បទ​​យក​ការណ៍​៖ ទឹក​ឡើង​​យឺត​​ធ្វើ​​ឱ្យ​​ប្រជា​​នេសាទ​​នៅ​​កំពង់​ចាម​​ប្រឈម​​នឹង​​បំណុល​​ព្រោះ​​រក​​ត្រី​​មិន​សូវ​​បាន​​

ចម្ងាយ​ប្រហែលជា១៤គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ចាម បឹងធំ​បាន​ទទួល​ទឹក​ពី​ទន្លេមេគង្គ​នារ​ដូវ​វស្សា​ក៏ប៉ុន្តែ​អ្នកនេសាទ​ជាច្រើន​នាក់​បាន​អះអាង​ក្នុង​កិច្ច​សម្ភាស​ន៏​នា​ពេល​ថ្មី​ៗនេះ ទឹក​នៅ​បឹង​មានកម្រិត​ទាប​នៅ​ឆ្នាំនេះ​ដែល​ជា​កត្តា​មួយ​នៃ​ការ​លំបាក​ខ្លាំង​ដល់​ការ​នេសាទ ដោយសារ​ត្រី​មិនសូវ​មាន​ដូច​កាលពី​ឆ្នាំ​ដែល​មាន​ទឹក​ច្រើន​នោះ​ទេ។

របាយ​ការណ៍​៖ បឹង​ និង​ជីវភាព​ពលរដ្ឋ​នៅ​ភ្នំពេញ​រង​ការ​គំរាម​កំហែង​ពី​ការ​អភិវឌ្ឍ​

លោក ធឿង ថេង និងប្រពន្ធគាត់បានប្រកបរបរនេសាទត្រី​នៅបឹងទំពុនដែលស្ថិតនៅភាគខាងត្បូង​រាជធានីភ្នំពេញ​ អស់រយ:ពេលជាង១០ឆ្នាំមកហើយ​។ ប៉ុន្តែនៅពេល​ថ្មីៗនេះមាន​អ្នកមកប្រាប់គាត់ឱ្យ​ចាកចេញ​ពីបឹងនោះឱ្យបានកាន់តែឆាប់​កាន់តែល្អ ដែលបញ្ហានេះធ្វើឱ្យគិតថា តើគាត់នឹងត្រូវ​ធ្វើអ្វីបន្តទៀត។

បទ​​យក​ការណ៍​៖​ វត្ត​​មួយ​​នៅ​​ត្បូង​ឃ្មុំ​​ស្វែង​រក​​ដី​​ប្តូរ​​ទី​តាំង​​ព្រោះ​​ប្រឈម​​នឹង​​ការ​​បាក់​​ចូល​ទន្លេ​​

ខេត្ត​ត្បូងឃ្មុំ៖ វត្ត​រកាធំ ឬវត្ត​ឧទុម្ពរ​វនា​រាម​រកាធំ នៅក្នុង​ភូមិ​រកា ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បាន​បាត់បង់​បន្ទប់ទឹក​ចំនួន៥រួចមក​ហើយ​ចូល​ក្នុង​ផ្ទៃ​ទន្ល​មេគង្គ​ជាបន្តបន្ទាប់។ ចំណែក​ឯកុដិ​ដែល​ព្រះសង្ឃ​គង់នៅក៏​ត្រូវ​បាន​រំកិល​ជាច្រើន​សារ​មក​ហើយ​ដែរក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​បាក់​ច្រាំង​ដងទន្លេ​មេគង្គ​ ដែល​អ្នកស្រុក​បាន​និយាយ​ថា​មាន​ស្ថានភាព​អាក្រក់​ក្នុង​ឆ្នាំនេះ។

បទ​​យក​ការណ៍​៖​ ស្រ្តី​២​រូប​​នៅ​​ខេត្ត​កំពត​​ពុះពារ​​ការពារ​​សហ​គមន៍​​នេសាទ​​ខ្លួន​​ពី​​ការ​​អភិវឌ្ឍ​​ដោយ​ក្រុម​ហ៊ុន​​

សហគមន៍​នេសាទ​ត្រពាំង​រពៅ ជា​សហគមន៍​មួយ​ក្នុងចំណោមសហគមន៍​ចំនួន៥ ស្ថិតនៅ​ឃុំ​ព្រែកត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ខែធ្នូ ឆ្នាំ២០០១ និង​បាន​ចុះបញ្ជី​នៅក្នុង​ឆ្នាំ២០០៧ នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ មានផ្ទៃ​ក្រឡា​សរុប១២៥១ហិក​តា (មាន​ដែន​អភិរក្ស៥៥០ហិ​កតា ក្នុង​នោះ​មាន​ព្រៃកោងកាង​ដែល​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បាន​ដាំ​ប្រមាណ​ជាង៥០ហិ​កតា​)។

បទ​​យក​ការណ៍​៖​ ការ​​បន្ត​​លួច​​កាប់​​ដើម​​ជ័រ​​ច្បោះ​ធ្វើ​​ឱ្យ​​ប៉ះពាល់​​ដល់​​ជីវភាព​​ប្រជា​​សហ​គមន៍​​ព្រៃ​​ព្រះ​​រកា​រ​

ប្រជាជន​ជនជាតិ​ដើម​ភាគតិច​កួយ​ដែល​រស់នៅ​អាស្រ័យផល​ពី​ព្រៃ​ព្រះ​រកា​រ ឃុំ​មេរុ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ទទួលរង​ផល​ប៉ះពាល់​ជីវភាព​កាន់តែ​ធ្ងន់ធ្ងរ ដោយសារ​ការ​លួច​កាប់​បំផ្លាញ​ដើម​ជ័រ​ច្បោះ​ឥតស្រាក​ស្រាន្ត​ពីសំណាក់​ឈ្មួញ​ទុច្ចរិត។

កែម ឡី

បទ​​យក​ការណ៍​៖​ ហ៊ាន​​ពោល​​ពាក្យ​ពិត​​ជា​​វីរភាព​​លោក​ កែម​ ឡី​ ក្នុង​​ផ្នត់​គំនិត​​អ្នក​គាំ​ទ្រ​​

បួន​ឆ្នាំ​ហើយដែលលោក កែម​ ឡី​ ឃ្លាតពី​ផែនដី​ទៅ។ លោក​ត្រូវ​ឃាតករ​បាញ់សម្លាប់​កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ​ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។ ពេលវេលាកន្លងទៅ​មែន តែ​ការ​ចងចាំ​ចំពោះ​រូបលោក​នៅតែ​ដក់ជាប់​ក្នុង​សន្ដានចិត្ត​អ្នកគាំទ្រ​ និង​សាច់ញាតិ​របស់​លោក​នៅឡើយ។

បទ​​យក​ការណ៍​៖​ ការ​ប្រើ​​ប្រាស់​​ប្លាស្ទិក​​ក្នុង​​វិស័យ​​កសិកម្ម​​កំពុង​​កើន​ឡើង តែ​​មិន​សូវ​​មាន​​អ្នក​ចាប់​​អារម្មណ៍​​

យោង​តាម​សៀវភៅ​ណែនាំ​ស្តី​ពី​ការគ្រប់គ្រង​កាកសំណល់​សម្រាប់​សហគមន៍​ក្រីក្រ​នៅក្នុង​ទីក្រុង ចេញផ្សាយ​ដោយ​សមាគម​ធាងត្នោត បាន​លើកឡើង​ថា ​ដោយសារតែ​ប្លាស្ទិក​មាន​ភាពស្វិត ស្រាល ថោក និង​ងាយស្រួល​ប្រើ ទើប​វា​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ជាជំនួយ​ដល់​ការ​ធ្វើ​កសិកម្ម​របស់​ប្រជាកសិករ​នៅ​គ្រប់​ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

បទ​​យក​ការណ៍​៖​ បណ្ឌិត​ ពៅ​ សាវ​រស​ ធន​ធាន​​ដ៏​​កម្រ​​បំផុត​​ផ្នែក​​ភាសា​ និង​​សិលា​ចារឹក​​របស់​​ជន​ជាតិ​​ខ្មែរ​​

បណ្ឌិត ពៅ សាវរស ជាស្រ្តីខ្មែរដំបូងបំផុតដែលបានទៅសិក្សាភាសាវិទ្យានៅបស្ចឹមប្រទេស។ បើនិយាយពីឈ្មោះរបស់គាត់មិនត្រូវបានក្មេងៗសម័យបច្ចុប្បន្នបានដឹងឮច្រើននោះឡើយ តែសម្រាប់អ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ និងសិលាចារឹក ជាពិសេសសាស្ត្រាចារ្យបរទេសជាច្រើនបានទទួលស្គាល់ពីសមត្ថភាពដ៏ខ្លាំងក្លារបស់ស្ត្រីជនជាតិខ្មែរម្នាក់នេះ។

បទ​​យក​ការណ៍​៖ ក្រសួង​​អប់រំ​​រៀប​ចំ​​មជ្ឈ​មណ្ឌល​​អប់រំ​​ឌីជីថល ​ដើម្បី​​ពង្រឹង​គុណ​ភាព​​តាម​​អន​​ឡាញ​​

«ស្ថានភាព​កូ​វី​ដនេះ​បាន​បង្ខំ​ឱ្យ​យើង​ធ្វើ១០ឆ្នាំមុន​អ្វី​ដែល​យើង​អាច​ធ្វើ​បាន» នេះ​ជា​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ លោក ហង់ ជួន​ណា​រ៉ុន ក្នុង​ពិធី​បើក​ការដ្ឋាន​ជួសជុល​អាគារ «មជ្ឈមណ្ឌល​សម្រាប់​ការអប់រំ​ឌីជីថល និង​ការអប់រំ​ពី​ចម្ងាយ» កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅ។

បទ​​យក​កា​រណ៍​៖​ ពេល​​មន្ត្រី​​សហជីព​​បង្ហោះ​​ការ​​កើត​ទុក្ខ​​មិន​សុខ​ចិត្ត​ នគរ​បាល​​ក៏​​នាំ​​ខ្លួន​​ទៅ​​ពន្ធនាគារ​​

«ម្ចាស់​រោងចក្រ Superl មិន​ធ្វើតាម​សេចក្តី​ណែនាំ​របស់​រដ្ឋាភិបាល និង​សេចក្តី​អំពាវនាវ​ពី​ក្រសួងការងារ​ទេ ពីព្រោះ​ក្រុមហ៊ុន​នេះ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ​មិនមែន​តែ​ចំពោះ​កម្មករ​ធម្មតា​ប៉ុណ្ណោះទេ គឺ​គេ​ធ្វើ​ចំពោះ​កម្មករ​មាន​ផ្ទែ​ពោះ​ប្រាំមួយ​ខែ​ទៀតផង»។ នេះ​ជា​សំណេរ​របស់​នាង​នៅក្នុង​អត្ថបទ​បង្ហោះ​លើ​បណ្តាញ​សង្គម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ