យុវជន​​ម្នាក់​​នៅ​​ប៉ោយប៉ែត​​ប្តឹង​​នាយ​រង​​នគរ​បាល​​មួយ​​រូប​​ករណី​​បាញ់​ប្រហារ​​លើ​​ខ្លួន​

​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ នាង មករា ភេទប្រុស ​អាយុ២១ឆ្នាំ​ នៅ​ថ្ងៃទី៣១ ខែសីហា​នេះ បាន​ដាក់ពាក្យ​បណ្ដឹង​ប្ដឹង​នាយរង​ប៉ុស្តិ៍​នគរបាល​និង​រដ្ឋបាលសង្កាត់​និមិត្ត​ ក្រុង​ប៉ោយប៉ែត​ ឈ្មោះ ឬទ្ធី ពិសិដ្ឋ ចូល​ទៅកាន់​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ ចោទពី​បទ«មនុស្សឃាត​ដោយចេតនា​និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់»។

តូប​៣៣​នៅ​​ផ្សារ​​ធំ​​បាត់ដំបង​​ត្រូវ​​ខូចខាត​​ទាំង​ស្រុង​​ក្រោយ​​អគ្គិភ័យ​​ឆាប​ឆេះ​​ម្សិល​មិញ​​

អាជ្ញាធរ​ខេត្តបាត់ដំបងបានឱ្យ​ដឹង​ថា តូប​លក់ដូរ​របស់​អាជីវករ​ដល់ទៅ៣៣តូបបាន​រង​ការខូចខាត​ទាំងស្រុង បន្ទាប់ពី​អគ្គិភ័យ​ឆាបឆេះ​ផ្សារ​ធំ​បាត់ដំបង​កាលពី​ថ្ងៃម្សិលមិញ​នេះ។

លោក​ ទៀ ​បាញ់​ ថា​មិន​អត់​ឱន​ឱ្យ​​អ្នក​ដែល​ចោទ​​​រដ្ឋា​ភិបាល​ថា​​​ធ្វើ​ឱ្យ​​បាត់​ដី​ទៅ​វៀត​ណាម​

រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា​​ លោក ទៀ បាញ់ ​ប្រកាសមិនអត់ឱនឱ្យ​អ្នក​ដែល​ញុះញង់និង​​ចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថា ធ្វើ​ឱ្យ​បាត់​បង់ទឹកដីទៅប្រទេស​វៀតណាមនោះទេ ខណៈដែលរដ្ឋាភិបាលបានខិត​ខំដោះស្រាយ​បញ្ហា​ព្រំដែនជាមួយ​ប្រទេស​ជិត​ខាង​យ៉ាង​មានប្រសិទ្ធភាព។

ក្រសួង​សាធារណ​ការ​​នឹង​​ចាត់​វិធានការ​តឹងរ៉ឹង​លុប​បំបាត់​​យាន​ដ្ឋាន​​កែ​ច្នៃ​​យាន​យន្ត​​ខុស​ច្បាប់​

ក្រសួងសាធារណការ និង​ដឹកជញ្ជូន និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​តឹង​រ៉ឹង ក្នុង​ការ​លុបបំបាត់​យានដ្ឋាន​កែច្នៃ​យានយន្ត​ខុសច្បាប់និង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍និង​ការខូចខាត​ផ្លូវ​មុន​អាយុកាល។

ក្រសួង​​តម្រូវ​​ឱ្យ​​យាន​ជំនិះ​​ធុន​​ធ្ងន់​​បិទ​​ស្លាក​​សញ្ញា​​ចាំង​​ពន្លឺ​ ដើម្បី​​បង្ការ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​

​ក្រសួងសាធារណការ និង​ដឹកជញ្ជូន បាន​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ យា​នយន្តុប​ករណ៍ រ៉ឺម៉ក និង​សឺ​មី​រ៉ឺម៉ក បិទ​ស្លាក​សញ្ញា​ចាំង​ពន្លឺ ដើម្បី​បង្ការនិង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ពាក់ព័ន្ធ​នឹង​យានជំនិះ​ធុន​ធ្ងន់ដែល​មាន​ទម្ងន់សរុប​អតិបរមា​លើស​ពី៣,៥តោន។

តុលាការខេត្តកំពង់ស្ពឺ សាកសួរមន្ត្រីប៉ូលីស៧នាក់ ពាក់ព័ន្ធបាញ់បោះសេរី

តុលាការខេត្តកំពង់ស្ពឺ នៅថ្ងៃកំពុងសាកសួរក្រុមប៉ូលីសនៅស្រុកសំរោងទងចំនួន៧នាក់ ដែលប្រើកំាភ្លើងបាញ់បោះសេរី កាលពីថ្ងៃទី១៨ និង១៩ ខែសីហានេះ។

គ្រោះថ្នាក់ចរាចណ៍ពេលឈប់សងចូលឆ្នាំសម្លាប់មនុស្ស២១នាក់

មន្ត្រីអគ្គស្នងការនគរបាលជាតិអះអាងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសក្នុងអំឡុងពេលចូលឆ្នាំ៥ថ្ងៃ បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន​២១នាក់។​

លោក ស ថេត ណែនាំឱ្យកងកម្លាំងបង្កើនការចេញល្បាតពេលឈប់សងចូលឆ្នាំ

ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងទាំងអស់ត្រៀមប្រចាំការនិងបង្កើនការចេញល្បាតនៅតាមគោលដៅ ដើម្បីទប់ស្កាត់បទល្មើសនានា កំឡុងពេលឈប់សំរាកជំនួសថ្ងៃបុណ្យចូលឆ្នាំចំនួន៥ថ្ងៃ។

កម្ពុជា​​ប្រាប់​ UN​៖​ យើង​​គ្មាន​​តម្រុយ​​ពី​​ការ​​ចាប់​​ពង្រាត់​​សកម្ម​ជន​​ថៃ​​នោះ​​ឡើយ​​

អាជ្ញាធរ​កម្ពុជាបាន​ប្រាប់​ទៅ​អង្គការសហប្រជាជាតិ​(អ.ស.ប​.)ថា ទិដ្ឋាការ​បុរស​ជនជាតិ​ថៃ លោក វ៉ាន​ចា​ឡឺម សាត់​សក្តិ​សីទ សកម្មជន​ប្រឆាំង​ដែល​រស់នៅ​ភៀសខ្លួន​នៅ​រាជធានី​ភ្នំពេញ​នោះ បាន​ផុត​សុពលភាព​កាលពី​ជិត៣ឆ្នាំមុន នៅពេល​មានការ​ចោទសួរ​អំពី​ការ​ចាប់​ពង្រាត់​សកម្មជន​រូប​នេះ​នៅ​ខាងក្រៅ​ទីកន្លែង​ស្នាក់នៅ​របស់​លោក​ពីសំណាក់​បុរស​មួយ​ក្រុម​ប្រដាប់ដោយ​អាវុធ​កាលពី​ខែមិថុនា​កន្លងមក។

បុរស​​ជា​​ស្វាមី​​ថា​ បាក់​ដង​​ស្ទូច​​នៅ​​ប៉ោយ​ប៉ែត​​សម្លាប់​​ស្ត្រី​៥​នាក់​​កំពុង​​អង្គុយ​លេង​​បៀរ​​

នៅ​ឯភូមិ​គីឡូម៉ែត្រ​លេខ៤ ស្ថិត​ក្នុង​ក្រុង​ប៉ោយប៉ែតជាប់​ព្រំដែន​កម្ពុជា​-ថៃ​ កាលពី​ថ្ងៃម្សិលមិញ​នេះ ឧបករណ៍​បំពង​សំឡេង​បាន​បន្លឺ​ភ្លេង​បុណ្យសពដែល​អាច​ឱ្យ​គេ​ស្ដាប់ឮ​ពី​ចម្ងាយ។ នោះ​គឺជា​ពិធីបុណ្យ​សព​ដែល​គ្រួសារ​ជនរងគ្រោះ កំពុង​រៀបចំ​សម្រាប់​ជនរងគ្រោះ៣នាក់ ខណៈ​សព​ជនរងគ្រោះ២នាក់​ទៀត ត្រូវ​បាន​នាំ​យក​ទៅ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯភូមិកំណើត​របស់​ពួក​គេ​ស្ថិតនៅ​ក្នុង​សង្កាត់​និម្មិត​ក្បែរនោះ និង​នៅ​ឯខេត្ត​កំពង់ចាម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ