ពលករ​​ខ្មែរ​១៧០​នាក់​​ត្រូវ​​បាន​​យក​​សំណាក​​ទៅ​​ពិនិត្យ​ ខណៈ​​រាប់​​រយ​​នាក់​​ទៀត​​ត្រូវ​​ដាក់​​ឱ្យ​​ធ្វើ​​ចត្តា​ឡីស័​ក​បន្ទាប់​ពី​​វិល​ត្រឡប់​​ពី​​ថៃ​

​ក្រុម​មន្ត្រី​នៃ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ បានឱ្យ​ដឹង​ថា ពលករ​កម្ពុជា​ដល់ទៅ១៧០​នាក់​នៅក្នុងចំណោម​ពលករ​រាប់​រយ​នាក់​ផ្សេងទៀត ត្រូវ​បាន​ប្រមូល​យក​សំណាក​សម្រាប់​ធ្វើតេស្ត​រក​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ពួក​គេ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មក​កម្ពុជា​វិញ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយពី​ថៃ​បាន​រក​ឃើញ​មនុស្ស​ដល់ទៅ​ជិត៦០០នាក់​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ។

ពលករចំណាកស្រុកកម្ពុជាវិលត្រលប់មកពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិអូរស្មាច់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

ពលករ​​កម្ពុជា​៣១​នាក់​​ត្រូវ​​បាន​​ដាក់​​ឱ្យ​​ធ្វើ​​ចត្តា​ឡីស័​ក​ពិ​សេស​​ក្រោយ​​មាន​​អាកា​រ​​ដែល​​សង្ស័យ​​ថា​​អាច​​ឆ្លង​​កូ​វីដ​១៩​​

អាជ្ញាធរ​ខេត្តឧត្ដរមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា ពលករ​កម្ពុជា៣១នាក់​ក្នុងចំណោម​ពលករ​កម្ពុជា​ជិត២០០នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័​កចំនួន២នៅក្នុង​ខេត្ត​នេះ​នៅ​ថ្ងៃនេះ បន្ទាប់ពី​ពួក​គេ​បង្ហាញ​អាកា​រ​មួយចំនួនដែល​ត្រូវ​បាន​សង្ស័យ​ថា ​អាច​ឆ្លង​វីរុស​កូ​រ៉ូ​ណា ក្រោយពី​ពួក​គេ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ចូល​មកដល់​កម្ពុជា។

សមត្ថ​កិច្ច​​អះអាង​​ថា​ មនុស្ស​​បី​​នាក់​​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​ថ្មី​​ៗ​នេះ​​ជាប់​ពាក់​ព័ន្ធ​​នឹង​​គ្រឿង​ញៀន​​នាំ​ចូល​​ដោយ​​បុរស​​ថៃ​

​នគរបាល​ប្រឆាំង​គ្រឿង​ញៀនកម្ពុជា បាន​អះអាង​ថា ពលរដ្ឋខ្មែរ៣នាក់ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃអង្គារ​កន្លងមក​នេះ គឺជា​បណ្ដាញ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ជិត​៥០គីឡូក្រាម​របស់​ជនជាតិ​ថៃដែល​សមត្ថកិច្ច​ចាប់ខ្លួន​បាន​កាលពី​ជាង១០កន្លែង​កន្លងមក​នេះ។

ក្រសួង​ប្រៃសណីយ៍​​អះអាង​​ថា​ ក្រុម​​ឧក្រិដ្ឋ​​ជន​​អ៊ី​ន​ធឺ​ណិ​ត​ក្លែង​បន្លំ​​ឈ្មោះ​​មេ​ដឹក​នាំ​​ដើម្បី​​គ្រប់​គ្រង​​ទិ​ន្ន​ន័យ

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លើយឆ្លង​ព័ត៌មាន​តាម​បណ្តាញ​សង្គម​តេឡេក្រាម​ (Telegram​) ដោយ​ថា មាន​ឧក្រិដ្ឋជន​តាម​ប្រព័ន្ធ​អ៊ីធឺ​ណិ​ត (Hacker​) ក្លែងបន្លំ​ឈ្មោះ​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​បោកបញ្ឆោត​គ្រប់គ្រង​ទិ​ន្នន័យជាគោល​ដៅ​វាយប្រហារ ។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

អង្គការ​​សង្គម​​ស៊ីវិល​ ជំរុញ​​រដ្ឋា​ភិបាល​ចាត់​វិធាន​ការ​​ទប់​ស្កាត់​​បញ្ហា​​គ្រឿង​ញៀន​​ឱ្យ​​តឹង​រ៉ឹង​ជាងបច្ចុប្បន្ន​

អង្គការ​សង្គម​ស៊ីវិល​មួយចំនួនជំរុញ​ដល់​ក្រសួង​ស្ថាប័ននិង​អាជ្ញាធរ​ពាក់ព័ន្ធ ពង្រឹង​វិធានការ​ច្បាប់និង​ទប់ស្កាត់​ការនាំចូល​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​បង្កើន​សហប្រតិបត្តិ​ការ​ជាមួយ​ប្រទេសជិតខាងនិង​ក្នុង​តំបន់ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រឿងញៀន។

សកម្ម​ជន​និង​សាច់​ញាតិ​​អតីត​​បក្ស​ប្រឆាំង​រង​ហិង្សា​លើ​រាង​កាយ​ ​ស្នើ​​សមត្ថ​កិច្ច​​ចាប់​ជន​ល្មើស​មក​​ផ្ដន្ទា​ទោស​

ម្ដាយកូនប្រុសអតីតសកម្មជន​បក្សប្រឆាំង ស្នើទៅ​សមត្ថកិច្ចចាប់ខ្លួនជនល្មើសដែលវាយកូនប្រុសរបស់ខ្លួន ខណៈអតីតសកម្មជន​បក្សប្រឆាំងម្នាក់ទៀតកំពុងគេចខ្លួន បន្ទាប់ពីជនមិនស្គាល់មុខវាយឱ្យរងរបួសក្នុងថ្ងៃជាមួយគ្នា។

តុលាការ​​សម្រេច​​ឃុំ​ខ្លួន​​ជន​ជាតិ​​ថៃ​​ម្នាក់​​ពាក់​ព័ន្ធ​​នឹង​​គ្រឿង​ញៀន​៥០​គីឡូ​ ខណៈ​​សមត្ថ​កិច្ច​​កំពុង​​រក​​អ្នក​​ពាក់​ព័ន្ធ​​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​ជនជាតិ​ថៃ​ម្នាក់ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​កាល​ពីពេល​ថ្មី​ៗនេះជាមួយនឹង​គ្រឿងញៀន​ជាង៥០គីឡូក្រាម ខណៈ​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​រក​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត។

សមត្ថ​កិច្ច​​ជាង​១០០​នាក់​​នាំ​​​ខ្លួន​​ជន​​ឆបោក​៣​នាក់​​ចេញ​ពី​​ការ​ឡោម​ព័ទ្ធ​​របស់​​អ្នក​ភូមិ​​ដើម្បី​​បញ្ជូន​​ទៅ​​តុលាការ​​

កម្លាំង​នគរបាលនិង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ជាង១០០នាក់ ​បាន​ចុះទៅ​ចាប់ខ្លួន​មនុស្ស​ចំនួន៣នាក់​ដែល​ត្រូវ​អ្នកភូមិ​ចោទប្រកាន់​ថា ​បាន​ឆបោក​ពួក​គេ និង​ត្រូវ​ចាប់​ជា​ចំណាប់ខ្មាំង​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​នៅ​សាលាឃុំ។

ឃ្លាំង​​ស្តុក​​សម្ភារ​មួយ​​របស់​​ថៅកែ​​ចិន​​នៅ​​កំពង់ស្ពឺ​​ត្រូវ​​ភ្លើង​​ឆាប​ឆេះ​​ទាំង​ស្រុង​​

សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ បានឱ្យ​ដឹង​ថា ឃ្លាំង​ស្តុក​សម្ភារទំហំ​ជាង១ ៥០០ម៉ែត្រការ៉េ នៃ​ក្រុមហ៊ុន​មួយ​ស្ថិតនៅ​ឃុំ​រកាកោះ ស្រុក​គងពិសី ត្រូវ​បាន​ភ្លើង​ឆាបឆេះ​ទាំងស្រុង​នៅ​ព្រឹក​ថ្ងៃនេះ។

អ្នក​នាំ​ពាក្យ​​ថា​ បុរស​​ម្នាក់​​ធ្លាក់​​ពី​ទី​តាំង​​ចត្តា​ឡីស័ក​​ក្នុង​​សណ្ឋា​គារ​​មួយ​​ដោយ​សារ​​រវើ​រវាយ​​នឹង​​ថ្នាំ​ញៀន​​

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណ​ឌីន បានឱ្យ​ដឹង​ថា បុរស​កម្ពុជា​ម្នាក់​ដែល​លោត​ចុះពី​ទី​តាំង​ចត្តាឡីស័​កក្នុង​សណ្ឋាគារ​មួយ​នៅ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃម្សិលមិញ​នេះ មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​កូ​វីដ១៩នោះ​ឡើយ ដោយ​ថា ជា​«រឿង​ផ្ទាល់ខ្លួន»របស់​បុរស​រូប​នោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ