ទិដ្ឋភាពសាលាបឋមសិក្សាឡៅរមៀត ស្ថិតក្នុងភូមិឡៅរមៀត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (សុត បាន)

បទយកការណ៍​៖ ​សាលា​បឋម​សិក្សា​ឡៅ​រមៀត​ក្នុង​ខេត្ត​មណ្ឌលគិរី​ប្រឈម​កង្វះ​សម្ភារ​សិក្សា​និង​អគារ​ចាស់​ទ្រុឌទ្រោម​

នៅលើផ្ទៃដីជិត ៣ហិកតា សាលាបឋមសិក្សាឡៅរមៀត  ស្ថិតក្នុងឃុំក្រង់តេះ ស្រុកពេជ្រាដា ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី មានអគារសិក្សាធ្វើពីឈើតែ ២ខ្នងប៉ុណ្ណោះ ខណៈបណ្ណាល័យ សួនកុមារ ឬបន្ទប់ទីចាត់ការ ជាដើមនោះ មិនមានក្នុងបរិវេណសាលានោះឡើយ។

អ្នកស្រី សួស ស្រីគង់ អាជីវករលក់ចំណីអារហារនៅរមណីយដ្ឋានទន្លេបាទី ខេត្តតាកែវ ចង្អុលបង្ហាញខ្ចុះឬរោងទទួលភ្ញៀវរបស់គាត់នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

បទយកការណ៍​៖​ ​អាជីវករ​នៅ​រមណីយដ្ឋាន​ទន្លេ​បាទី​បារម្ភ​​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ដោយ​សារ​ការ​ចាក់​ដី​លុប​បឹង​

អាជីវករលក់ដូរចំណីអាហារនៅរមណីយដ្ឋានទន្លេបាទីបង្ហាញក្តីព្រួយបារម្ភ ខ្លាចបាត់បង់ភ្ញៀវទេសចរ​មកលេងកម្សាន្ត​ ខណៈមានការចាក់ដីលុបផ្នែកខ្លះនៃបឹងធម្មជាតិមួយនេះ បណ្តាលឱ្យផ្ទៃបឹងរួមតូច ហើយទឹកមានសភាពល្អក់កខ្វក់ ដែលមិនអាចឱ្យភ្ញៀវទេសចរ​ចុះលេងកម្សាន្តបានដូចពេលមុន។

បទ​យកការណ៍​៖ ​ពលរដ្ឋ​រងផលប៉ះពាល់ពី​គម្រោង​អភិវឌ្ឍន៍​​ព្រលាន​យន្ត​ហោះ​​ថ្មី​នៅតែ​ស្រណោះ​ភូមិ​កំណើត​ធ្លាប់​រស់នៅ​ ​

«គ្មាននរណាគេចង់ឃ្លាតឆ្ងាយពីស្រុកភូមិនោះទេក្មួយ ពេលក្រោកពីដេកម្តងៗអារម្មណ៍មិននៅនឹងខ្លួនទេក្មួយ មិនដឹងគេឱ្យ[រើចេញ]ទៅថ្ងៃណា និយាយទៅវានឹកស្រណោះភូមិដ្ឋានណាស់»។
នេះជាសំដីរបស់ពលរដ្ឋរស់នៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល លោក ណៃ ភន និយាយទាំងអួលដើមកអមដោយទឹកភ្នែក ចំពោះការនឹកស្រណោះស្រុកកំណើតឬភូមិដ្ឋានចាស់ធ្លាប់រស់នៅ ផ្ទះសម្បែង ទ្រព្យសម្បត្តិ មាន់ គោ ក្របី ដែលធ្លាប់កសាងតាំងពីបាត់ដៃទទេអស់រយៈពេលជិតកន្លះជីវិត ប៉ុន្តែបច្ចុប្បន្នអាជ្ញាធរតម្រូវឱ្យគ្រួសារលោកនិងអ្នកភូមិផ្សេងទៀតត្រូវរុះរើទៅរស់​នៅទីតាំងថ្មីដែលមិនមែនជាស្រុកកំណើត។

ព្រៃឥតសូរសព្ទ៖ ក្រុមអ្នកអភិរក្សខ្នះខ្នែងសង់ «ខ្សែបន្ទាត់ការពារចុងក្រោយ» សង្គ្រោះសត្វព្រៃនៅកម្ពុជា

ជីកព័ទ្ធជុំវិញចំណុចស្នូលនៃតំបន់ការពារ លេណដ្ឋានការពារសត្វព្រៃពីអ្នកប្រមាញ់ មានជម្រៅ ២​ម៉ែត្រ​កន្លះ និង​មាន​ប្រវែង ១៧​គី​ឡូ​ម៉ែត្រ មិនទាន់សាងសង់​រួចរាល់ទាំងស្រុងនោះទេ។ គម្រោង​ជីក​លេណដ្ឋានដែលជាខែលការ​ពារ​សត្វព្រៃនេះ នៅ​សេសសល់​ប្រមាណ ១៥គីឡូម៉ែត្រ​ទៀត ហើយ​វា​មានភាពប្រកៀកប្រកិតគ្នារវាង «ផលប៉ះពាល់​បរិស្ថាន និង​គុណសម្បត្តិ» ផងដែរ។ 

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

បទយកការណ៍៖ ការ​រឹត​ត្បិត​សេរីភាព​បង្កើត​​សហជីព​ឯករាជ្យ​ជា​ផ្នែក​ជំរុញ​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ

ក្រុម​អ្នកធ្វើការងារ​ក្នុងវិស័យ​លើកកម្ពស់សិទ្ធិ​កម្មករ​​និយាយថា សេរីភាពបង្កើតសហជីព​ឯករាជ្យ ​និងការផ្តល់បរិយាកាស​​ល្អប្រសើរសម្រាប់សកម្មភាព​សហជីព​ដែល​អាចការពារ​ប្រយោជន៍កម្មករ​ពិតប្រាកដ​ជារឿងចាំបាច់ ដើម្បីបញ្ចៀស​ការរំលោភសិទ្ធិការងារពី​សំណាក់ថៅកែ និយោជក ក៏ប៉ុន្តែ​ប្រសិនបើ​ សេរីភាព​ទាំងនេះ​មិនត្រូវបាន​ធានា ​ហើយ​ត្រូវបានរឹតត្បិត និងរើសអើង គឺជាមូលហេតុចម្បងមួយ​នាំឱ្យមាន​ការរំលោភសិទ្ធិកម្មករ​ក្នុងវិស័យការងារ​នៅកម្ពុជា។

ព្រៃឥតសូរសព្ទ៖ អាជីវកម្ម​សត្វព្រៃ ក្រោយ​ជំងឺ​រាតត្បាត​គំរាមកំហែង​ដល់​សុខភាព​មនុស្ស និងព្រៃឈើ

ខណៈដែលការបរបាញ់សត្វត្រូវបានគេអនុវត្តជាយូរមកហើយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ការកើនឡើងនៃសម្ពាធពាណិជ្ជកម្ម និងវិធីសាស្រ្តនៃការបរបាញ់ដែលចំណាយតិច កំពុងធ្វើឱ្យសត្វព្រៃបាត់បង់លឿនជាងការកកើត ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងព្រៃឈើ។

បទយកការណ៍៖ ការ​​ប្រឈម​​របស់​​សហជីព​​ឯករាជ្យ​​នៅ​​តាម​​តំបន់​​សេដ្ឋកិច្ច​ពិសេស

ឯកសារដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០១៨ បានលើកឡើង​ថា កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខ្វះតម្លាភាព និងព័ត៌មាន ដើម្បីការពារខ្លួនឱ្យបានត្រឹមត្រូវ។ ប្រភពដដែលបន្ត​ថា ពួក​គេ [កម្មករ] ​ទទួល​បាន​​ប្រាក់​​​ឈ្នួល​មិន​សម​រម្យ និង​​លក្ខ​ខណ្ឌ​​ការ​ងារ​មិន​​ល្អ ហើយ​ត្រូវ​បាន​រឹតត្បិត​​សេរីភាព​បញ្ចេញ​មតិ និងការ​ជួប​ជុំ។

ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

បទយកការណ៍៖ សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​បារម្ភ​បាត់បង់​មុខរបរ​ប្រពៃណី ខណៈ​ព្រៃឈើ​បន្ត​រង​ការ​បំផ្លិចបំផ្លាញ

ប្រជាសហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង សម្ដែងការព្រួយបារម្ភពីការបាត់បង់មុខរបរប្រពៃណី​តាមរយៈការទាញយកផលអនុផលព្រៃឈើ ខណៈពួកគាត់​នៅតែរកឃើញថា បទល្មើសកាប់បំផ្លាញព្រៃឈើ​បន្តកើតមានឡើងឥតឈប់ឈរ។

ជនជាតិដើមភាគតិចសួយ លោក លោក ហៃ ហ៊ុំ រស់នៅក្នុ្ងងភូមិចំបក់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ កំពុងរៀបរាប់អំពីការបាត់បង់ដីស្រែចម្ការដោយសារការវិនិយោគរបស់ក្រុមហ៊ុន HLH Agriculture Cambodia កាលពីជាង១០ឆ្នាំមុន តែមិនទាន់ទទួលបានសំណងសមរម្យ។ (ទួក ពិសិដ្ឋ)

បទ​យក​ការណ៍​៖ ​ជន​ជាតិដើម​​ភាគ​តិច​​សួយ​មាន​ជម្លោះ​ដីធ្លី​ជាង​១០​ឆ្នាំ​ជា​មួយ​ក្រុមហ៊ុន​HLH​ក្នុង​ខេត្ត​កំពង់​ស្ពឺ​បន្ត​ទាមទារ​សំណង​សមរម្យ​

​«ខ្ញុំនៅតវ៉ារហូតទោះបីក្បាលខ្ញុំដាច់ ក៏ខ្ញុំសុខចិត្តចូលតវ៉ាដែរ»។​

​នេះជាការលើកឡើងរបស់ជនជាតិដើមភាគតិចសួយមួយរូប  និងជាអតីតទាហានផងនោះ បានប្តេជ្ញាចិត្តបន្តសកម្មភាពទាមទារយុត្តិធម៌ ក្រោយពេលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អេច.អិល.អេច ( HLH Agriculture Cambodia ) ដែលមានរយៈពេលជាង ១ទសវត្សមកហើយ។​

បទ​យក​ការណ៍​៖ ពល​រដ្ឋ​រស់នៅ​អម​សង​ខា​ង​ផ្លូវ​​ល្បឿន​លឿន​​ភ្នំពេញ-​ព្រះសីហនុ​ ​លើក​ឡើង​ពី​ផលវិបាកក្នុងការ​ឆ្លង​កាត់

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ (Phnom Penh-Sihanoukville Expressway) តភ្ជាប់រាជធានី-ខេត្ត រួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ​ ខេត្តកោះកុង​ និងខេត្តព្រះសីហនុ ប្រវែង ១៨៧,០៥​គីឡូម៉ែត្រ ដែលចំណាយថវិការ​ជិត ២ ០០០លានដុល្លា​រ សាងសង់ដោយ​ក្រុមហ៊ុនចិន ត្រូវបានពលរដ្ឋ​រស់នៅប្របតាម​ផ្លូវល្បឿនលឿន​​ លើកឡើង​ពី​ផល​វិបាក​​​ក្នុងការ​​ឆ្លងកាត់ទៅផ្ទះ​ ឬ​ស្រែចម្ការរបស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ