រដ្ឋាភិបាល​ត្រៀម​ទប់ទល់​អ្នក​ប្រមាថ​ជីវិត​លោក ហ៊ុន សែន​​

ការិយាល័យអ្នកនាំពាក្យរដ្ឋាភិបាលត្រៀមកម្លាំង និងចាត់​វិធានការ​ច្បាប់ចំពោះការប្រមាថជីវិតលោក ហ៊ុន សែន ដោយថាជាករណីញុះញង់ និងបង្កការប្រមាថជីវិតនាយករដ្ឋមន្ត្រី ដែលកើតចេញ​ពីឆន្ទៈនិង​ជម្រើស​របស់មហាជន ជាអំពើប្រឆាំងនិងច្បាប់។

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

សមត្ថកិច្ច​ឃាត់​ខ្លួន​ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក់​លោក គិត ធាង ​​ក្រោយ​បញ្ជា​ពី​លោក ហ៊ុន សែន

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា គិត ធាង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន និង​សាក​សួរ​ពាក់​ព័ន្ធ​​នឹង​គ្រឿង​ញៀន​ប្រហែល ៥០​គីឡូក្រាម ដែល​រឹប​អូស​បាន​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​បង្ក្រាប​ក្លឹប​កម្សាន្ត​រ៉ក់​កាល​ពី​ខែ​មុន។

ប្រធាន​នគរបាល​ចរាចរណ៍​ក្រុង​ភ្នំពេញ​បដិសេធ​ការ​ចោទ​ប្រកាន់​ថា​ ជំរិត​ទារ​ប្រាក់​ពី​មន្ត្រីតាម​គោលដៅ​

ប្រធានការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សែម គន្ធា បានបដិសេធការចោទប្រកាន់ថា លោកជំរិតទារប្រាក់ពីមន្រ្តីនគរបាលនៅតាមគោលដៅនានា។

អាមេរិក​ផ្តល់​លុយ​២លានដុល្លារសម្រាប់កម្ពុជាកម្ចាត់មីន

សហរដ្ឋអាមេរិក​បានផ្តល់ជំនួយចំនួន២លានដុល្លារអាមរិកមកដល់កម្ពុជា ដើម្បីជួយគាំទ្រសកម្មភាពដោះមីនរយៈពេលពេញ១ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនស៊ីម៉ាក់ លោក ហេង រតនា។

អាជ្ញាធរ រកឃើញគ្រាប់មិនទាន់ផ្ទុះជាង២០០គីឡូនៅខេត្តកណ្ដាល

អាជ្ញាធរខេត្តកណ្ដាល បានរកឃើញគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសម័យសង្រ្គាម ម៉ាក MK82 ជាង២០០គីឡូ នៅស្រុកកណ្ដាលស្ទឹង ។

លោក ហ៊ុន សែន ​អះ​អាង​ថា បុរស​ប្រើ​ហិង្សា​លើ​មន្ត្រី​ជំរឿន​ជា​​អតីត​សកម្ម​ជន​​បក្ស​ប្រឆាំង

លោក ហ៊ុន សែន បាន​អះ​អាង​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា ពលរដ្ឋ​ម្នាក់​ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​មន្ត្រី​ជំរឿន​នៅ​ខេត្ត​តាកែវ​ កាល​ពី​ថ្ងៃម្សិលមិញ​នេះ គឺ​ជា​អតីត​សកម្មជន​បក្ស​ប្រឆាំង ប៉ុន្តែ មន្ត្រី​នគរបាល​មូលដ្ឋាន​ បាន​អះ​អាង​ថា​ផ្ទុយ​ទៅ​វិញ។

បទល្មើសចោរឆក់ឥវ៉ាន់​នៅឆ្នាំ២០១៨កើនឡើងជាង៣០០ករណី

របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា ចំនួននៃបទល្មើសចោរឆក់ឥវ៉ាន់នៅឆ្នាំ២០១៨ មានការកើនឡើងជាង៣០០ករណីបើប្រៀបធៀបជាមួយឆ្នាំ២០១៧។​ នេះបើតាមការចុះផ្សាយរបស់គេហទំព័រនគរបាលជាតិ។​

សមត្ថកិច្ច អះអាង​ថា មាន​តម្រុយខ្លះហើយ​ទាក់ទងនឹង​​​ករណីចោរ​ប្លន់​ធនាគារ​ RHB

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ ​លើកឡើងថា សមត្ថកិច្ចមាន​តម្រុយ​មួយចំនួន​​ហើយជុំវិញ​ករណី​​ប្លន់​ធនាគារ​ RHB ទាំងកណ្ដាល​ថ្ងៃត្រង់ កាលពីខែសីហា ឆ្នាំមុន។

រដ្ឋសភា

របាយការណ៍៖ សន្ទស្សន៍​នីតិរដ្ឋ​នៅកម្ពុជាស្ទើតែអន់ជាងគេបំផុតលើពិភពលោក

របាយការណ៍អន្ដរជាតិមួយបន្ដចាត់ថ្នាក់កម្ពុជាជាប្រទេសមានប្រព័ន្ធយុត្ដិធម៌ទន់ខ្សោយបំផុត ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល បាន​ហៅ​​របាយការណ៍​នេះ​ថា មានចរឹត​នយោបាយ​។

លោក ស​ ខេង ថា បទល្មើសគ្រឿងញៀននៅក្លឹបរ៉ក់មិនពាក់ព័ន្ធឧកញ៉ា គិត ម៉េង

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោក ស​ ខេង អះអាងដោយផ្ទាល់ថា បទល្មើសគ្រឿងញៀននៅក្លឹបកម្សាន្ដរ៉កក្នុងរាជធានីភ្នំពេញ គឺមិនជាប់ពាក់ព័ន្ធនឹងឧកញ៉ា គិត ម៉េង នោះទេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ