លោក Walter Dougla

អាមេរិក​ជំរុញ​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ឲ្យ​បង្កើត​យន្ត​ការ​ច្បាស់លាស់​ចំពេល​ចិន​កំពុង​បង្កើន​ឥទ្ធិពល​

សហរដ្ឋអាមេរិក​ជំរុញ​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ឲ្យ​រៀប​ចំ​យន្តការ​អភិវឌ្ឍន៍​ឲ្យ​ច្បាស់លាស់​ពី​គោលនយោបាយ ការ​រៀប​ចំ​បរិស្ថាន និង​សុវត្ថិភាព​របស់​ប្រជាជន ខណៈ​ប្រទេស​ចិន​កំពុង​បង្កើន​ឥទ្ធិពល​លើ​តំបន់​នេះ។

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ លោក​ Ted​ Yoho

តំណាងរាស្ត្រ​អាមេរិក​ព្រមាន​ពី​ទណ្ឌកម្ម​ បើ​មិន​ដោះលែង​លោក​ កឹម​ សុខា និង​ស្តារ​ប្រជាធិបតេយ្យ​

តំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ លោក​ Ted​ Yoho​ ព្រមាន​ថា​ ទណ្ឌកម្ម​លើ​កម្ពុជា​អាច​នឹង​កើតមាន បើ​រដ្ឋាភិបាល​មិន​ដោះលែង​លោក​ កឹម​ សុខា​ និង​ប្រញាប់​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​ទេ​នោះ​។

លោក​ផៃ ស៊ីផាន​

រដ្ឋាភិបាលតែងតាំងលោក ផៃ ស៊ីផាន ជាប្រធានក្រុមអ្នកនាំពាក្យ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចតែងតាំងសមាសភាពអង្គភាពអ្នកនាំពាក្យ ចំនួន ៣០រូប នៅតាមក្រសួងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដែលមានលោក ផៃ ស៊ីផាន ជាប្រធាន។​

សម រង្ស៊ី

អតីត​គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​

អតីត​គណបក្ស​ប្រឆាំង​ អំពាវនាវ​ទៅ​ពលរដ្ឋ​គ្រប់​និន្នាការ​ និង​គ្រប់​គណបក្ស​នយោបាយ​ឱ្យ​រួម​កម្លាំង​គ្នា​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ របស់​សហភាព​អឺរ៉ុប ​និង ​GSP​ របស់​សហរដ្ឋ​អាមេរិក​។

សិង្ហបុរី ថាបានជួយឱ្យប្រជាជនកម្ពុជាមានសិទ្ធិសម្រេចអនាគតដោយខ្លួនឯង

រដ្ឋាភិបាលសិង្ហបុរី អះអាងថា បានជួយឱ្យប្រជាជនកម្ពុជាមានសិទ្ធិសម្រេចលើជោគវាសនាអនាគតរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែក នៅក្នុងអំឡុងពេលដែលមានការឈ្លានពាននៅក្នុងតំបន់ឥណ្ឌូចិនកាលពីឆ្នាំ១៩៧៨។​

ហ៊ុន សែន លី ស៊ានឡុង

លោក​ ហ៊ុន​ សែន​ ប្រតិកម្ម​នឹងនាយករដ្ឋ​​មន្ត្រីសឹង្ហ​បុរី​ដែល​ថា​វៀតណាម​ឈ្លានពាន​កម្ពុជា​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ចាត់ទុក​ការ​លើកឡើង​របស់​នាយក​រដ្ឋមន្ត្រី​សឹង្ហ​បុរី​ថា ​ជា​ការប្រមាថ​ដល់​ការ​បូជាជីវិត​របស់​កងទ័ព​វៀតណាម​ ដែល​បាន​ចូលរួម​រំដោះ​កម្ពុជា​ចេញពី​របប​ខ្មែរក្រហម​។

Hun Sen

លោក ហ៊ុន សែន បញ្ជាក់​ជំហរ​ថា គ្មាន​ការ​ចរចានយោបាយ​ទេ ទោះបី​ហូប​នំបញ្ចុក​សាមគ្គីជាតិ​ក្ដី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ថា គ្មាន​ការ​ចរចា​នយោបាយ​ណា​មួយ​កើត​ឡើង​នោះ​ឡើយ បើ​ទោះបី​ជា​លោក​បាន​អំពាវ​នាវ​ឲ្យ​មាន​កម្មវិធី​ហូប​នំបញ្ចុក​ទ្រង់​ទ្រាយ​ធំ ដែល​លោក​ហៅ​ថា «នំ​បញ្ចុក​សាមគ្គី​ជាតិ​»​ ក៏​ដោយ។

រដ្ឋ​មន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់

លោក ទៀ បាញ់ ​ថា​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរីថ្លែងដោយ​​គ្មាន​សច្ចភាពរឿងវៀតណាម​ជួយកម្ពុជានៅ​​ឆ្នាំ​១៩៧៩

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​ចាត់​ទុក​ការ​លើក​ឡើង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​ថា​គ្មាន​សច្ចៈធម៌ ករណី​លើក​ឡើង​ថា ​វៀតណាម​បាន​ប្រើ​សង្គ្រាម​ដេញ​ ប៉ុល ពត ដើម្បី​ឈ្លានពាន​កម្ពុជា។

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រកាសរៀបចំពិធីហូបនំបញ្ចុកឌឺដងលោក សម រង្ស៊ី

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រកាសរៀបចំពិធីហូបនំបញ្ចុក នៅចំថ្ងៃតែ​មួយ​ដែលលោក​អះអាង​ថា ក្រុមអ្នកគាំទ្រអតីតមេដឹកនាំ​បក្សប្រឆាំងនៅក្នុង និងក្រៅប្រទេសគ្រោងរៀបចំពិធីដូចគ្នានេះ។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន៖ អញប្រាប់អ្ហែង ពីថ្ងៃនេះទៅ អញហៅអ្ហែងតែអាឆ្កែ

មេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗជាថ្មី​ម្ដង​ទៀត​ទៅនឹង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក សម រង្ស៊ី ដោយថា ចាប់ពីពេលនេះទៅ លោកនឹងហៅលោក សម រង្ស៊ី ថា «ឆ្កែ»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ