្យត្រៀមកម្លាំងទប់ស្កាត់ និងបង្ក្រាបសកម្មភាពទាំងឡាយរបស់អ្នកគាំទ្រលោក សម រង្ស៊ី។

អគ្គនាយកដ្ឋានគយ

អគ្គនាយកដ្ឋានគយ អះអាងថា​សំរាមទាំង ៨៣កុងតឺន័រ ត្រូវបានដឹកចេញពី​កម្ពុជាអស់​ហើយ​

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អះអាងថា សំរាមកាកសំណល់ប្លាស្ទិកចំនួន​៨៣កុងតឺន័រដែលនាំចូលមកខេត្តព្រះសីហនុ ត្រូវបានក្រុមហ៊ុនដឹកចេញពីកម្ពុជាវិញអស់ហើយកាលពីចុងសប្តាហ៍មុន។

អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី

អតីត​បក្ស​ប្រឆាំង​​រៀបផែនការ​​ឱ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក ចំពេល​រដ្ឋាភិបាល​ត្រៀម​ទប់​ស្កាត់​​អំឡុង​បុណ្យ​ភ្ជុំ

អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​បាន​សម្រេច​ដាក់​ផែន​ការវិល​ត្រលប់​របស់​​លោក​ សម រង្ស៊ី ដែលគ្រោង​វិល​ត្រឡប់​នៅ​ដើម​ខែ​​វិច្ឆិកា​ខាង​មុខ ខណៈ​ដែល​រដ្ឋាភិបាល​ត្រៀម​ទប់ស្កាត់​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បុណ្យភ្ជុំបិណ្ឌនេះ​ផង​ដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ