មន្ត្រី​ជាន់​ខ្ពស់​អាវុធហត្ថ​អះ​អាង​ថា មន្ត្រី​របស់​ខ្លួន​មិន​បាន​បាញ់​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ

អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេស អះអាងថា មន្ត្រី​របស់​ខ្លួន​មិន​បានបាញ់​ប្រហារ​ទៅ​លើ​ប្រជា​ពលរដ្ឋ​នោះ​ឡើយ ​​អំឡុង​ពេល​ចុះ​អនុវត្ត​សាល​ដីកា​របស់​តុលាការ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដី​ធ្លី​មួយ​ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ​ ដែល​ឈាន​ទៅ​ដល់​កើតមានអំពើ​ហិង្សា​បង្ក​ឲ្យ​ពលរដ្ឋ ២​នាក់​រង​របួស។

មន្ត្រី​នគរបាល​និយាយ​តាម​វិទ្យុ​ទាក់ទងនឹងករណីគ្រឿងញៀន ​ក្រោយ​ការ​បង្ក្រាប​លើ​មនុស្ស​ជាង ៣០០​នាក់ នៅ​មជ្ឈ​មណ្ឌល​កម្សាន្ត​រ៉ក់ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។

អាជ្ញាធរបិទក្លឹប​កម្សាន្ដរ៉ក់​ក្រោយ​ឃាត់​ខ្លួន​មនុស្ស​ជាង​៣០០​នាក់ និង​រឹប​អូស​គ្រឿង​ញៀន​បាន​​៥០គីឡូក្រាម

សាលា​រាជធានីភ្នំពេញ បានសម្រេច​បិទ​អាជីវកម្មមជ្ឈមណ្ឌល​កម្សាន្ដរ៉ក់ បន្ទាប់​ពី​អាជ្ញាធរ​បានចុះបង្ក្រាបទីតាំងមួយនេះ និងរឹបអូសបានគ្រឿងញឿនជិត ៥០គីឡូក្រាម។

គ្រឿងញៀននិងសារធាតុញៀនបង្ក្រាបនៅរ៉ក់មានជិត៥០គីឡូក្រាម

ស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញរបាយការណ៍ថា គ្រឿងញៀន និងសារធាតុញៀន ដែលប្រមូលបានពីការចុះបង្ក្រាបនៅមជ្ឈមណ្ឌលកំសាន្តរ៉ក់កាលពីយប់មិញមានចំនួន​ជិត៥០គីឡូក្រាម។​

មន្ត្រីម្នាក់នៅបាត់ដំបងដាច់ប្រអប់ដៃដោយសារផ្ទុះឆ្នាំងសាកទូរសព្ទ

ប្រធានគម្រោងបោសសំអាតមីន និងជួយជនពិការដោយសារមីននៅក្នុងខេត្តបាត់ដំបង បានជួបគ្រោះថ្នាក់ដាច់ប្រអប់ដៃកាលពីម្សិលមិញដោយសារតែផ្ទុះឆ្នាំងសាកទូរសព្ទប្រភេទiPhone។

ជនជាតិចិន ៤នាក់ រងរបួសក្នុងគ្រោះអគ្គិភ័យនៅ​សាកលវិទ្យាល័យខេមរៈ

ជនជាតិចិន៤នាក់ បាន​របួសដោយសារ​លោតចុះពីលើអគារជាន់ទី២ នៅពេល​ដែលមាន​​អគ្គិភ័យកើតឡើង​នៅ​សាកលវិទ្យាល័យខេមរៈ កាលពីម៉ោង១:២០នាទីរំលងអាធាត្រថ្ងៃនេះ។

ថៃឃាត់ខ្លួនពលរដ្ឋខ្មែរ១៨នាក់ពាក់ព័ន្ធករណីចូលកាប់ឈើខុសច្បាប់

អាជ្ញាធរថៃបានឃាត់ខ្លួនពលរដ្ឋខ្មែរ ១៨នាក់​នៅ​ថ្ងៃ​នេះ បន្ទាប់ពីពួកគេរងការចោទថា បានចូលទៅកាប់ឈើខុសនៅឧទ្យានជាតិមួយកន្លែង​ស្ថិត​ក្នុង​ខេត្ត​នគររាជសីមា។

សមត្ថកិច្ចថៃទុកពេលមួយសប្តាហ៍ឲ្យកសិករខ្មែរដកដំឡូងមីក្នុងតំបន់មិនឯកភាពគ្នា

កសិករខ្មែរពីរគ្រួសារត្រូវបង្ខំឲ្យដកដំឡូងមីលើផ្ទៃដី៦ហិកតា បន្ទាប់ពីសមត្ថកិច្ចថៃយកត្រាក់ទ័រមួយគ្រឿងគំរាមឈូសឆាយដំណាំរបស់ពួកគេ​ ស្ថិតនៅព្រំដែនដែលមិនទាន់ឯកភាពគ្នានៃប្រទេសទាំងពីរ។

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះប្រជាពលរដ្ឋ១៩ខ្នង នៅខេត្តបាត់ដំបង

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់ វីអូឌី ឲ្យដឹងថា កម្ពុជាកំពុងទទួលឥទ្ធិពលកម្រិតសម្ពាធទាបដែលធ្វើឲ្យតំបន់មួយចំនួនមានខ្យល់កន្រ្តាក់ និងភ្លៀងកក់ខែ រួមមាន តំបន់ខ្ពង់រាបភាគខាងជើង តំបន់ភាគពាយ័ព្យ និងតំបន់មាត់សមុទ្រ​ ។

ពលករខ្មែរ១២នាក់ជួបគ្រោះថ្នាក់ចរាចរណ៍នៅថៃ

ពលករខ្មែរចំនួន ១២នាក់ ត្រូវ​បាន​រាយការណ៍​ថា បានរងរបួស បន្ទាប់ពីពួកគេជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើដំណើរទៅកាន់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីបន្ដទិដ្ឋាការរបស់ពួកគេ។

ក្រសួងរំឭកថាជំងឺមួយចំនួនអាចប៉ះពាល់អាយុជីវិតក្នុងរដូវក្តៅនេះ

ក្រសួងសុខាភិបាលបានណែនាំឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅក្នុងអំឡុងពេលរដូវក្តៅឆ្នាំនេះ ដោយថា ជំងឺមួយចំនួនអាចប៉ះពាល់ដល់អាយុជីវិត​។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ