នយោបាយ

មន្ត្រី​អាដហុកដែលរងការចោទប្រកាន់ស្នើឲ្យចៅក្រមហៅអ្នកពាក់ព័ន្ធសួរតទល់មុខគ្នា​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 4:50 PM | 0 | 15206

មន្ត្រីអាដហុកម្នាក់ដែលកំពុងជាប់ឃុំពីបទសូកប៉ាន់សាក្សី បានស្នើទៅចៅក្រមស៊ើបសួរឲ្យហៅនាង ខុម ចាន់រ៉ាទី និង​សាក្សីមួយចំនួនទៀតមកសួរតទល់មុខគ្នាដោយថា ដើម្បីបញ្ជាក់ពីការពិតនូវអ្វីដែលភាគីនីមួយៗបានលើកឡើង។

មន្ត្រី​អាដហុកដែលរងការចោទប្រកាន់ស្នើឲ្យចៅក្រមហៅអ្នកពាក់ព័ន្ធសួរតទល់មុខគ្នា

បក្សប្រឆំាងថាអាល្លឺម៉ង់ព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា​

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 5:31 PM | 0 | 81531

គណបក្សសង្គ្រោះជាតិឲ្យដឹងថា ប្រទេសអាល្លឺម៉ង់បង្ហាញការព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា     ខណៈ តំណាង រាស្ត្រ បក្សប្រឆំាង រួមទាំងលោក កឹម សុខា ជាប់បណ្ដឹងនៅតុលាការ និងមន្ត្រីសិទ្ធិមនុស្សមួយចំនួន កំពុងជាប់ឃុំនៅ ពន្ធនាគារ។ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងបែបនេះក្នុងសន្និសីទកាសែតបន្ទាប់ពីជំនួបរវាងលោក កឹម សុខា ជាមួយលោក Gerd Müller រដ្ឋមន្រ្តីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃប្រទេសអាល្លឺម៉ង់ នៅព្រឹកថ្ងៃពុធនេះ ក្នុងដំណើរទស្សនៈកិច្ចមកកម្ពុជា។ លោក យឹម សុវណ្ណថ្លែងទៀតថា គណបក្សសង្គ្រោះជាតិបានស្នើទៅអាល្លឺម៉ង់ថាគួរតែមានការប្រជុំអន្តរជាតិមួយ ដោយមានការចួលរួមទំាងបក្សប្រឆំាង បក្សកាន់អំណាច និងភាគីអន្តរជាតិចូលរួមផងដែរ ដើម្បីដឹង ឮពីវិបត្តិនយោបាយនៅកម្ពុជា ជាអន្តរជាតិ។ ប៉ុន្តែលោកថា អាល្លឺម៉ង់ សន្យាយកបញ្ហានេះទៅប្រាប់ដៃគូ អន្តរជាតិទំាង២៨ប្រទេសនៅក្នុងសហភាពអឺរ៉ុបឲ្យជួយអន្តរាគមន៍មកកម្ពុជា។ លោកបន្ថែមថា៖ ប្រទេសអាល្លឺម៉ង់កំពុងតាមដាននូវស្ថានការណ៍នយោបាយដែលរងភាពគ្រោះថ្នាក់នេះនៅកម្ពុជា ដោយថាសិទ្ធិមនុស្សនិងសិទ្ធិបក្សប្រឆំាងត្រូវបានការពារ។ អាល្លឺម៉ង់ បានសន្យាថាគាត់នឹងពាំនាំនូវអ្វីដែលគាត់បានជួប គាត់បានឃើញ គាត់បានទទួលបានព័ត៌មានពីគណបក្សសង្គ្រោះជាតិ ក៏ដូចជាគណបក្សកាន់អំណាចទៅជម្រាបជួនបណ្តាប្រទេស២៨ក្នុងសហគមន៍អឺរ៉ុប”។ មន្ត្រីបក្សប្រឆំាងរូបនោះមានជំនឿថា យន្តការអន្តរជាតិដែលអាល្លឺម៉ង់សន្យានោះនឹងមានប្រសិទ្ធិភាព។ លោក Gerd […]

បក្សប្រឆំាងថាអាល្លឺម៉ង់ព្រួយបារម្ភពីវិបត្តិនយោបាយនៅកម្ពុជា

លោក សម រង្ស៊ី ប្រ​​កាស​ថ្កោ​ល​ទោ​សអ្នកណាធ្វើ​ឲ្យ​​នាយករដ្ឋមន្ត្រីឈឺចាប់ ​​​​​

ដោយ លោក ញឹម សុខន​​ | ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 4:03 PM | 0 | 4567

មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសបាន​​ប្រើវោហារសព្ទវាយបកដៃគូប្រកួតពី​ចំណាត់ការមកលើលោក កឹម សុខា លាយឡំនឹងការប្រ​​កាស​ថ្កោ​ល​ទោ​សអ្នកណា​ធ្វើ​ឲ្យ​​នាយករដ្ឋមន្ត្រីឈឺចាប់។ ​​​​

លោក សម រង្ស៊ី ប្រ​​កាស​ថ្កោ​ល​ទោ​សអ្នកណាធ្វើ​ឲ្យ​​នាយករដ្ឋមន្ត្រីឈឺចាប់ ​​​​

បក្ស​ប្រឆាំង​ដាក់លិខិតថ្វាយព្រះមហាក្សត្រ​សុំ​ចូល​គាល់​ព្រះអង្គ​​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 10:48 AM | 0 | 3412

តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​បាន​ឲ្យ​ដឹង​ថាគណបក្ស​ប្រឆាំង​​បាន​ដាក់លិខិតមួយច្បាប់​ថ្វាយព្រះមហាក្សត្រ​ ដើម្បីសុំចូល​គាល់ព្រះអង្គរាយការណ៍​ពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ននេះ។​​អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ​ បានថ្លែង​នៅទីស្នាក់ការគណបក្ស​នៅ​សង្កាត់ចាក់អង្រែ​លើ​ថា​គណបក្ស​បានដាក់លិខិតថ្វាយព្រះមហាក្សត្រកាលពីថ្ងៃ​អង្គារ ​ដើម្បីចូល​គាល់នៅពេល​ខាង​មុខ។​ លោក​បន្ត​ថា​ការស្នើសុំចូល​គាល់​នេះ​ដើម្បី​រាយការណ៍ពិស្ថានភាពនយោបាយ​នៅកម្ពុជា។​

បក្ស​ប្រឆាំង​ដាក់លិខិតថ្វាយព្រះមហាក្សត្រ​សុំ​ចូល​គាល់​ព្រះអង្គ​

លោក សម រង្ស៊ី ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្រ្តី ក្រោយលោក ​ហ៊ុន សែន ចង់ឲ្យ​បក្ស​ប្រឆាំងប៉ះប៉ូវ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 6:10 PM | 0 | 35016

ប្រធានគណបក្ស​សង្រ្គោះជាតិ​ លោក សម រង្ស៊ី ដែលកំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេសគេច​ពីការ​ចាប់ខ្លួន ​បាន​ចេញលិខិត​មួយច្បាប់​ទៅលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយ​បានសម្តែង​”ការ​សោកស្តាយយ៉ាង​ខ្លាំង”ចំពោះ​ទង្វើរបស់ជនណាដែលលោក​ថា​បាន​ប្រើពាក្យពេចន៍មិនសមរម្យលើក្រុមគ្រួសាររបស់នាយករដ្ឋមន្រ្តី។​

លោក សម រង្ស៊ី ផ្ញើលិខិត​ទៅ​នាយករដ្ឋមន្រ្តី ក្រោយលោក ​ហ៊ុន សែន ចង់ឲ្យ​បក្ស​ប្រឆាំងប៉ះប៉ូវ

បក្សប្រឆាំងបង្ហាញជំហរថាមិនចង់ឃើញបរទេសកាត់ជំនួយកម្ពុជាដោយសារតែកម្តៅនយោបាយ​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 5:18 PM | 0 | 1880

គណបក្សសង្គ្រោះជាតិនៅថ្ងៃអង្គារនេះបានបង្ហាញជំហរថាខ្លួនមិនចង់ឲ្យសហគមន៍អន្តរជាតិផ្តាច់ជំនួយដល់កម្ពុជាដោយសារ​តែ​កម្តៅនយោបាយនោះទេ ខណៈលោក ហ៊ុន សែន អះអាងថាលោកមិនខ្វល់​ពី​ការ​គំរាមផ្តាច់​ជំនួយពីសហគមន៍​អន្តរជាតិ​នោះ​។

បក្សប្រឆាំងបង្ហាញជំហរថាមិនចង់ឃើញបរទេសកាត់ជំនួយកម្ពុជាដោយសារតែកម្តៅនយោបាយ

មេធាវី​ស្នើ​ចៅក្រមស៊ើបសួរ​ពិចារណាបញ្ឈប់នីតិវិធី​លើ​លោក កឹម សុខា​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 1:06 PM | 0 | 5156

ក្រុមមេធាវី​របស់​លោក កឹម សុខា ប្រធានស្តីទីគណបក្ស​សង្រ្គោះជាតិ​បាន​ស្នើ​សុំឲ្យ​ចៅក្រម​ស៊ើបសួរ​​ពិចា​រណា​​លើ​ការ​បញ្ឈប់នីតិវិធី​លើ​លោក កឹម សុខា ដោយ​ថា​កូនក្តីរបស់​លោកមានអភ័យឯកសិទ្ធិ​ ហើយ​តុលា​ការ​​​​មិន​អាច​ចេញដីកានាំខ្លួន​បាននោះទេ។​

មេធាវី​ស្នើ​ចៅក្រមស៊ើបសួរ​ពិចារណាបញ្ឈប់នីតិវិធី​លើ​លោក កឹម សុខា​

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនម្នាក់ទទួលមរណភាព​

ដោយ លោក លី វេហា​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 11:04 AM | 0 | 6181

មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនម្នាក់ដែលជាសមាជិកគណៈកម្មការអចិន្ត្រៃយ៍នៃគណៈ​កម្មការ​កណ្ដាល​របស់បក្សបាន​ទទួល​មរណភាពកាលពីល្ងាចថ្ងៃទី១៣ខែមិថុនាម្សិលមិញ។

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនម្នាក់ទទួលមរណភាព

បក្ស​ប្រឆាំង​មិនទាន់មានគម្រោង​ហែ​ក្បួន រង់ចាំការវិវត្តស្ថានការណ៍នយោបាយ​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 10:47 AM | 0 | 1803

មន្រ្តី​ជាន់ខ្ពស់គណបក្ស​សង្រ្គោះជាតិ​បាន​ឲ្យ​ដឹងថា​គណបក្ស​មិនទាន់មានគម្រោង​តវ៉ា​ឬ​ដង្ហែ​ជាក្បួនអ្វីនោះទេ ដោយ​ថា​រង់ចាំការវិវត្ត​ស្ថានការណ៍នយោបាយ។​តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង​ ថ្លែង​បែប​នេះ​ទៅកាន់អ្នកគាំទ្រ​រាប់រយនាក់​ដែលបានប្រមូលផ្តុំ​នៅ​ទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើ ខណៈ​លោក កឹម សុខា មិន​ចូល​ខ្លួន​ទៅតុលា​ការ​តា​ម​ដីកាកោះហៅ។​

បក្ស​ប្រឆាំង​មិនទាន់មានគម្រោង​ហែ​ក្បួន រង់ចាំការវិវត្តស្ថានការណ៍នយោបាយ

អ្នកគាំទ្រប្រមូលផ្តុំនៅទីស្នាក់បក្សសង្រ្គោះជាតិ​ ​ប្រឆាំងនឹង​ការ​ចាប់ខ្លួន​លោក កឹម សុខា​​​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 10:10 AM | 0 | 4584

អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ​រាប់រយនាក់​នៅព្រឹកថ្ងៃ​អង្គារនេះ​កំពុង​ប្រមូលផ្តុំគ្នា​នៅទីស្នាក់ការគណបក្ស​នៅ​សង្កាត់​ចាក់អង្រែ​លើ​ ដោយ​ពួកគេអះអាងថាដើម្បី​ប្រឆាំង​នឹង​ការ​ចាប់ខ្លួន​លោក កឹម សុខា។​ចៅក្រមស៊ើបសួរ លោក ថាន់ ឡេង បានបង្គាប់ឲ្យលោក កឹម សុខា ចូល​ខ្លួនទៅកាន់សាលាដំបូងរាជធានី​ភ្នំពេញនៅថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរពីដំណើររឿង«បដិសេធក្នុងការចូលខ្លួន»ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែឧសភា តាមបញ្ញត្តិមាត្រា៥៣៨នៃក្រមព្រហ្មទណ្ឌ។

អ្នកគាំទ្រប្រមូលផ្តុំនៅទីស្នាក់បក្សសង្រ្គោះជាតិ​ ​ប្រឆាំងនឹង​ការ​ចាប់ខ្លួន​លោក កឹម សុខា​​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required