សមត្ថកិច្ចថា ពលរដ្ឋជីករ៉ែ៣នាក់ស្លាប់នៅខេត្តព្រះវិហារដោយសារឆក់ខ្សែភ្លើងនិងខ្យល់គ មិនមែនដោយសារដីបាក់សង្កត់

សមត្ថកិច្ចស្រុករវៀង ខេត្តព្រះវិហារ អះអាងថា ពលរដ្ឋជីករ៉ែ ៣នាក់ បានស្លាប់ដោយសារឆក់ខ្សែភ្លើង និងខ្យល់គ មិនមែនដោយសារដីបាក់សង្កត់ដូចការផ្សព្វផ្សាយឡើយ ខណៈអាជ្ញាធរបានស្រាវជ្រាវមិនឃើញថាមានជាប់ពាក់ព័ន្ធនឹងបញ្ហាផ្សេងទេ តែបញ្ហាកើតឡើងពីភាពធ្វេសប្រហែសរបស់ពលរដ្ឋខ្លួនឯង។

ជនរងគ្រោះឈ្មោះ ពត ពុត ជាកម្មករបម្រើការងារនៅរោងចក្រ អ៊ីចេង (ខេមបូឌា) ខបភើរេសិន (I CHENG (Cambodia) CORPORATION ) ស្ថិតក្នុងភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ខេត្ដតាកែវ ត្រូវបានភ្លើងឆក់ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

កម្មករ​រោងចក្រ​ម្នាក់​ក្នុង​ខេត្តតាកែវ ត្រូវ​ខ្សែភ្លើងឆក់​ស្លាប់​ពេល​កំពុង​បំពេញ​ការងារ

កម្មករម្នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ ត្រូវខ្សែ​ភ្លើងឆក់ស្លាប់ ខណៈកំពុងបំពេញការងារជាមួយកម្មករផ្សេងទៀតនៅក្នុងរោងចក្រ។

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីរកឃើញគ្រាប់បែកដៃនៅមុខក្រុមហ៊ុនណាហ្គា

សមត្ថកិច្ច​ជំនាញបានចាប់ឃាត់ខ្លួន និង​កំពុងសួរ​នាំ​​ជនសង្ស័យ​ជាជនជាតិចិន ៤នាក់និង​ស្ត្រី​ខ្មែរ​​ម្នាក់ ពាក់​ព័ន្ធ​​នឹង​​​ករណីរកឃើញគ្រាប់បែកដៃមួយគ្រាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍២ ក្នុងខណ្ឌចំការ​មន​ រាជធានីភ្នំពេញ។

អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តាមការស្រាវជ្រាវបឋម សមត្ថកិច្ចថាគ្រាប់បែកដែលប្រទះឃើញនៅមុខក្រុមហ៊ុនណាហ្គាមានជនបង្កជាជនជាតិចិន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា តាមការ​ស៊ើបសង្កេត​បឋម គ្រាប់បែកដៃដែល​ប្រទះឃើញនៅមុខ​ក្រុមហ៊ុនណាហ្គា​វើលដ៍២​នោះ​​ សមត្ថកិច្ចបាន​រកឃើញជន​បង្ក​ជាជន​​ជាតិ​ចិន ដោយ​គ្រាប់បែកដៃនោះត្រូវបាន​គេ​ដឹក​តាមរថយន្ត​ទំនើបមួយគ្រឿង ហើយជ្រុះនៅតាមដង​ផ្លូវ​នៃ​កន្លែង​កើតហេតុ។​

លោក ស ខេង នាយករដ្ឋមន្រ្តីស្ដីទី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពិធីសំណេះសំណាល និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សានៅវិទ្យាល័យល្វា និងសាលាបឋមសិក្សាស្វាយព្រៃ ព្រមទាំងសមិទ្ធផលនានា ស្ថិតនៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង ប្រាប់​សមត្ថកិច្ច​ពី​យន្តការ​ច្បាប់​ក្នុង​ការ​តាម​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន

​​​​​​រ​​ដ្ឋម​​​ន្ត្រី​​​​ក្រ​សួង​​​​​មហាផ្ទៃ​​​ ​​​​លោក​​​ ស​ ​ខេ​​ង ប្រា​​ប់ស​​ម​ត្ថ​​​កិ​​ច្ចពីយន្តការ​ច្បាប់​ ឬរបៀប​​តា​​​​​ម​​​​​​ចាប់​​ឧក្រិដ្ឋជន​គ្រឿ​​ង​​​ញៀ​​​​ន ​​​ដោយ​​​​បា​​រ​​​​​ម្ភ​​​ពី​​​​​​​ហានិ​​ភ័​យ​សង្គ​ម​ ​​​​ខណៈ​​​មា​​ន​កា​​រប​​ង្ក្រា​បគ្រឿងញៀន​ទ្រង់​ទ្រាយ​ធំជា​ថ្មី​ទៀ​តនៅខេ​ត្ត​ព្រះសីហនុ​ តែឧ​ក្រិដ្ឋជ​ននៅ​មិ​នទា​ន់​​​ត្រូ​វបាន​​ចាប់​​ខ្លួ​ន​​យកមកផ្តន្ទា​ទោ​ស​នៅ​ឡើ​យ​។​

ទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

គ្រាប់បែកដៃមួយគ្រាប់ត្រូវបានប្រទះឃើញនៅក្បែររដ្ឋសភា

គ្រាប់បែកដៃ​មួយគ្រាប់ត្រូវបានស្ត្រីអ្នកបោសសំរាមម្នាក់ប្រទះឃើញនៅលើសួនច្បារ មុខក្រុមហ៊ុនណាហ្គាវើលដ៍២ និងក្បែរ​រដ្ឋសភា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

UPDATED៖ ម្ដាយទារករងគ្រោះថ្នាក់ចរាចរណ៍ថាកូនរបស់គាត់នៅមានដង្ហើម ខណៈបដិសេធទទួលយក «សំណង២៥០០ដុល្លារបញ្ចប់រឿង»

ស្ត្រីដែលអះអាងថាជាម្តាយរបស់ទារករងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ បញ្ជាក់ថា កូនរបស់គាត់នៅមានដង្ហើមនៅឡើយ ខណៈបដិសេធទទួលយក «សំណង ២ ៥០០ដុល្លារ បញ្ចប់រឿង»។

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។

អាជ្ញាធរ​ដោះលែង​សមាជិក​បក្សភ្លើងទៀន​នៅ​ខេត្តកណ្ដាល ក្រោយ​ឃុំខ្លួន​រយៈពេល​ពីរថ្ងៃ

​​សមាជិកគណបក្សភ្លើងទៀននៅឃុំ​​កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល លោក គង់​ អួន​ ​ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយនៅ​វេលាម៉ោង ​៣រសៀល ថ្ងៃសុក្រនេះ ក្រោយពីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន​តាំងពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២។

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។

អាជ្ញាធរចាប់ខ្លួនសមាជិកបក្សភ្លើងទៀននៅខេត្តកណ្ដាល ក្រោយមានជម្លោះជាមួយសាច់ញាតិអធិការរងនគរបាលស្រុក

ក្រុមគ្រួសាររបស់លោក គង់ អួន បានអះអាងថា ​លោក គង់​អួន​ ដែលជា​សមាជិកគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួន​កាលពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ដោយពុំមានដីកា ក្រោយពីមានជម្លោះជាមួយអ្នកជិតខាងដែលជាសាច់ញាតិរបស់អធិការរងនគរបាលស្រុក។

លិខិតនៃកិច្ចព្រមព្រៀងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានផ្សព្វផ្សាយដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ដោយថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើសំណងចំនួន​២ ៥០០ដុល្លារដើម្បីបញ្ចប់រឿង។

ស្ត្រីជួបគ្រោះថ្នាក់ចរាចរណ៍ថាមានគេយកដៃគាត់ទៅផ្ដិតមេដៃទទួលយកសំណង២៥០០ដុល្លារដើម្បីបញ្ចប់រឿង

ស្ត្រីដែលអះអាងថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារអះអាងថា គាត់ពិតជាមិនបានផ្ដិតមេដៃទទួលយកសំណង២ ៥០០ដុល្លារដើម្បីបញ្ចប់រឿងដូចការចុះផ្សាយ​ឡើយ ដោយថាមានគេកាន់ដៃគាត់​ទៅផ្ដិតមេដៃលើលិខិតទទួលយកសំណង ទាំងកំពុងសន្លប់បាត់បង់ស្មារតី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ