រដ្ឋា​ភិបាល​ដាក់​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ជា​ភូមិ​សាស្ត្រ​ដែល​ត្រូវ​ពាក់​ម៉ាស​និង​រក្សា​គម្លាត​

ក្រសួងសុខាភិបាលកំណត់ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យមួយទៀត​ជាភូមិសាស្ត្រ​ដែលតម្រូវឱ្យ​ពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ខណៈភូមិសាស្ត្រខេត្តនេះកំពុងមានការឆ្លងរាលដាល​ជំងឺកូវីដ-១៩។

រដ្ឋា​ភិបាល​ប្រាប់​​អាជ្ញាធរ​ខេត្ត​ឱ្យ​​​ធ្វើ​តេស្ត​រហ័ស​លើ​អ្នក​ឆ្លង​កាត់​ខេត្ត​​មួយ​ទៅ​ខេត្ត​មួយ​ ដើម្បី​​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩

រដ្ឋាភិបាលណែនាំ​ទៅគណៈអភិបាលខេត្តទាំងអស់ត្រូវយកសំណាកធ្វើតេស្តរហ័សលើអ្នកដំណើរឆ្លងកាត់ឬវិល ត្រឡប់មករស់នៅ និងស្នាក់នៅរយៈពេលវែងឬរយៈពេលខ្លី ក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

មនុស្ស​ជាង​១៧០​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ជុំវិញ​ការ​នាំ​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា មនុស្សជាង១៧០នាក់​ត្រូវបានឃាត់ខ្លួនពាក់​ព័ន្ធ​នឹង​ការ​នាំ​ពលករ​ឆ្លង​ដែនខុសច្បាប់ក្នុងអំឡុង​ពេលនៃការរឹតបន្តឹងច្រក​ព្រំដែនតាមវិធានសុខាភិបាល រយៈពេលជាងពីរខែមកនេះ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បញ្ជូនអ្នកល្មើសបម្រាមរដ្ឋាភិបាល ១៩នាក់ ទៅ​តុលាការ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បានបញ្ជូនជនជាតិចិននិងខ្មែរសរុប ១៩នាក់ ទៅសាលាដំបូងខេត្ត នៅថ្ងៃនេះ ដើម្បី​បន្តវិធានការច្បាប់ ក្រោយ​ពីពួកគេ​លួចធ្វើដំណើរចេញពីតំបន់បិទខ្ទប់​រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ល្មើសនឹងបម្រាមរដ្ឋាភិបាល ។

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​នឹង​ពិចារ​ណា​ពន្យារ​ពេល​បិទ​ក្រុង​ បើ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​មិន​ថយ​ចុះ​

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អាជ្ញាធរនឹងពិចារណាពន្យារពេលក្នុងការបិទខ្ទប់ភូមិសាស្រ្តក្រុងភ្នំពេញបន្ថែមទៀត ប្រសិនបើចំនួនអ្នកឆ្លងកូវីដ-១៩ នាពេលបច្ចុប្បន្ននៅតែមិនថយចុះនោះ។

លោក ហ៊ុន ម៉ាណែត

លោក​ ហ៊ុន​ ម៉ាណែត​ បញ្ជា​ឱ្យ​ជំនាញ​រក​អ្នក​ក្លែង​បន្លំ​ជា​ជំនួយ​ការ​លោក​ដើម្បី​រក​លុយ​ពី​មន្ត្រី​ក្រោម​ឱវាទ​

កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងជាមេបញ្ជាការកងទ័ពជើងគោក​ លោក ហ៊ុន ម៉ាណែត បានបញ្ជាទៅមន្ត្រីជំនាញ​ឱ្យស្រាវជ្រាវ​រកបុរសម្នាក់ឈ្មោះ ភាព ដែលអះអាងថា ខ្លួន​ជាជំនួយការរបស់លោក ហើយទាក់ទងទៅរកប្រាក់ពីមេបញ្ជាការកងទ័ពតាមបណ្តាខេត្ត។

អាជ្ញាធរ​មិន​ផ្តល់​បណ្ណ​សម្រាប់​ទៅ​ផ្សារ​ឱ្យ​អ្នក​ដែល​រស់​នៅ​តំបន់​​ក្រហម​​ទេ​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បញ្ជាក់ថា អ្នករស់នៅតំបន់ក្រហមដែលត្រូវបិទខ្ទប់ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នោះ មិនត្រូវបានអនុញ្ញាតឱ្យចេញទៅផ្សារឡើយ ហើយក៏មិនមានការចែកបណ្ណសម្រាប់ពួកគាត់ដែរ។

អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ ចុះអនុវត្តបិទខ្ទប់ការធ្វើដំណើរចេញចូលនៅតាមគោលដៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩​ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

ក្រុង​ព្រះ​សីហនុ​ត្រូវ​បាន​បិទ​ខ្ទប់​ទាំង​ស្រុង​ ខណៈ​ភូមិ​ចំនួន​៥​ត្រូវ​បាន​ដាក់​ជា​តំបន់​ក្រហម​

អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចបិទក្រុងព្រះសីហនុទាំងស្រុងរយៈពេល១៤ថ្ងៃ ដោយ​​គិតចាប់តាំងពីថ្ងៃនេះទៅ​ ខណៈភូមិចំនួន៥ត្រូវបានដាក់ជា «តំបន់ក្រហម» ដោយអាជ្ញាធររំពឹងថា វិធានការនេះនឹងអាចជួយគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់បិទខ្ទប់បានល្អប្រសើរឡើងវិញ។

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​​ផ្អាក​ការ​ចេញ​ចូល​បុរី​រស្មី​ដួង​ច័ន្ទ ក្រោយ​រក​ឃើញ​មនុស្ស​៣​នាក់​ឆ្លង​ជំងឺ​កូវីដ-១៩

អាជ្ញាធរក្រុងប៉ោយប៉ែត ផ្អាកមិនឱ្យពលរដ្ឋធ្វើដំណើរចេញ-ចូលជាបណ្តោះអាសន្ននៅក្នុងបុរី «រស្មីដួងច័ន្ទ» ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ ក្រោយពីរកឃើញមនុស្ស៣នាក់មានវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន​​ជនជាតិ​ឥណ្ឌូនេស៊ីម្នាក់ផងដែរ។

លោក​ ហ៊ុន​ សែន​ ដាក់​បញ្ជា​បន្ថែម​ហាម​ពលរដ្ឋ​ចេញ-ចូល​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី១៦ ខែមេសានេះ បានដាក់បទបញ្ជាបន្ថែមហាមប្រជាពលរដ្ឋមិនឱ្យចេញ-ចូលពីផ្ទះមួយទៅផ្ទះមួយនៅក្នុងតំបន់បិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ