The Wall Street Journal

The Wall Street Journal រក្សាជំហ​រលើការចុះ​ផ្សាយ​រឿងកិច្ចព្រមព្រៀងសម្ងាត់​កម្ពុជា-ចិន

​សារព័ត៌មាន​អាមេរិក The Wall Street Journal អះអាងថា​ នៅប្រកាន់យក​នូវការចុះផ្សាយ​របស់​ខ្លួន​ពាក់​ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់​រវាងប្រទេសកម្ពុជា និងចិន។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក សម រង្ស៊ី។

លោក សម រង្ស៊ី ថា​កម្ពុជា​កំពុង​តែ​ក្លាយ​ជា​ដែន​ដី​អាណានិគម​របស់​ប្រទេស​ចិន

អតីតមេដឹក​នាំ​បក្សប្រឆាំង​ដែល​កំពុង​រស់​នៅ​ក្រៅប្រទេសចោទលោក ហ៊ុន សែន​​ ថា កំពុងធ្វើឱ្យ​​ប្រទេស​កម្ពុជា​​​ក្លាយ​ខ្លួន​ជា​ដែនដី​អាណានិគម​របស់​ប្រទេស​ចិន ​តាម​រយៈ​ការស្វាគមន៍​ការ​វិនិយោគ ទេសចរណ៍ និង​ការ​អនុញ្ញាត​ឲ្យ​ចិន​មាន​មូលដ្ឋាន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​បម្រើ​ប្រយោជន៍​ដល់​មហាអំណាច​នៅ​អាស៊ី​នេះ។

អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក វ៉ូ ឈាន (Wu Qian)

ក្រសួងការពារជាតិចិនថាមិនមានមូលដ្ឋានទ័ពនៅកម្ពុជាទេ

ក្រសួងការពារជាតិចិនចេញមុខច្រានចោលជាលើកដំបូងចំពោះការចោទប្រកាន់ថា ប្រទេសនេះរៀបចំបង្កើតមូលដ្ឋានទ័ពនៅ​កម្ពុជា ដោយបញ្ជាក់ថា ទំនាក់ទំនងកងទ័ពប្រទេសទាំងពីរកន្លងមកគ្រាន់តែជាដៃគូរក្សាសន្តិសុខក្នុងតំបន់ និងពិភពលោកតែប៉ុណ្ណោះ មិនមែនជាសម្ព័ន្ធមិត្តទេ។​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់

កម្ពុជា ​គ្មាន​គម្រោង​​ប្តឹង​កាសែត​អាមេរិក​ដែល​ចុះផ្សាយ​ថា​មាន​មូលដ្ឋានទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ​

មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា​ កម្ពុជា​មិនមាន​គម្រោង​ប្តឹង​កាសែត​អាមេរិក​ដែល​បាន​ចុះផ្សាយ​ថា​រដ្ឋាភិបាល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ដើម្បី​បើកផ្លូវ​ឱ្យ​មាន​មូលដ្ឋាន​កងទ័ព​ចិន​នៅ​ខេត្ត​ព្រះសីហនុ​នៅឡើយ​ទេ​ ដោយ​ថា ​បញ្ហា​នេះ​កម្ពុជា​ធ្លាប់​បាន​បំភ្លឺ​រួចហើយ​។

លោក​ ហ៊ុន សែន អំពាវ​នាវ​​ឲ្យ​បញ្ឈប់​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្រោយ WSJ ផ្សាយ​ពីសម្ព័ន្ធ​យោធា​សម្ងាត់​ជាមួយ​ចិន

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​លោក​ហៅ​ថា ព័ត៌មាន​ក្លែង​បន្លំ​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​​អំពី​វត្តមាន​កង​ទ័ព​ចិន​នៅ​លើ​​តំបន់​ឆ្នេរ​សមុទ្រ​របស់​កម្ពុជា។

Sam Rainsy

អតីតមេដឹកនាំបក្សប្រឆាំងចូលរួមជំរុញអាមេរិកឲ្យពន្លឿនច្បាប់ដាក់ទណ្ឌកម្មបក្សកាន់អំណាច

អតីតថ្នាក់ដឹកនាំបក្សប្រឆាំងនៅក្រៅប្រទេស និងអ្នកគាំទ្រមួយចំនួន ប្រមូលផ្តុំគ្នាតវ៉ាមុខវិមានរដ្ឋាភិបាលអាមេរិកនៅទីក្រុង​វ៉ាស៊ីងតោន និង​ទាមទារឲ្យពន្លឿនច្បាប់​ដាក់ទណ្ឌកម្មបក្សកាន់អំណាច ដើម្បីជំរុញដល់ការស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

អាមេរិក និងកម្ពុជា

រដ្ឋាភិបាលថាសេចក្តីស្នើច្បាប់អាមេរិកបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ការ​ដែលសភាអាមេរិកអនុម័តច្បាប់​​ បើកផ្លូវ​ឱ្យ​ដាក់ទណ្ឌកម្ម​មន្ត្រី​ជាន់ខ្ពស់ ​រួម​ទាំង​នាយក​រដ្ឋមន្ត្រី​ផងនោះ ​ថា​ជា​ការបំពាន​គោលការណ៍​អន្តរជាតិ​ស្ដី​ពីអ​ធិប​តេយ្យ​ភាព​ និងជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។​

លោក ហ៊ុន សែន និងកូនប្រុស ហ៊ុន ម៉ាណែត ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រដ្ឋ​សភា​អាមេរិក​ អនុម័តសេចក្តីស្នើ​ច្បាប់ដាក់ទណ្ឌកម្ម​លោក ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា

សភាតំណាង​រាស្រ្តសហរដ្ឋអាមេរិក​ នៅថ្ងៃច័ន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) បាន​អនុម័ត​សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដើម្បី​ដាក់ទណ្ឌកម្មប្រឆាំងនឹង​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​មួយចំនួនទៀត។

លោក ហ៊ុន​ សែន អះអាងថាបញ្ហា EBA បានក្លាយជាស្រ​មោលទៅហើយ

នាយករដ្ឋមន្ត្រី អះអាងថា បញ្ហា EBA បានក្លាយជាស្រមោលទៅហើយ តែកិច្ចសហការពាណិជ្ជកម្មទ្វេភាគីជាមួយសមាជិកសហភាពអឺរ៉ុបជាមូលដ្ឋានគ្រឹះសម្រាប់ទិសដៅពាណិជ្ជកម្ម​របស់កម្ពុជា។

លោក ហ៊ុន សែន ព្រមានចាត់វិធានការអ្នកបំភ្លៃពីស្ថានភាពសុខភាពរបស់លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចាត់វិធានការបុគ្គលទាំងឡាយណា ផ្សព្វផ្សាយបំផ្លើសពីស្ថានភាពសុខភាពរបស់លោក ដោយថា ទង្វើនេះជាបទល្មើសព្រហ្មទណ្ឌ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ