ស្ត្រី​​ដែល​គេ​ច​ចេញ​​ពី​​កន្លែង​​ដាក់​​ឱ្យ​​នៅ​​ដាច់​ដោយ​ឡែក​​រង​​ពិន័យ​១​លាន​​រៀល​

​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​បានសម្រេច​ផាកពិន័យ​លើ​ស្ត្រី​សញ្ជាតិ​ខ្មែរ​-អាមេរិកជា​ទឹកប្រាក់​ចំនួន១លាន​រៀល ក្រោយពី​ស្រ្តី​រូប​នោះ​បាន​លួច​រត់ចេញ​ពី​មណ្ឌលចត្តាឡីស័​ក។

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

កម្ពុជា​ឋិត​ក្នុង​ចំណោម​អាស៊ាន​៤​ប្រទេស​ជួញ​ដូរ​គ្រឿង​ញៀន​ច្រើន​បំផុត​

អង្គការសហប្រជាជាតិលើកឡើងក្នុងរបាយការណ៍មួយថា កម្ពុជាឋិតក្នុងចំណោមប្រទេសអាស៊ានចំនួន៤ ដែលរកឃើញករណីជួ​ញ​​ដូរថ្នាំញៀនខុសច្បាប់ច្រើនជាងគេបំផុតក្នុងតំបន់ ខណៈតម្លៃធ្លាក់ចុះកាន់តែទាប តែគុណភាពថ្នាំកា​ន់តែ​​ខ្ពស់​។

សកម្មជន​​បរិស្ថាន​​ថា​ សមាជិក​​បណ្ដាញ​​ព្រៃ​​ឡង់​​ម្នាក់​​ស្លាប់​​អំឡុង​​ចុះ​​ស៊ើប​អង្កេត​​បទ​ល្មើស​​ព្រៃ​ឈើ​​ក្នុង​​តំបន់​​

សកម្មជន​ការពារ​បរិស្ថាន អះអាង​ថា សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ម្នាក់បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃម្សិលមិញ​នេះ បន្ទាប់ពី​ធ្វើដំណើរ​គេច​ចេញពី​ការ​គំរាមកំហែង​របស់​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន​មួយ ដែល​ពួក​គេ​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ។

មន្ត្រី​​សិទ្ធិ​មនុស្ស​​ថា​ សកម្មជន​​ព្រៃ​ឈើ​៧​នាក់​​នៅ​​រតន​គិរី​​គេច​​ចេញ​ពី​​ភូមិ​​ក្រោយ​​រង​​ការ​​គំរាម​កំហែង​​

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្សអាដ​ហុក អះអាង​ថា សកម្មជន​ព្រៃឈើ ៧នាក់​នៅខេត្ត​រតនគិរី បាន​រត់គេច​ចេញពី​ភូមិ​ដោយ​បារម្ភ​ពី​សុ​វត្ថិភាព ក្រោយ​រង​ការ​គំរាមកំហែង​ពី​បុគ្គល​មួយចំនួន ដែល​ជាប់​ឈ្មោះ​នៅក្នុង​បណ្ដឹង​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់។

ហាង​កាហ្វេ​ស្តុប​បូកគោ​ដែល​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​លោក​ កែម​ ឡី ​ផ្អាក​លក់​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​៤​ឆ្នាំ​

ហាងកាហ្វេមួយកន្លែងនៅស្ថានីយប្រេងឥន្ធនៈស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ ដែលខ្មាន់កំាភ្លើងបាញ់សម្លាប់អ្នកវិភាគនយោបាយល្បីឈ្មោះ លោក កែម ឡី បានបិទទ្វារមិនទទួលអតិថិជននោះ​ឡើយ​នៅ​ព្រឹក​ថ្ងៃ​នេះ នៅ​ចំ​ថ្ងៃ​ខួប ៤ឆ្នាំនៃការបាញ់សម្លាប់ ខណៈអាជ្ញាធរដាក់ពង្រាយកម្លាំងជុំវិញនោះ ដើម្បីរឹតបន្តឹងសន្តិសុខ។

សកម្ម​ជន​​ការពារ​​ព្រៃ​ឈើ​នៅ​​ខេត្ត​រតន​គិរី​​ត្រូវ​​បញ្ជូន​​ទៅ​​ព្យាបាល​​នៅ​​មន្ទី​រ​ពេទ្យ​​ក្រោយ​​រង​​អំពើ​ហិង្សា​​

បុរស​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​រាយការណ៍​ពី​បទល្មើស​ព្រៃឈើ​នៅ​ខេត្តរតនគិរី ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ក្រោយ​រង​អំពើ​ហិង្សា​ក្នុង​វេទិកាសាធារណៈ​មួយ​ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ស្រុក​លំផាត់។

មន្ត្រី​សិទ្ធិ​មនុស្ស​ខេត្ត​រតន​គិរី​សង្ស័យ​ករណី​មនុស្ស​ឃាត​សកម្ម​ជន​ការពារ​ព្រៃ​ឈើ​ធ្លាយ​ពោះវៀន​

មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តរតនគិរី និយាយមុននេះបន្តិ​ច​ថា ការដែលសកម្មជនព្រៃឈើម្នាក់រងរបួសធ្លា​យ​ពោះ​វៀន អាចជាករណីមនុស្សឃាត ព្រោះវាបានកើតឡើងក្រោយសកម្មជនម្នាក់ទៀតត្រូវបានគេវា​យមុខអាជ្ញាធរក្នុងវេទិកាសាធារណៈមួយកាលពីម្សិលមិញ។

សកម្មជន​ការពារ​ព្រៃ​ឈើ​ម្នាក់​នៅ​ខេត្ត​រតន​គិរី​ត្រូវ​គេ​ព្រួត​វាយ​ក្នុង​វេទិកា​នៅ​មុខ​អាជ្ញាធរ​

​ពល​រដ្ឋ​អះអា​ងថា​ ​សក​ម្មជ​នកា​រពារ​ព្រៃឈើ​ម្នាក់​នៅ​ខេ​ត្តរ​តន​គិរី​ ត្រូវបា​នគេ​ព្រួត​គ្នា​វាយ​នៅចំពោះមុខ​អាជ្ញាធរ​ក្នុងវេ​​ទិ​កា​សាធារណៈមួ​​យ ​ក្រោយពីបុ​រស​រូបនោះឡើ​ងថ្លែ​ងប្រាប់អាជ្ញាធរពីការរីករាលដាលនៃបទល្មើសព្រៃឈើ​នៅក្នុងតំបន់នោះ។

ស្នង​ការ​​ក្រុង​​ថា​បាន​​ព្រមាន​​មន្ត្រី​​នគរ​បាល​​ដែល​​ប្រើ​​អំពើ​​ហិង្សា​​លើ​​ជន​សង្ស័យ​​រឿង​​គ្រឿង​ញៀន​​

ស្នងការ​នគរបាល​ក្រុងភ្នំពេញ អះអាង​ថា មន្ត្រី​នគរបាល​មួយ​ក្រុម​ដែល​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​លើស​នីតិវិធី​នោះ ត្រូវ​ដាក់​ពិន័យ​ជា​លាយលក្ខណ៍​អក្សរ ប៉ុន្តែ​ថា កំហុស​នោះ​មិនដល់​ថ្នាក់​បញ្ឈរជើង ឬបណ្តេញ​ចេញពី​ក្រប​ខណ្ឌ​នោះ​ឡើយ។

លោក ហ៊ុន ម៉ាណែត ថា​ឈ្មួញ​ទិញ​រថយន្ត​ជួយ​កង​ទ័ព​ចង់​ឱ្យ​មាន​ស្ថិរភាព

លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការទិញរថយន្តយោធាជិត៣០០គ្រឿងមិនប្រើប្រាស់ថវិកាជាតិទេ គឺបានពីសប្បុរសជន ពិសេសឈ្មួញទិញលក់ដី ព្រោះមុខរបរអ្នកទាំងនោះបានផលចំណេញ ហើយចង់ឱ្យមានស្ថិរភាពបន្ត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ