សន្ដិសុខ

គ្រួសារចោទ​នគរបាលថាយកគ្រឿងញៀន​មកដាក់​ដើម្បីបង្វែររឿងបាញ់អ្នក​បើកម៉ូតូមិនគោរពច្បាប់​ចរាចរណ៍​

ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 11:33 AM | 0 | 31349

គ្រួសារបុរសពីរនាក់​ដែល​សមត្ថកិច្ចអះអាង​ថា​នគរបាលបាន​រាលកៃកាំភ្លើង​បាញ់​ឲ្យ​របួសជើងពេលប្រតិបត្តិការចាប់​គ្រឿង​​ញៀន បាន​ឲ្យ​ដឹង​ថា​បុរសទាំងពីរមិន​បាន​រក្សាទុក​គ្រឿងញៀន​ដូច​ការ​ចោទប្រ​កាន់នោះទេនិង​ថានគរបានខណ្ឌ​​ឬស្សីកែវ​បានបង្ខំ​ឲ្យ​ពួកគេ​ឆ្លើយ​ថា​មាន​គ្រឿងញៀន​នៅ​នឹង​ម៉ូតូ​។​កាលពីថ្ងៃទី២ ខែមិថុនា កាសែតកោះសន្តិភាព​បាន​ចុះផ្សាយ​ថា​សមត្ថកិច្ចខណ្ឌឫស្សីកែវបាន​បាញ់បុរសម្នាក់​ឲ្យ​របួស​ជើង ដោយសាគេចវេសពីការត្រួតពិនិត្យចរាចរណ៍។ ទោះជាយ៉ាងណា ​សមត្ថកិច្ចបាន​ច្រានចោលការចុះផ្សា​យ​នេះ​ ដោយថាអ្នកទាំងពីរជាមុខសញ្ញាគ្រឿងញៀន ហើយថា​ការផ្ទុះអាវុធជាការរាលកៃកាំភ្លើង។

គ្រួសារចោទ​នគរបាលថាយកគ្រឿងញៀន​មកដាក់​ដើម្បីបង្វែររឿងបាញ់អ្នក​បើកម៉ូតូមិនគោរពច្បាប់​ចរាចរណ៍

វេបសាយ​របស់នាយករដ្ឋមន្រ្តី​ត្រូវ​គេលួចចូលវាយប្រហារសាជាថ្មី​​

ដោយ VOD Admin​​ | ថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 9:29 AM | 1 | 31342

វេបសាយរបស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន(www.samdechhunsen.gov.kh)ត្រូវបានគេលួចចូល​(Hack)ជាលើកទីពីរ។​រហូតមក​ដល់​ពេលនេះ វេបសាយនេះមិន​ដំណើរការនោះទេ។​ វីអូឌីមិនទាន់អាច​ទាក់ទងលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ដើម្បី​សុំការ​បកស្រាយ​បាននៅឡើយទេ។​

វេបសាយ​របស់នាយករដ្ឋមន្រ្តី​ត្រូវ​គេលួចចូលវាយប្រហារសាជាថ្មី​

សមត្ថកិច្ចច្រានចោល​ការចុះផ្សាយថា​នគរបាលបាញ់អ្នកជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍​

ដោយ លោក ទូច សុខា​​ | ថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 3:24 PM | 0 | 10341

សមត្ថកិច្ច​ខណ្ឌ​ឬស្សីកែវ​បាន​ឲ្យ​ដឹងថា​ករណី​ផ្ទុះ​អាវុធ​បង្កឲ្យ​បុរសម្នាក់​ក្នុង​ចំណោមពីរនាក់​ដែល​បាន​ធ្វើ​ដំណើរដោយ​ម៉ូតូ​លើ​ផ្លូវ​ជាតិ​លេខ៥ រងរបួសជើង​នោះ​ ជាករណី​រាកៃកាំភ្លើងពេល​ចុះ​ចាប់គ្រឿងញៀន​ ដោយ​ច្រាន​ចោល​ថា​ករណីនេះមិនមែន​ជា​ការ​បាញ់អ្នក​បើក​បរមិនគោរពច្បាប់​ចរាចរណ៍​ដូចការចុះផ្សាយ​របស់សារព័ត៌មាននោះទេ។​

សមត្ថកិច្ចច្រានចោល​ការចុះផ្សាយថា​នគរបាលបាញ់អ្នកជិះម៉ូតូមិនគោរពច្បាប់ចរាចរណ៍

សមត្ថកិច្ច​រាប់រយនាក់​ត្រៀម​ហាមឃាត់ការដង្ហែក្បួនបក្សប្រឆាំង​​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃចន្ទ ទី៣០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 2:00 PM | 0 | 4528

សមត្ថកិច្ច​រាប់រយនាក់​បានយាមកាម​និង​ត្រៀម​មិន​ឲ្យ​មានក្បួនដង្ហែរបស់គណបក្ស​សង្រ្គោះជាតិទៅកាន់​ព្រះបរមរាជវាំងដើម្បីដាក់ញត្តិថ្វាយព្រះមហាក្សត្រ។​សមត្ថកិច្ច​ប្រដាប់ដោយខែល​ ដំប​ងនិង​កាំភ្លើងវែង​បាន​បិទផ្លូវ​នៅម៉ោង​ជិត​១និង​៣០នាទីនេះ​ នៅលើផ្លូវជាតិ​លេខ​២ គឺ​នៅចម្ងាយ​​ប្រហែល​១០០ម៉ែត្រមួយកន្លែងនិងមួយទៀតនៅចម្ងាយ​ប្រហែល​៥០ម៉ែត្រ ​​ពីទីស្នាក់ការកណ្តាល​របស់គណបក្ស​នៅ​សង្កាត់ចាក់អង្រែ។​

សមត្ថកិច្ច​រាប់រយនាក់​ត្រៀម​ហាមឃាត់ការដង្ហែក្បួនបក្សប្រឆាំង​

រដ្ឋាភិបាលដាក់ឲ្យដេញថ្លៃទ្រព្យសម្បត្តិរឹបអូសបានមកពីបទល្មើសគ្រឿងញៀន​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 2:33 PM | 0 | 3559

ក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន​ចេញ​ប្រកាសរួមមួយ ដោយ​សម្រេច​យកទ្រព្យសម្បត្តិដែលរឹបអូសបានពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទៅដាក់ដេញថ្លៃដើម្បីយកថវិកានេះចូលរដ្ឋ ។ក្នុងសេចក្ដីប្រកាសរួមចុះថ្ងៃទី១៦ ខែឧសភា ក្រសួងសេដ្ឋកិច្ចនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថា ទ្រព្យសម្បត្តិ​ដែលរឹបអូសបានសម្រាប់ដាក់ដេញថ្លៃនោះរួម​មាន​បរិក្ខាដែលពាក់ព័ន្ធនឹងវិស័យបច្ចេកទេសផ្សេងៗ យានយន្ត​មធ្យោបាយធ្វើដំណើរ និងគ្រឿងចក្រ រួមនឹង​សង្ហារឹម សម្ភារៈផ្សេង​។ សម្រាប់អចលនទ្រព្យដែល​ត្រូវដាក់​ឲ្យ​ដេញថ្លៃ​រួមមាន​ដី អគារនិង​ទ្រព្យសម្បត្តិដែលភា្ជប់នឹងអគារ។

រដ្ឋាភិបាលដាក់ឲ្យដេញថ្លៃទ្រព្យសម្បត្តិរឹបអូសបានមកពីបទល្មើសគ្រឿងញៀន

បទយកការណ៍៖ ក្រុមគ្រួសារសពសិស្សវិទ្យាល័យទាមទារ​ឲ្យ​តុលាការ​ដាក់គុកជនល្មើសអស់មួយជីវិត​

ដោយ លោក ទូច សុខា​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:40 PM | 0 | 18710

គិតមក​ដល់ថ្ងៃទី១៩ខែឧសភា យុវសិស្សវិទ្យាល័យ​ពងទឹក​ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ​កញ្ញា វ៉ុន រដ្ឋា បាន​ស្លាប់​ចំនួន​៩ថ្ងៃមក​ហើយ។ យុវសិស្ស វ៉ុន រដ្ឋា មាន​ទីលំនៅ​ក្នុងភូមិព្រៃកី សង្កាត់ពងទឹក​ ខណ្ឌដង្កោ ហើយ​នាងត្រូវ​គេ​រក​ឃើញ​ថាស្លាប់​នៅ​ថ្ងៃទី​១០ ខែ​ឧសភា នៅ​ក្នុងសំណង់អគារបែកបាក់មួយកន្លែងក្នុង​សង្កាត់ព្រៃស ខណ្ឌដង្កោ ​នៅ​ឆ្ងាយពីផ្ទះ​ជនរងគ្រោះប្រមាណ​ជា៦ទៅ៧គីឡូម៉ែត្រ។

បទយកការណ៍៖ ក្រុមគ្រួសារសពសិស្សវិទ្យាល័យទាមទារ​ឲ្យ​តុលាការ​ដាក់គុកជនល្មើសអស់មួយជីវិត

កម្ពុជានិងរុស្ស៊ីចុះហត្ថលេខាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល​

ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 1:08 PM | 0 | 9246

រដ្ឋាភិបាល​កម្ពុជានិង​រុស្ស៊ីកាលពីថ្ងៃ​អង្គារ​បាន​ចុះកិច្ចព្រម​ព្រៀង​លើការប្រើប្រាស់​ថាមពល​នុយក្លេអ៊ែរស៊ីវិល ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅចំពោះ​មុខសមភាគីរបស់​ខ្លួន​ថាកម្ពុជានឹងមិនអនុ​ញ្ញាត​ឲ្យមានការសាយភាយអាវុធនុយក្លេអ៊ែរនោះទេ។​នាយក​រដ្ឋមន្ត្រីកម្ពុជា​ លោក ហ៊ុន សែននិងនាយក​រដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បាន​ធ្វើជាសាក្សីក្នុងពិធីចុះ​ហត្ថលេខាលើកិច្ចព្រមព្រៀង​ទ្វេភាគីចំនួន​៨ នៅ​ទីក្រុងមូស្កូ សហព័ន្ធរុស្ស៊ី កាលពីថ្ងៃ​អង្គារ។​ កិច្ច​ព្រមព្រៀងទាំងនោះមាន​ដូចជាកិច្ចសហការលើបច្ចេកទេសយោធា អនុស្សរណៈយោគយល់លើ​ប្រព័ន្ធទូរគមនាគមន៍និងប្រព័ន្ធផ្សព្វផ្សាយ អនុស្សរណៈយោគយល់ពីការបង្កើតមជ្ឈមណ្ឌលព័ត៌មាន​ថាមពលនុយក្លេអ៊ែរនៅកម្ពុជានិង​អនុស្សរណៈយោគយល់ស្តីពីការបង្កើត​ក្រុមការងារកម្ពុជា-រុស្ស៊ី ចំពោះកិច្ចសហការលើ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរស៊ីវិល​ជាដើម។

កម្ពុជានិងរុស្ស៊ីចុះហត្ថលេខាលើការប្រើប្រាស់ថាមពលនុយក្លេអ៊ែរស៊ីវិល

ក្រសួង​មហាផ្ទៃបន្ថែម​​រថយន្ត​ពន្លត់​អគ្គិភ័យ​​ជាង​១០០គ្រឿង​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 6:45 PM | 0 | 3671

ក្រសួង​មហា​ផ្ទៃនៅថ្ងៃអង្គារ​នេះ​បាន​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​​​ចំនួន​១១៣គ្រឿង​ទៅតាម​ខេត្ត​នៅទូទាំងប្រទេស ដើម្បី​ពង្រីកការងារ​ពន្លត់អគ្គិភ័យ​។​ប្រធាន​នាយក​ដ្ឋាន​នគរ​បាលបង្ការពន្លត់​អគ្គីភ័យនិង​សង្គ្រោះ​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ លោក នេត វណ្ណថា បាន​ឲ្យ​វី​អូ​ឌី​ដឹង​ថារថយន្តពន្លត់​អគ្គីភ័យ​នេះ​​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ជាង​៨​ម៉ឺន​ដុល្លារ ដែល​ចំណាយ​ថរិកា​ជាតិ​ទាំង​ស្រុង។ លោក​បន្ត​ថារថយន្ត​ទាំង​នេះ​នឹង​​បន្តចែក​ចាយ​ទៅ​កាន់​ខេត្ត​ទាំង២៤ ដោយ​លោក​ថាក្នុង​មួយ​ខេត្ត​ទទួល​បាន​ចាប់​ពី​២​គ្រឿ​ងឡើង​ទៅ ​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​ខេត្ត​ទាំង​នោះ។

ក្រសួង​មហាផ្ទៃបន្ថែម​​រថយន្ត​ពន្លត់​អគ្គិភ័យ​​ជាង​១០០គ្រឿង

ពលករ​ខ្មែរ​វិល​ត្រលប់​ពី​ថៃ​វិញ​ដើរ​វង្វេងផ្លូវ​ជាន់​មីន​ដាច់​ជើង​ម្នាក់​​

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី១៥ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 10:04 AM | 0 | 5527

​ពលករ​ខ្មែរ​ម្នាក់​ជាន់មីន​ផ្ទុះ​ដាច់​ជើង​ម្ខាង និង រងរបួស​ធ្ងន់ធ្ង​រ​បន្ទាប់​ពី​វិលត្រលប់ពី​ប្រទេស​ថៃ​វិញ ដោយ​ដើរ​វង្វេង​កាត់​ព្រៃ​ក្នុ​ង​តំបន់ ស ដែល​ជា​តំបន់​ហាមឃាត់ នៅតាម​បណ្តោយ​​ព្រំដែន​កម្ពុជា​និង​ថៃ​។​
​គេហទំព័រ​របស់​អគ្គ​ស្នងកា​រដ្នា​ន​នគរបាលជាតិ​ ចុះផ្សាយ​នៅ​ថ្ងៃទី១៤ ខែ ឧសភា ​ឲ្យ​ដឹ​ថា​នៅ​រសៀល​ថ្ងៃ​ទី១៤ ខែឧសភា​ នេះ​​មាន​ពលករ​ប្រមាណ​ជា ១០ នាក់​បាន​វិល​ត្រលប់​ពី​ប្រទេស​ថៃ​វិញ ដើរកាត់​ព្រៃ​ក្នុង​តំបន់ ស ស្ថិតនៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត បណ្ដាល​ឲ្យ​យុវជន​ម្នាក់​ជាន់​ចំ​មីន​ផ្ទុះ ដាច់ជើង​ខាងស្ដាំ​។​

ពលករ​ខ្មែរ​វិល​ត្រលប់​ពី​ថៃ​វិញ​ដើរ​វង្វេងផ្លូវ​ជាន់​មីន​ដាច់​ជើង​ម្នាក់​

​ដើម​និង​មែកឈើ​មួយចំនួន​នៅ​ឧទ្យាន​អង្គរ​បាន​បាក់​រលំ​ដោយសារ​ភ្លៀង​និង​ខ្យល់​​

ដោយ លោក បូ សាវី​​ | ថ្ងៃសៅរ៍ ទី១៤ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 1:43 PM | 0 | 6203

​អាជ្ញាធរ​ជាតិ​អប្សរា​ឲ្យដឹងថា ដើមឈើ​ជាច្រើន​ដើម​នៅ​តំបន់​ឧទ្យាន​អង្គរ ត្រូវ​បាន​ដួលរលំ​និង​បាក់មែក​ដោយសារ​ភ្លៀងខ្យល់​កន្ដ្រាក់ កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែ​ឧសភា​ម្សិលមិញ ប៉ុន្ដែ​មិន​ប៉ះពាល់​ដល់​ប្រាសាទ​បុរាណ​។​
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា បានឲ្យដឹងថា ដើមឈើ​ជាច្រើន​ដើម​នៅ​តាម​ប្រាសាទ​មួយចំនួន​ក្នុង​តំបន់​អង្គរ បាន​ដួលរលំ​និង​បាក់មែក​សង្កត់​ផ្លូវ ដោយសារ​ភ្លៀង​លាយឡំ​ខ្យល់​កន្ដ្រាក់​ខ្លាំង បាន​កើតឡើង​នៅ​ម៉ោង​ជិត​៤​សៀ​ល ថ្ងៃទី​១៣​ខែ​ឧសភា​នេះ​។

​ដើម​និង​មែកឈើ​មួយចំនួន​នៅ​ឧទ្យាន​អង្គរ​បាន​បាក់​រលំ​ដោយសារ​ភ្លៀង​និង​ខ្យល់​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required