នយោបាយ

លោក សម រង្ស៊ី​ អំពាវនាវឲ្យពលករខ្មែរនៅថៃឆ្លៀតពេល​ចុះឈ្មោះបោះឆ្នោត​​​

ដោយ លោក បូ សាវី​​ | ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 11:59 AM | 0 | 205

ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសអំពាវនាវឲ្យពលករខ្មែរនៅប្រទេសថៃ​ឲ្យចូលរួមចុះឈ្មោះបោះឆ្នោត​ឲ្យបានទាំងអស់គ្នាដើម្បីមានសិទ្ធិបោះឆ្នោតនៅពេលខាងមុខ។​ លោក សម​ រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋ​ក្នុងវេទិកាមួយនៅក្នុងខេត្តបន្ទាយមានជ័យនៅព្រឹកនេះតាមវីឌីអូខនហ្វើរ៉េនជំរុញឲ្យពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃឆ្លៀតពេល​ចុះឈ្មោះបោះឆ្នោតបើទោះជាមានការមមាញឹកនៅក្រៅប្រទេសក្តី។

លោក សម រង្ស៊ី​ អំពាវនាវឲ្យពលករខ្មែរនៅថៃឆ្លៀតពេល​ចុះឈ្មោះបោះឆ្នោត​​

លោក សួន សេរីរដ្ឋា ស្នើតុលាការ​ពន្យល់រឿង​​មិន​ចាត់ការបណ្តឹងប្រឆាំង​រដ្ឋមន្រ្តីការបរទេស​​​

ដោយ លោក ទូច សុខា​​ | ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 12:02 PM | 0 | 224

ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បានសរសេរ​លិខិតមួយ​​ទៅ​ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយ​ស្នើ​សុំការ​​ពន្យល់មូលហេតុដែល​តុលាការ​សម្រេច​មិនចាត់ការ​លើ​​បណ្តឹងប្រឆាំងនឹង​រដ្ឋមន្រ្តីក្រសួង​ការបរទេសកម្ពុជា លោក ហោ ណាំហុង។ លិខិត​មួយ​ចុះ​ថ្ងៃទី​១២កុម្ភៈ លោក សួន សេរីរដ្ឋា បាន​ស្នើ​សុំ​​ប្រធាន​សាលាដំបូងបញ្ជូន​លិខិត​របស់​លោក​ទៅព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ ដើម្បីសុំពន្យល់​ជាលាយលក្ខណ៍អក្សរ​ពីមូលហេតុ​នៃការ​មិន​ចាត់ការ​បណ្តឹង​នេះ។​

លោក សួន សេរីរដ្ឋា ស្នើតុលាការ​ពន្យល់រឿង​​មិន​ចាត់ការបណ្តឹងប្រឆាំង​រដ្ឋមន្រ្តីការបរទេស​​

ព្រឹទ្ធសភាអាមេរិកដាក់លិខិតមកនាយករដ្ឋមន្រ្តីខ្មែរ មុនពេលលោកទៅបំពេញទស្សនកិច្ចនៅអាមេរិក​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:31 PM | 0 | 107

សមាជិក​ព្រឹទ្ធសភា​​អាមេរិក៧រូប​មកពីគណបក្ស​ប្រជាធិបតេយ្យ បានសរសេរ​លិខិតមួយច្បាប់ទៅលោក​​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​អំពាវនាវ​ឲ្យ​អនុញ្ញាត​ប្រធាន​បក្ស​ប្រឆាំង លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ ដោះលែង​សកម្មជនសិទ្ធិមនុស្ស និង​បង្ហាញក្តីបារម្ភលើ​បញ្ហាមួយចំនួនទៀត។​

លិខិតរបស់សមាជិកព្រឹទ្ធសភា​ធ្វើឡើង​ប៉ុន្មានថ្ងៃប៉ុណ្ណោះ​ មុន​ពេល​លោក ហ៊ុន សែន ទៅ​បំពេញទស្សនកិច្ច​​នៅសហរដ្ឋអាមេរិក​នៅថ្ងៃទី​១៥-១៦ខែកុម្ភៈ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូលអាមេរិក-អាស៊ាន។ រហូត​មកដល់ពេលនេះ មិនទាន់ដឹង​ថា​តើ​លោក ហ៊ុន សែន នឹង​ជួបទ្វេភាគីជាមួយ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា​ ឬ​យ៉ាងណានោះទេ។​

ព្រឹទ្ធសភាអាមេរិកដាក់លិខិតមកនាយករដ្ឋមន្រ្តីខ្មែរ មុនពេលលោកទៅបំពេញទស្សនកិច្ចនៅអាមេរិក​

អ្នកអះអាងថាគាំទ្ររដ្ឋាភិបាលប្រកាសធ្វើបាតុកម្មឲ្យរំលាយគណបក្សសង្រ្គោះជាតិ​​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:34 PM | 0 | 172

បុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោល ប្រសិនបើអ្នកគាំទ្រ​គណបក្សប្រឆាំងនេះហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅ​អាមេរិក​នៅពាក់កណ្តាលខែនេះ។

អ្នកអះអាងថាគាំទ្ររដ្ឋាភិបាលប្រកាសធ្វើបាតុកម្មឲ្យរំលាយគណបក្សសង្រ្គោះជាតិ​

នាយករដ្ឋមន្រ្តីការពារ​យន្តការ​យកប្រព័ន្ធសង្គម​​ហ្វេសប៊ុកដោះស្រាយបញ្ហារបស់ពលរដ្ឋ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:39 PM | 0 | 150

ពិភពលោកថ្កោលទោសកូរ៉េខាងជើងដែលបានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនកាលពីថ្ងៃម្សិលមិញដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរលើ ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដែលហាមប្រទេសកុំម្មុយនីស្តផ្ដាច់ការមួយនេះធ្វើការសាកល្បងអាវុធ ប្រល័យលោក។

នាយករដ្ឋមន្រ្តីការពារ​យន្តការ​យកប្រព័ន្ធសង្គម​​ហ្វេសប៊ុកដោះស្រាយបញ្ហារបស់ពលរដ្ឋ​

លោក កឹម សុខា បដិសេធព័ត៌មានទៅក្រៅប្រទេស គេចពីបាតុកម្មប្រឆាំងរូបលោក​​

ដោយ លោក លី បេឡា​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:51 PM | 0 | 264

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោក។

លោក កឹម សុខា បដិសេធព័ត៌មានទៅក្រៅប្រទេស គេចពីបាតុកម្មប្រឆាំងរូបលោក​

បក្សប្រឆាំងមិនចង់និយាយរឿងជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំ​​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 1:52 PM | 0 | 107

មេដឹកនាំគណបក្សប្រឆាំងមិនចង់និយាយរឿង​ជំរុញឲ្យមានការដោះលែងសមាជិកព្រឹទ្ធសភានិងសកម្មជនជាង១០រូបដែលកំពុងជាប់ឃុំនៅពន្ធនាគាព្រៃសពេលដែលស្ថានការណ៍នយោបាយឡើងកម្តៅនោះ។​

បក្សប្រឆាំងមិនចង់និយាយរឿងជំរុញឲ្យមានការដោះលែងអ្នកជាប់ឃុំ​

នាយករដ្ឋមន្រ្តី​ណែនាំ​ឲ្យ​មាន​មន្ត្រី​ក្រោ​មឱវាទ​ទទួល​សំណូមពរពល​រដ្ឋតាមហ្វេសប៊ុក​​​

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 2:29 PM | 0 | 155

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃចន្ទនេះ បាន​ចេញសេចក្តីណែនាំ​ដល់​មន្ត្រី​របស់​ខ្លួន​ឲ្យចាត់​តាំង​ក្រុម​ការងារតាម​ដាន​របាយកា​រណ៍​ប្រ​ចាំថ្ងៃនិង​សំណូមពរ​របស់​ប្រ​ជាពល​រដ្ឋនៅ​លើ​ទំព័រ​ហ្វេសប៊ុក​ ដោយ​លោក​ចាត់ទុក​ថា​នេះ​ដើម្បី​​ដោះ​ស្រាយ​បញ្ហាជូន​​ពល​រដ្ឋ​ទាន់ពេល​វេលា។

នាយករដ្ឋមន្រ្តី​ណែនាំ​ឲ្យ​មាន​មន្ត្រី​ក្រោ​មឱវាទ​ទទួល​សំណូមពរពល​រដ្ឋតាមហ្វេសប៊ុក​​

បក្សប្រ​ឆាំង​ជួបទូត​អាមេរិក​ពិភាក្សាពី​ស្ថានភាព​នយោបាយកម្ពុជានិង​ទំនាក់ទំនង​ប្រទេសទាំងពីរ​​​

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 2:30 PM | 0 | 166

ប្រ​ធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅថ្ងៃចន្ទនេះ ជួប​ជាមួយ​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជា លោក William​ Heidt ដោយបានពិភាក្សាលើ​ស្ថាន​ភាព​នយោបាយ​កម្ពុជាបច្ចុប្បន្ននិងទំនាក់ទំនងកម្ពុជា​អាមរិក។​

បក្សប្រ​ឆាំង​ជួបទូត​អាមេរិក​ពិភាក្សាពី​ស្ថានភាព​នយោបាយកម្ពុជានិង​ទំនាក់ទំនង​ប្រទេសទាំងពីរ​​

លោក ហ៊ុន សែន នឹង​ជួបសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​នៅអាមេរិក​​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 2:31 PM | 0 | 176

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួប​ជាមួយសំណេះសំណាល​ជាមួយ​​ប្រជា​ពលរដ្ឋខ្មែរ​ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នៅពេល​​លោក​ទៅ​បំពេញទស្សនកិច្ចនៅពាក់កណ្តាល​ខែ​​កុម្ភៈខាងមុខ​នេះ។

លោក ហ៊ុន សែន នឹង​ជួបសំណេះសំណាលជាមួយ​ពលរដ្ឋខ្មែរ​នៅអាមេរិក​​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required