សន្ដិសុខ

តុលាការសម្រេចឃុំខ្លួនមនុស្ស៥នាក់ជាប់ពាក់ព័ន្ធនឹងការឆេះផ្សារស្ទឹងត្រែង​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:57 AM | 0 | 3148

សមត្ថកិច្ចអះអាងថាមនុស្ស៥នាក់ដែលជាប់ពាក់ព័ន្ធទៅនឹងការឆេះផ្សារស្ទឹងត្រែងបំផ្លាញតូបអាជីវករអស់ជាង១២០០តូប ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន។កាលពីយប់ថ្ងៃទី០៧ មេសា នេះមានហេតុការណ៍ឆេះផ្សារស្ទឹងត្រែង ដែលបណ្តាលឲ្យតូប​នៅក្នុងផ្សារទាំ​ងអស់​១២​២០តូបត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង ដែលការឆាបឆេះនេះត្រូវ​បានសមត្ថកិ​ច្ចអះ​អា​ង​ថាមិន​អាចគ្រប់គ្រងការពន្លត់បាន បើទោះបីជាមានរថយន្តពន្លត់អគ្គិ​ភ័យមកជួយបាញ់​ពន្លត់ក៏​ដោយ​។

តុលាការសម្រេចឃុំខ្លួនមនុស្ស៥នាក់ជាប់ពាក់ព័ន្ធនឹងការឆេះផ្សារស្ទឹងត្រែង

ក្រសួង​សាធារណការប្រកាសរុះរើបញ្ជរបង់លុយនៅតាមផ្លូវជាតិ​លេខ៤​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:56 PM | 0 | 3183

ក្រសួងសាធារណការនិងដឹកជញ្ជូនប្រកាសថាក្រសួងនឹងរុះរើរាល់បញ្ជរបង់លុយ​ ទាំងបីកន្លែងនៅតាមផ្លូវ​ជាតិលេខ​៤ ក្រោយ​ពី​រដ្ឋាភិបាល​បាន​ប្រកាស​ឈប់​យក​លុយ​ផ្លូវ​ពីអ្នកធ្វើដំណើរ។​នៅ​ក្នុ​ងសេចក្តីជូនដំណឹង​ចុះថ្ងៃចន្ទនេះ​ ក្រសួងបានឲ្យ​ដឹង​ថា​បញ្ជរបង់ប្រាក់កំបូល ស្ទឹងច្រាលនិងបញ្ជរបង់​ប្រាក់អូរចំណារនៅតាមដងផ្លូវជាតិលេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន អេហ្សិត ឌីស្ទ្រីប្យូហ្សិន នឹង​ត្រូវ​រុះរើចាប់តាំងពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះតទៅ។

ក្រសួង​សាធារណការប្រកាសរុះរើបញ្ជរបង់លុយនៅតាមផ្លូវជាតិ​លេខ៤

ក្រសួង​មហាផ្ទៃនឹង​សាងសង់ផ្ទះ​សំណាក់​​ពន្ធនាគារ​សម្រាប់​បន្ថយភាព​តានតឹងដល់​ទណ្ឌិត​​​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 6:23 PM | 1 | 3690

រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ លោក ស ខេង នា​រសៀល​នេះ​លើកឡើងថាក្រសួង​​​នឹង​សង់​ផ្ទះ​សំណាក់ពន្ធនាគារ​​​​ដើម្បី​បន្ថយ​ភាព​តាន​តឹង​របស់​ទណ្ឌិត​​ដែល​គ្រួសារ​មាន​ជីវភាព​ធូរធារ។ក្នុង​ពិធី​ផ្ទេរ​តំណែង​របស់អគ្គនាយក​ពន្ធ​នាគារ​​ពី​លោក គុយ គឹមសន ទៅ​លោក ចាន់ គឹមសេង លោក​ ស ខេង បាន​​ថ្លែង​ថាក្រុម​ហ៊ុន​ឯកជន​នឹង​សាងសង់​ផ្ទះ​សំណាក់​ពន្ធនាគារ​​នេះ ដោយសារ​រដ្ឋមិនមាន​លទ្ធ​ភាព​ក្នុង​ការ​ចំណាយ​​ការ​សាងសង់។ លោក​បន្ត​​ថាផ្ទះសំណាក់​ពន្ធ​នាគារដែល​នឹង​សាងសង់​​ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរនេះ​នឹង​ជួយ​រួមចំណែកពង្រឹងសណ្តាប់ធ្នាប់សន្តិសុខ ការ​អប់រំ​ កែ​ប្រែ​មនុស្ស​ដើម្បី​ឈានទៅ​ធ្វើ​សមាហរណកម្ម។

ក្រសួង​មហាផ្ទៃនឹង​សាងសង់ផ្ទះ​សំណាក់​​ពន្ធនាគារ​សម្រាប់​បន្ថយភាព​តានតឹងដល់​ទណ្ឌិត​​

រដ្ឋាភិបាលលើកពេលបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតពេលចូលឆ្នាំទៅបុណ្យពិសាខបូជាវិញ​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:46 AM | 0 | 1485

ក្រសួងយុត្តិធម៌ប្រកាសលើកពេលពិនិត្យ និងសម្រេចសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ទៅក្នុងឱកាសពិធីបុណ្យពិសាខបូជាវិញ ដោយអះអាងថា សំណើមួយចំនួនពុំទាន់ទាន់អនុវត្តត្រឹមត្រូវតាមលក្ខខណ្ឌ។ ក្នុងលិខិតចុះថ្ងៃទី៧ ខែមេសា ផ្ញើជូនប្រធានគណៈកម្មការក្រសួងមហាផ្ទៃ និងប្រធានគណៈកម្មការថ្នាក់រាជធានីខេត្ត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌និងជាប្រធានគណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស លោក អង្គ វង្ស វឌ្ឋានា បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ គណៈកម្មការបានទទួលសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសរបស់គណៈកម្មការរាជធានីខេត្តចំនួន១២ ។

រដ្ឋាភិបាលលើកពេលបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតពេលចូលឆ្នាំទៅបុណ្យពិសាខបូជាវិញ

តូបលក់ដូរ​ជាង១២០០នៅផ្សារស្ទឹងត្រែង​ត្រូវបានឆេះទាំងស្រុង​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៨ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 9:36 AM | 0 | 3450

តូប​លក់ដូរ​របស់អាជីវករជាង​១២០០​តូបនៅ​ផ្សារ​ស្ទឹងត្រែង ត្រូវ​បានឆេះទាំងស្រុងកាលពីយប់ថ្ងៃ​ព្រហស្ប​តិ៍ ដោយ​អាជ្ញាធរ​អះអាង​ថា​មិនអាចគ្រប់គ្រង​ការពន្លត់​បាន​ បើទោះមានរថយន្តពន្លត់អគ្គិភ័យក៏ដោយ។​ ស្នងការនគរបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា ប្រាប់វីអូឌីនៅព្រឹកថ្ងៃ​សុក្រនេះ​ថា​កាលពីយប់ម៉ោង​១០និង​​៥នាទី មាន​ហេតុការណ៍​ឆេះផ្សារ​ស្ទឹងត្រែង ដោយ​លោក​បញ្ជាក់​ថាភ្លើងបានចាប់ផ្តើមឆេះពីកណ្តាល​ផ្សារ​ហើ​យ​​បណ្តាល​ឲ្យ​ហ្គាសមួយចំនួន​ផ្ទុះ ទើប​មានការរាលដាលខ្លាំង។ លោក​បញ្ជាក់ថា​ដោយ​សារ​បញ្ហា​នេះ សមត្ថកិច្ច​មិន​អាចគ្រប់គ្រង​ការពន្លត់​បាន​ភ្លាមៗនោះទេ។​

តូបលក់ដូរ​ជាង១២០០នៅផ្សារស្ទឹងត្រែង​ត្រូវបានឆេះទាំងស្រុង

គយខេត្តបន្ទាយមានជ័យរឹបអូសបានកាំភ្លើង៣០ដើម និងគ្រាប់កាំភ្លើងខុសច្បាប់រាប់ម៉ឺនគ្រាប់​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 12:06 PM | 0 | 2179

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា សមត្ថកិច្ចគយខេត្តបន្ទាយមានជ័យបានរឹបអូសបានកាំភ្លើងខ្លីប្រើហ្គាសចំនួន៣០ដើម និងសម្ភារអាវុធខុសច្បាប់មួយចំនួនទៀត ដែលសមត្ថកិច្ចថាត្រូវបាននាំចូលដោយខុសច្បាប់ពីប្រទេសថៃតាមច្រកអន្តរជាតិប៉ោយប៉ែត។ ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៦ ខែមេសា អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា កាលពីយប់រំលងធ្រាត្រថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែមេសា កម្លាំងគយ និងរដ្ឋាករនៃសាខាគយ និងរដ្ឋាករខេត្តបន្ទាយមានជ័យបានចាប់ឃាត់រថយន្តដឹកទំនិញមួយគ្រៀងម៉ាក FUSO ផ្លាកលេខតាកែវ 3A 1599។

គយខេត្តបន្ទាយមានជ័យរឹបអូសបានកាំភ្លើង៣០ដើម និងគ្រាប់កាំភ្លើងខុសច្បាប់រាប់ម៉ឺនគ្រាប់

លោក ហ៊ុន សែន ថា​លោក​ត្រូវ​ទទួល​ខុសនិងត្រូវ​ជាមួយ​គ្នា​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 1:41 PM | 0 | 9954

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​ថា​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី លោក​តែ​ង​ទទួល​ខុសនិង​ត្រូវ​ព្រមគ្នា​ នៅពេល​មាន​រឿងអ្វីមួយ​កើតឡើង។​
លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ ស្រប​ពេល​ដែ​លោក​​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទនិង​អាជ្ញាធរ ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ។ លោក​បន្ត​ថា​នៅពេល​ចូល​ឆ្នាំ​ម្តងៗ លោក​តែងតែ​យក​ចិត្ត​ទុក​ដាក់​គ្រប់ពេលវេលា សូម្បីតែ​ពេល​យប់​ក៏​ដោយ។​

លោក ហ៊ុន សែន ថា​លោក​ត្រូវ​ទទួល​ខុសនិងត្រូវ​ជាមួយ​គ្នា​

អ្នកបើករថយន្តបណ្តាលឲ្យមនុស្សស្លាប់៧នាក់ប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:02 AM | 0 | 1867

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលសម្រេចចោទអ្នកបើករថយន្តជ្រុលធ្លាក់ពីទូកដែលបណ្តាលឲ្យស្លាប់មនុស្ស៧នាក់ និងបញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធី ដោយយោងតាមបទចោទ អ្នកបើកបររថយន្តរូបនោះអាចនឹងត្រូវផ្ដន្ទាទោសពី១ឆ្នាំទៅ៥ឆ្នាំ។ កាលពីយប់ថ្ងៃអាទិត្យ នៅកំពង់ចម្លងព្រែកអុងប៉ាង ស្រុកស្អាង ខេត្តកណ្តាល មានហេតុការណ៍បើករថយន្តធ្លាក់ទឹក បណ្ដាលឲ្យមានមនុស្ស៧នាក់ស្លាប់ ក្នុងនោះមានក្មេង៥នាក់ស្លាប់ដោយសារលង់ទឹកនៅក្នុងរថយន្ត។ ក្រោយហេតុការណ៍កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកឡានឈ្មោះ សាក់ សារ៉ាក់ អាយុ៣៣ឆ្នាំ និងបានបញ្ជូនទៅកាន់តុលាការនៅវេលាម៉ោង៩និង៣០នាទីម្សិលមិញ។

អ្នកបើករថយន្តបណ្តាលឲ្យមនុស្សស្លាប់៧នាក់ប្រឈមជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ

ក្រសួង​សុខាភិបាល​បញ្ជា​ឲ្យ​យកចិត្ត​ទុក​ដាក់ព្យាបាល​អ្នក​រង​គ្រោះថ្នាក់ចរាចរណ៍ពេល​ចូលឆ្នាំខ្មែរ​​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃពុធ ទី៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:58 AM | 0 | 1669

ក្រសួងសុខាភិបាលបាន​បញ្ជាឲ្យ​​ប្រធានមន្ទីរ​សុខាភិបាលរាជធានីខេត្តទាំងអស់​ធានាការ​យាម​ប្រចាំ​ការ​និ​ង​​សង្រ្គោះ​ជំងឺធ្ងន់​ធ្ងរ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុងអំឡុងបុណ្យចូលឆ្នាំខាងមុខនេះ។​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃទី​២៣ខែមីនាហើយ​វីអូឌីទើប​តែ​ទទួលបាន រដ្ឋមន្រ្តី​សុខាភិបាល​បាន​លើក​ឡើង​​ថា​​ពេល​មុន​បុណ្យ​ អំឡុងពេល​បុណ្យនិង​ក្រោយ​ពេល​បុណ្យចូលឆ្នាំខ្មែរ​ ស្ថាន​ភាព​ចរាចរណ៍​តាមផ្លូវជាតិ នឹងមានភាព​មមាញឹកហើយអាចនឹងមានគ្រោះថ្នាក់ចរាចរណ៍​ដោយយថាហេតុ។ លោក​បញ្ជា​ឲ្យ​ត្រៀម​​រថយន្តសង្រ្គោះហើយ​មន្ទីរពេទ្យ មណ្ឌលសុខភាពនៅតាមដង​ផ្លូវជាតិ ត្រូវ​រៀបចំពេទ្យយាមប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដោយ​សហការជា​មួយអាជ្ញាធរមូ​លដ្ឋាននិងមន្ត្រីពាក់ព័ន្ធ។

ក្រសួង​សុខាភិបាល​បញ្ជា​ឲ្យ​យកចិត្ត​ទុក​ដាក់ព្យាបាល​អ្នក​រង​គ្រោះថ្នាក់ចរាចរណ៍ពេល​ចូលឆ្នាំខ្មែរ​

សមត្ថ​កិច្ច​បញ្ជូន​អ្នក​បើ​ក​រថយន្ត​ធ្លាក់ទឹកបណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់​​ ​ទៅ​តុលាការ​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 11:37 AM | 0 | 2161

អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ស្អាង នៅព្រឹកថ្ងៃ​អង្គារនេះ បាន​​សម្រច​បញ្ជូន​អ្នក​បើក​រថយន្តទៅ​តុលាការ ករណី​​បើក​រថយន្ត​ធ្លាក់​ទឹក ​បណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់។​កាលពីយប់ថ្ងៃអាទិត្យ​ នៅកំពង់ចម្លងព្រែក​អុងប៉ាង ស្រុកស្អាង ខេត្តកណ្តាល មាន​ហេតុការ​ណ៍បើក​រថ​យន្ត​​ធ្លាក់​ទឹក​ ក្នុងនោះមាន​ក្មេង​​៥នាក់ស្លាប់ដោយ​សារ​លង់ទឹក​នៅ​ក្នុង​រថយន្ត។ ក្រោយ​ហេតុ​ការណ៍​កើតឡើង សមត្ថកិច្ច​បាន​ឃាត់​ខ្លួនអ្នក​បើក​ឡានដែល​នៅរស់​និង​អ្នក​បើក​ទូ​ក​នៅ​កំពង់​ចម្លង​ព្រែក​អុង​ប៉ាង ដើម្បី​ធ្វើកា​រ​​សាក​សួរជុំ​វិញ​ករណី​នេះ។

សមត្ថ​កិច្ច​បញ្ជូន​អ្នក​បើ​ក​រថយន្ត​ធ្លាក់ទឹកបណ្តាល​ឲ្យ​មនុស្ស​៧នាក់ស្លាប់​​ ​ទៅ​តុលាការ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required