សមត្ថិកិច្ចអាវុធហត្ថឈរឈាមការពារសន្តិសុខក្នុងពិធីដុតកម្ទេចចោលគ្រឿងញៀនជាង៧តោន ស្ថិតនៅបណ្ដោយផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នៃទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ (ហ៊ន ថូវ៉ាន)

សមត្ថ​កិច្ច​​ជំនាញ​​ដុត​កម្ទេច​និង​បំផ្លាញ​ចោល​​​គ្រឿង​​ញៀន​​ជាង​​៧​​តោន​ដែល​បង្ក្រាប​​បាន​កន្លង​មក

គណៈ​កម្មការប្រយុទ្ធប្រឆាំង​​គ្រឿងញៀន នៅថ្ងៃចន្ទនេះ​​ បានដុតកម្ទេចចោល​គ្រឿងញៀន​ជាង៤តោន ខណៈ​គ្រឿង​ញៀន​ប្រមាណ៣តោន​ទៀតនឹង​ត្រូវមន្ត្រីជំនាញ​​ធ្វើ​ការ​បន្សាបនិង​បំផ្លាញ​ចោល​តាម​លក្ខណៈ​បចេ្ចកទេស​​។

បុគ្គលិកសុខាភិបាលយកសំណាកពលរដ្ឋដើម្បីតេស្តកូវីដ-១៩ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

កម្ពុជារកឃើញកូវីដ-១៩បំប្លែងខ្លួនថ្មីប្រភេទ (Delta) លើអ្នកដំណើរជិត៤០នាក់ ដែលចូលមកម្ពុជា

ក្រសួង​សុខាភិបាល ប្រកាសរក​ឃើញ​អ្នក​ដំណើរ​ចំនួន​ ៣៧ នាក់​ ដែលបាន​ត្រឡប់ពី​ប្រទេសថៃ​ចូលមក​កម្ពុជា វិជ្ជមានកូវីដ-១៩ បំប្លែងខ្លួនថ្មី​ប្រភេទ B.1.617.2 (Delta) ដែល​មាន​ប្រភព​ពីប្រទេស​ឥណ្ឌា។

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងវឌ្ឍនភាពដឹកនាំរបស់ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Supt. Gen. Chhem Savuth, Director General of Prisons)

មន្ត្រី​និង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ខេត្ត​សៀមរាប​ឆ្លង​​កូវីដ-១៩​កើន​ដល់​ជាង​៣០​នាក់​

មន្ត្រីជាន់ខ្ពស់​​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា អ្នកជាប់ឃុំនិងមន្ត្រីពន្ធនាគារខេត្តសៀមរាបដែល​ឆ្លង​ជំងឺកូវីដ-១៩បានកើនដល់ជាង៣០នាក់​ហើយ​​ ក្រោយ​ពី​ក្រុមគ្រូពេទ្យធ្វើតេស្តលើមនុស្សចំនួន​​ជិត​៣០០នាក់កាលពីថ្ងៃ​ម្សិលមិញ។

នៅថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១​ ស្ថិតជាប់របងសាលាវិទ្យាល័យ​ ១០​ មករា​ ១៩៧៩​ នៅខេត្តសៀមរាប​ កម្លាំងជំនាញស៊ីម៉ាក់បានបញ្ចប់ការបោសសម្អាតគ្រាប់បែកដៃមួយរណ្តៅមានចំនួន៤២៥គ្រាប់ ជាប្រភេទ N36 ផលិតនៅប្រទេសអង់គ្លេស​។ (ហ្វេសប៊ុក៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC)

កម្លាំង​ស៊ីម៉ាក់​ ចុះ​ប្រមូល​​គ្រាប់​​បែក​ដៃ​ជាង​៤០០​​គ្រាប់​​ដែល​បាន​រក​ឃើញ​នៅ​ជាប់​​របង​​វិទ្យាល័យ​​​​១០​មករា

មន្ត្រីជំនាញបានចុះ​ប្រមូល​គ្រាប់បែកដៃជាង៤០០គ្រាប់ ក្រោយ​ពីបុគ្គលិក​ក្រុម​ហ៊ុន​​ខ្សែកាប​មួយ​​បាន​ជីកដីប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​ទាំង​នោះនៅក្បែររបង​វិទ្យា​ល័យ​​១០មករា​ ក្នុង​សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។​

គ្រោះ​ថ្នាក់​ចរា​ចរណ៍​​កើត​ឡើង​​ភាគ​​ច្រើន​​បណ្តាល​មក​ពី​ការ​បើកបរ​លើស​ល្បឿន​កំណត់

ក្រសួងមហាផ្ទៃ បានឱ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​​ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១នេះ ភាគច្រើនកើតឡើងដោយសារ​ការបើកបរលើសល្បឿនកំណត់។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

ក្រសួង​មហាផ្ទៃ​​​ថា​ ជំងឺ​​កូវីដ-១៩​ជា​ឧបសគ្គ​ដល់​ការ​បង្ក្រាប​ឧក្រិដ្ឋ​ជនគ្រឿង​ញៀន

ក្រសួងមហាផ្ទៃ លើកឡើងថា ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាឧបសគ្គចម្បងមួយរារាំងដល់វិធានការបង្ក្រាបគ្រឿងញៀន និង​ធ្វើឱ្យក្រុមឧក្រិដ្ឋជនមានឱកាស​បង្កើ​​​នការ​ផលិត និងអំណោយផល​ទីផ្សា​​រប្រើ​ប្រាស់​គ្រឿង​ញៀន។

អាជ្ញាធរព្រមាន​ជាថ្មី​ចាត់​វិធាន​ការ​ច្បាប់​លើ​អ្នក​ជួប​ជុំគ្នាច្រើន ដើម្បី​ទប់​ស្កាត់​ការ​ឆ្ល​ងជំងឺ​កូវីដ-១៩

អាជ្ញាធរ​ ព្រមានចាត់វិធានការច្បាប់ជាថ្មីទៀត ចំពោះបុគ្គលល្មើសនឹងបម្រាមរបស់រដ្ឋបាលរាជធានី ដែល​ហាមមិនឱ្យប្រមូលបផ្តុំមនុស្សច្រើន រយៈពេល១៤ថ្ងៃ គិតត្រឹមម៉ោងសូន្យ ថ្ងៃទី១០កក្កដា ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ​កូវីដ-១៩។

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

ការ​បង្ក្រាប​គ្រឿង​ញៀន​៦​ខែ​ដើម​ឆ្នាំ​កើន​ឡើង​​ បើ​ទោះ​​ផ្ទុះ​កូវីដ-១៩​កាន់​តែ​ខ្លាំង

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិទទួលបន្ទុកគ្រឿងញៀន បានអះអាងថា នៅត្រីមាសទី១​ ដើម​ឆ្នាំ២០២១នេះ ការបង្ក្រាបគ្រឿងញៀនមានការកើនឡើងខ្ពស់ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ បើទោះកម្ពុជា​កំពុងជួបវិបត្តិកូវីដ-១៩ក៏ដោយ​។

មន្ត្រី​ថា​ អ្នក​ជំងឺ​កូវីដ-១៩​ម្នាក់​យក​កាំបិត​ចាក់​ខ្លួន​ឯង​ដោយ​សារ​មាន​បញ្ហា​​គ្រួសារ

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ឱ្យដឹងថា អ្នកជំងឺកូវីដ-១៩​ម្នាក់ដែលបានយកកាំបិតចាក់ខ្លួន​ឯងអំឡុងពេលព្យាបាលជំងឺនោះ​ ដោយសារតែ​គាត់មានបញ្ហានៅក្នុងគ្រួសារ។

លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងវឌ្ឍនភាពដឹកនាំរបស់ពន្ធនាគារខេត្តកំពង់ធំ និងពន្ធនាគារខេត្តសៀមរាប កាលពីដើមខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ Supt. Gen. Chhem Savuth, Director General of Prisons)

មន្ត្រី​អនុរក្ស​និង​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនា​គារ​ខេត្ត​សៀមរាប​​ជិត​២០​នាក់​វិជ្ជមាន​​​ជំងឺ​កូវីដ-១៩​

មន្ត្រីអនុរក្សនិងអ្នកជាប់ឃុំជិត២០នាក់នៅពន្ធនាគារខេត្តសៀមរាប បាន​ឆ្លង​​ជំងឺ​កូវីដ-១៩ ដែលករណីនេះ អាជ្ញាធរ​បានដាក់អ្នកពាក់ព័ន្ធឱ្យនៅដាច់ដោយឡែក ដើម្បីទប់ស្កាត់រលកចម្លងក្នុងពន្ធនាគារ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ