សុទ្ធ ពៅសំណាង សមាជិកនៅក្នុងក្រុមអ្នកស្រឡាញ់ភេទដូចគ្នាមួយដែលមានឈ្មោះថា «ក្តីស្រឡាញ់គឺចម្រុះ»។ (ផ្ដល់ឱ្យ)

សុទ្ធ ពៅសំណាង៖ ពួកយើងចង់បានសិទ្ធិរបស់យើងត្រលប់មកវិញ

សុទ្ធ ពៅសំណាង៖ «អ្វីដែលយើងធ្វើ យើងចង់ឱ្យមហាជនគ្រប់គ្នា ឬក៏បងប្អូនអ្នកស្រឡាញ់ភេទផ្ទុយគ្នាហ្នឹង ឬក៏រដ្ឋាភិ​បាល មើលឃើញ​ថា ពួកយើង​ចង់​បាន​សិទ្ធិ​របស់​យើង​ត្រលប់​មក​វិញ។ សិទ្ធិក្នុងការ​រស់រាន សិទ្ធិ​ក្នុង​ការ​ធ្វើការ​ងារ​ដោយ​គ្មាន​ការ​រើស​អើង សិទ្ធិក្នុងការស្រឡាញ់នរណាដែល​យើងស្រឡាញ់ ដោយអត់មាននរណាគេមករិះគន់»។

អ្នកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែង ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​​ជម្នះ​ឧបសគ្គ​រហូត​ក្លាយ​ជា​អភិបាល​រង​ស្រុក​មួយ​​នៅ​​ខេត្ត​រតនគិរី​

ផ្តើម​ចេញ​ពី​គ្រួសារកសិករ​​ក្រីក្រនៅតំបន់ជនបទដាច់ស្រយាល​នៃភាគ​ឦសាន​ប្រទេស ខេត្តរ​​តនគិរី ស្ត្រីជន​ជាតិដើមភាគតិចព្រៅម្នាក់ បាន​ជម្នះ​នឹង​ឧបសគ្គ​ជា​ច្រើនដើម្បី​ការសិក្សា ​រហូតក្លាយ​ជា​អភិ​បាល​​រងស្រុក​តាវែង ខេត្តរតនគិរី។

ជំនន់ទឹកភ្លៀង

យុវជន​បារម្ភ​ជំនន់​ទឹកភ្លៀង​ ខណៈ​បឹង​ធម្មជាតិ​ក្នុង​រាជ​ធានី​ភ្នំពេញ​នៅ​តែ​បន្ត​លុប

បឹងធម្មជាតិធំៗមួយចំនួននៅរាជធានីភ្នំពេញ ក្នុងនោះរួមមានបឹងកក់ បឹងជើងឯក បឹងទំពុន និងបឹងតាមោក ជាដើម ត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកស្អុយ និងរំដោះ​ទឹកដែលហូរចេញពីទីក្រុងអំឡុងពេលភ្លៀងធ្លាក់នារដូវវស្សា។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បឹងទាំងនោះត្រូវបានរដ្ឋាភិបាលកាត់ប្រគល់ឱ្យក្រុមហ៊ុន បុគ្គលមានអំណាច និងស្ថាប័នរដ្ឋ ដើម្បីសាងសង់​​អគារនិង​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេង​​ៗ​។

បទ​យក​ការណ៍​៖​ ប្រជា​នេសាទ​នៅ​ខេត្ត​សៀមរាប​ថាពិបាក​រក​ត្រី​ ស្រប​ពេល​​ភ្លៀង​ធ្លាក់​តិច​និង​ទឹក​​ទន្លេ​រាក់​​ជាង​​មុន​

ឃុំកំពង់ភ្លុក ជាឃុំមួយដែលស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានចម្ងាយប្រហែល៣០គីឡូម៉ែត្រពីក្រុងសៀមរាប។ ឃុំនេះមានភូមិចំនួន៣ រួមមាន ភូមិគោកក្ដុល ភូមិត្នោតកំបុត ភូមិដីក្រហម ដែលមានពលរដ្ឋជិត១ ០០០គ្រួសារ ហើយប្រជាពលរដ្ឋរស់នៅទីនោះភាគច្រើនពឹងផ្អែកលើរបរនេសាទ ទេសចរណ៍ និងការចិញ្ចឹមសត្វ។

អ្នកស្រី ឈឿន តាំងហិ ជាអាជីរករលក់ដូរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ រៀបរាប់ពីស្ថានភាពការលក់ដូរនិងជីវភាពប្រឈមក្នុងអំឡុងការរាតត្បាតកូវីដ-១៩ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

បទ​យក​ការណ៍​៖​ កូវីដ-១៩ ធ្វើ​ឱ្យ​ប៉ះពាល់​​ជីវភាព​អ្នក​លក់​ចំណី​អាហារ​នៅ​តាម​ចិញ្ចើម​ផ្លូវ

«ចំណូលរកមិនបាន គឺដឹងតែដាច់បាយហើយ រាល់ថ្ងៃនេះ» នេះជាពាក្យពេចន៍ត្អូញត្អែររបស់ស្ដ្រីម្នាក់ដែលកំពុងអង្គុយលក់ពោតលីងនៅតាមចិញ្ចើមផ្លូវ ស្ថិតតាមបណ្តោយសួនច្បារមាត់ទន្លេ ម្ដុំសណ្ឋាគារសុខា រាជធានីភ្នំពេញ។

អ្នកស្រី ម៉ាំង ធីម្តាយរបស់ ប៉ាន់ ស្រីដា ផ្តល់បទសម្ភាសន៍នៅក្រោមផ្ទះរបស់អ្នកស្រី នៅភូមិកិគួង ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។ (ម៉ម មុនីរតន៍)

បទ​យក​ការណ៍​៖​ ផល​ប៉ះពាល់​ស្រ្តី​ជន​ជាតិ​ដើម​ភាគ​តិច​ព្រៅ​​ ដែល​​បោះ​បង់​ការ​សិក្សា​​​ដោយ​សា​​រ​រៀប​​ការ​​​វ័យ​​ក្មេង​

នៅតំបន់​មួយនៃ​ខេត្ត​ភាគឦសានប្រទេសកម្ពុជា សិស្ស​ស្រីជាច្រើន​នាក់ដែល​ជា«ជន​ជាតិ​ដើម​​ភាគ​តិច​ព្រៅ»​ បាន​​សម្រេច​ចិត្ត​បោះបង់ការសិក្សា​របស់​ខ្លួន ដោយ​អ្នកខ្លះបោះ​បង់​ការ​សិក្សា​​​តាំង​​​ពី​កម្រិត​បឋម​សិក្សា​ទៅ​ទៀត ហើយ​ឈាន​ទៅដល់​រកដៃគូជីវិតទាំងនៅក្មេងខ្ចីថែម​ទៀតផង។ 

សកម្មភាពហែទៀនវស្សាកាលពីឆ្នាំកន្លងទៅ។ (សុខ ចន្ត្រាវុធ)

បទយកការណ៍៖ ចូលព្រះវស្សាក្នុងបរិការណ៍កូវីដ-១៩ វត្តអារាមត្រូវត្បិតត្បៀត​ពេលញាតិពុទ្ធបរិស័ទជួបការលំបាក

ជាប្រពៃណី មុនរដូវចូលព្រះវស្សាមកដល់ វត្តអារាមនៅទូទាំងប្រទេសកម្ពុជា​តែងមានសភាពមមាញឹកទទួលពុទ្ធ​បរិស័ទដែលនាំទេយ្យវត្ថុ​ទៅប្រគេនព្រះសង្ឃសម្រាប់​ប្រើ​ប្រាស់​ក្នុង​អំឡុងពេលគង់ព្រះវស្សា។

អ្នកស្រី ឃុន ស៊ីវ៉ុន អាជីវករលក់វត្ថុសិប្បកម្ម កំពុងតែអង្គុយខាត់ស្លាបព្រាដែលធ្វើចេញពីដើមឆ្នោត នៅភូមិក្រវាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

បទយកការណ៍៖ វិចិត្រករនិងអាជីវ​ករនៅបរិវេណ​ប្រាសាទ​អង្គរមួយចំនួនរ​ស់​​​អស់សង្ឃឹមពេលភ្ញៀវទេសចរ​បន្ត​ស្ងប់ស្ងាត់

រយៈពេលជិត២ឆ្នាំមកហើយដែលជំងឺកូវីដ-១៩បានផ្ទុះឡើងដំបូងនៅប្រទេស​ចិន ហើយបានរីករាលដាលជុំវិញ​ពិភព​លោក និងមិនទាន់​បានផុតរលត់ទៅវិញនោះឡើយ។

អ្នកជួសជុលកំពុងបំពេញការងារកែលម្អនិងជួសជុលកំណាត់ផ្លូវថ្នល់សំខាន់ៗមួយចំនួននៅក្នុងវង់តូច​និងវង់ធំ​នៃរមណីយដ្ឋានអង្គរ អំឡុងពេលវិបត្តិកូវីដ-១៩នៅបន្តរាតត្បាតនាឆ្នាំ២០២១នេះ។ (ហ្វេសប៊ុក៖ អាជ្ញាធរជាតិអប្សរា Apsara National Authority)

បទ​យក​ការណ៍​៖​ ក្នុង​ភាព​ស្ងាត់​ជ្រងំ​ រមណីយដ្ឋានអង្គរកំពុងកែលម្អមុខមាត់ចាំទទួលភ្ញៀវទេសចរ

រមណីយដ្ឋានអង្គរ ដែលមានប្រាសាទអង្គរវត្តជានិមិត្តរូបនៃមោទកភាពជាតិខ្មែរ ពេលនេះ​កំពុង​​ស្ថិត​ក្នុង​ភាព​ស្ងាត់​ជ្រងំ។ ជាកន្លែងដែលធ្លាប់តែមានមនុស្សចូលមើល​អ៊ូអររាល់ថ្ងៃ ពេលនេះរមណីយដ្ឋាន​ទាំងមូល​សឹងតែគ្មានភ្ញៀវទេសចរទៅទស្សនា ក្រោយពីពិភពលោកបានធ្លាក់ក្នុងការហ៊ុមព័ទ្ធដោយ​ជំងឺ​កូវីដ-១៩ អស់រយៈពេលជាងមួយឆ្នាំមក​​ហើយ។

មន្ត្រីប៉ូលិសចរាចណ៍និងអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ឈរនៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១។

បទ​យក​ការណ៍៖​ យុវជន​មួយ​ចំនួន​បោះបង់​អាជីព​ជា​អ្នក​សារ​ព័ត៌មាន​ឯករាជ្យ​​ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​

យុវជនមួយចំនួនហាក់មានការ​​ចាប់​អារម្មណ៍ទៅលើអាជីពជាអ្នកសារព័ត៌មាន ជាពិសេស​សារ​ព័ត៌​មាន​ដែល​ឯករាជ្យនិង​មាន​វិជ្ជាជីវៈ។ តែយ៉ាងណា ពួកគេហាក់មានការរារែកចិត្តនិងដក​ថយ​​​វិញ នៅ​ពេល​បាន​ប្រឡូក​ចូលការងារក្នុងវិស័យនេះមួយរយៈ ដោយសារកត្តាប្រឈមនិងមូលហេតុមួយចំនួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ