គ្រូ​បង្រៀន​​ម្នាក់ និង​​កូន​​ធ្វើ​​អត្ត​ឃាត​​ដោយ​សារ​​បញ្ហា​​ជីវ​ភាព ​និង​​មាន​​ជម្លោះ​​ក្នុង​​គ្រួសារ​​

សាច់ញាតិ​ជនរងគ្រោះ​បានឱ្យដឹង​ថា បងស្រី​របស់​គាត់​ជា​គ្រូបង្រៀន និង​កូនប្រុស​របស់​បងស្រី​នោះ រស់នៅ​ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ធ្វើ​អត្តឃាត​បន្តបន្ទាប់​គ្នា​កាលពី​សប្តាហ៍​មុន ដោយសារ​បញ្ហា​ជីវភាព បំណុល​ និង​ជម្លោះ​ក្នុង​គ្រួសារ។

មនុស្ស​​ស្លាប់​​ដោយ​សារ​​ពុល​​ស្រា​​នៅ​​បន្ទាយ​មាន​ជ័យ​​កើន​​ដល់​៧​នាក់​​

ចំនួន​អ្នក​ស្លាប់​ដោយសារ​ពុល​ស្រា​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ​ កើន​ដល់​ចំនួន ៧នាក់ ខណៈ​ចំនួន​អ្នក​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​ពុល​ស្រា​ដូចគ្នា មាន​ចំនួន ២៧នាក់ ​កំពុង​ស្ថិតនៅ​ក្នុង​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ។

នគរបាល​​សួរ​​អ្នក​លក់​​ស្រា​​ចិន​សែ​​មួយ​​កន្លែង​នៅ​​បន្ទាយ​មាន​ជ័យ​ ក្រោយ​​មនុស្ស​៣​នាក់​​ស្លាប់​ និង​​មួយ​ចំនួន​​ទៀត​​សម្រាក​នៅ​​ពេទ្យ​​

សមត្ថកិច្ច​កំពុង​សាកសួរ​ម្ចាស់តូប​លក់​ស្រាថ្នាំ​ចិនសែ​មួយ​កន្លែង បន្ទាប់ពី​មនុស្ស ៣នាក់​បាន​ស្លាប់ និង​មួយចំនួន​ទៀត ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយពី​ពួក​គេ​ពិសាស្រាថ្នាំ​នោះ។

កម្ពុជា​​ចាប់​ផ្ដើម​​ស៊ើប​អង្កេត​​ជុំវិញ​​ព័ត៌មាន​​នៃ​​ការ​​ចាប់​ខ្លួន​​សកម្ម​ជន​​នយោ​បាយ​​ថៃ​

​អាជ្ញាធរ​កម្ពុជា​ អះអាង​ថា​ នឹង​បើក​ការស៊ើបអង្កេត​ជុំវិញ​ព័ត៌មាន​នៃ​ការ​ចាប់ខ្លួន​សកម្មជនន​យោ​បាយ​ថៃ លោ​ក វ៉ាន់​ឆា​ឡឺម សាត​ស័ក្តិសិទ្ធ ក្នុង​រាជធានី​ភ្នំពេញ។

អាជ្ញាធរ​​ខេត្ត​​ព្រះ​សីហនុ​​ថា ​សំណង់​​អគារ​​ខុស​ច្បាប់​​ចំនួន​១៦​បាន​​រុះ​រើ​​ចេញ​​ជា​​បណ្តើរ​ៗ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បាន​លើកឡើង​ថា ​ពួក​គេ​បាន​បង្ខំ​ឱ្យ​ម្ចាស់​សំណង់​អគារ​ខុសច្បាប់​ចំនួន ១៦កន្លែង ផ្អាក​ការសាងសង់ ​និង​ត្រូវ​រុះរើ​ចេញ​ជាបន្ទាន់ ហើយ​ម្ចាស់​សំណង់​ទាំងនោះ​មួយចំនួន​ក៏បាន​រុះរើ​ចេញ​បន្តបន្ទាប់​ហើយ​ដែរ។

នគរ​បាល​​ជាតិ​​ហៅ​​ការ​​រឹត​​បន្តឹង​​ច្បាប់​​ចរា​ចរណ៍​​រយៈ​ពេល​១​ខែ​​កន្លង​ទៅ​​ទទួល​​បាន​​ជោគ​ជ័យ​​

មន្ត្រី​ជាន់ខ្ពស់​នគរបាល​ជាតិ​ អះអាង​ថា ការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​តាមរយៈ​ការ​បង្កើន​ការ​ផាកពិន័យ​ពី ៣ ទៅ ៥ដងនោះ ទទួល​បាន​ជោគជ័យ ​ដោយ​កាត់បន្ថយ​អ្នករងគ្រោះ​ដល់ស្លាប់ និង​របួស​ក្នុងរយៈ​មួយ​ខែ​កន្លងទៅ​នេះ។

ធនាគារ​ជាតិ​​ទប់​ស្កាត់​​អំពើ​​ញុះ​ញង់​​បង្ក​​បញ្ហា​​ក្នុង​​សង្គម​​

ធនា​គារ​ជាតិ​បាន​ដាក់ចេញ​វិធានការ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ​និង​ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី សហការ​គ្នា​ដើម្បី​ទប់ស្កាត់​សកម្មភាព​ណា​ដែល​ហៅថា ជា​អំពើ​ញុះញង់​បង្ក​ឱ្យ​ប៉ះពាល់​ដល់ស្ថិរភាព​ហិរញ្ញវត្ថុ និង​សង្គម។

ក្រសួង​​រំឭក​ឱ្យ​​ម្ចាស់​​យាន​យន្ត​​បង់​ពន្ធ​​ឱ្យ​​ទាន់​ពេល​

​ក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ​ អំពាវនាវ​ឱ្យ​ម្ចាស់​មធ្យោបាយ​ដឹកជញ្ជូន ​និង​យានជំនិះ​គ្រប់​ប្រភេទ​បង់ពន្ធ​ឱ្យ​បាន​ទាន់ពេល​ចាប់ពី​ខែមិថុនា​ដល់​ខែវិច្ឆិកា​ឆ្នាំនេះ ​ហើយនឹង​ចាប់ផ្តើម​ផាកពិន័យ​បើខកខាន​បង់ពន្ធ ចាប់ពី​ដើមឆ្នាំ២០២១។

អាជ្ញាធរ​ថា សមត្ថកិច្ច​​មិន​ទាន់​​កំណត់​​បាន​​នូវ​​មូលហេតុ​​អគ្គិភ័យ​​ឆាប​ឆេះ​​ក្លិប​​កម្សាន្ត​ EDM នៅ​ឡើយ​​

អាជ្ញាធរ​ខណ្ឌចំការមន បាន​ប្រាប់​ថា សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​បាន​នៅឡើយ​ទេ​អំពី​មូលហេតុ​ដែល​នាំ​ឱ្យ​មាន​អគ្គិភ័យ​ឆាបឆេះ​ក្លិប​កម្សាន្ត EDM ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ។

ក្រសួង​​ថា​​ការ​​ផាក​ពិន័យ​​ករណី​​ចរា​ចរណ៍​​មិន​មែន​​ចង់​បាន​​លុយ​​នោះ​​ទេ​​

មន្ត្រី​ជាន់ខ្ពស់​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អាណិត​អា​សូ​រដល់​នគរបាល​ចរាចរណ៍​ផង​ ហើយ​បញ្ជាក់​ថា ការ​ចាប់​ផាកពិន័យ​មិនមែន​ដើម្បី​ចង់បាន​លុយ​នោះ​ទេ​គឺចង់ឱ្យ​ប្រជាពលរដ្ឋ​មាន​សុវត្ថិភាព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ