សន្ដិសុខ

នារីម្នាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះព័ត៌មានថា លោក ហ៊ុន សែន ទទួលមរណភាព​

ដោយ កញ្ញា ជី បូណ៌មី​​ | ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 11:31 AM | 0 | 14867

នារីម្នាក់នៅបាត់ដំបងត្រូវបានចាប់ខ្លូន បន្ទាប់ពីក្នុងគណនេយ្យហ្វេសប៊ុករបស់នាងគេឃើញ​មាន​ផ្សព្វផ្សាយថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពដោយធ្លាក់យន្តហោះ។

នារីម្នាក់ត្រូវចាប់ខ្លួនក្រោយបង្ហោះព័ត៌មានថា លោក ហ៊ុន សែន ទទួលមរណភាព

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពលរ​ដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់​នៅ​ចុងខែ​នេះ​​

ដោយ លោក លី វេហា​​ | ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 2:21 PM | 0 | 7540

ក្រសួង​ធនធានទឹក និង​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ថា ប្រទេស​កម្ពុជា អាច​ទទួលរង​ឥទ្ធិពល​នៃ​កូន​ព្យុះ​មួយ ដែល​បណ្ដាល​មក​ពី​ជ្រលង​សម្ពាធ​ទាប​កើត​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​
​អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ឲ្យ​ប្រកាស​កាលពី​ថ្ងៃ​ម្សិលមិញ​ថា កូន​ព្យុះ​នេះ នឹង​ចាប់ផ្ដើមវិវ​ត្ត​ចាប់​ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា​នេះ ហើយ​វា​ធ្វើដំណើរ​ទៅ​ភាគ​ពាយ័ព្យ​ក្នុង​ល្បឿន ២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​មាន​ឥទ្ធិពល​លើ​តំបន់​មួយចំនួន​ដូចជា តំបន់​មាត់សមុទ្រ វាលទំនាប និង ខ្ពង់រាប​។​

អាជ្ញាធរ​ឧតុនិយម​ព្រមាន​ពលរ​ដ្ឋ​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្យល់​កន្ត្រាក់​នៅ​ចុងខែ​នេះ​

ក្រុមគ្រួសារសពថា​សមត្ថកិច្ចសង្ស័យការស្លាប់​អតីតតារាសម្តែង​ហួត សារ៉ាវឌី ​ជាឃាតកម្ម​​

ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 1:58 PM | 0 | 23049

ក្រុមគ្រួសារអតីតតារាសម្តែងអ្នកស្រី ហួត សារ៉ាវឌី អះអាងថាសមត្ថកិច្ចកំពុងបន្តស៊ើបអង្កេតលើករណីស្លាប់របស់អតីតតារាសម្តែងរូបនេះ តែ​ថា​សមត្ថកិច្ចបានដាក់ការសង្ស័យថាការស្លាប់នេះជាអំពើឃាតកម្ម ដែលខុសពីការ​សន្និដ្ឋានពីមុន​ថាជាគ្រោះថ្នាក់ចរាចរណ៍។

ក្រុមគ្រួសារសពថា​សមត្ថកិច្ចសង្ស័យការស្លាប់​អតីតតារាសម្តែង​ហួត សារ៉ាវឌី ​ជាឃាតកម្ម​

សមត្ថកិច្ច​ត្រៀមខ្លួន​និង​រនាំងដែក ​ ចំ​ថ្ងៃ​លោក កឹម សុខា ត្រូវ​បង្គាប់​ឲ្យ​ចូល​ខ្លួនទៅតុលាការ​​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 8:14 AM | 0 | 24354

សមត្ថកិច្ច​រាប់រយនាក់ ​នៅព្រឹកថ្ងៃ​អង្គារនេះ​ត្រូវបានដាក់ពង្រាយ​នៅ​តាមបណ្តោយផ្លូវជាតិ​លេខ​២ក្នុង​សង្កាត់​ចាក់អង្រែ​លើនិងក្រោម​ ចំ​ថ្ងៃ​ដែល​លោក​ កឹម សុខា ប្រធាន​ស្តីទីគណបក្ស​សង្រ្គោះជាតិ​ត្រូវចូល​ខ្លួន​​ទៅ​តុលាការ។​

សមត្ថកិច្ច​ត្រៀមខ្លួន​និង​រនាំងដែក ​ ចំ​ថ្ងៃ​លោក កឹម សុខា ត្រូវ​បង្គាប់​ឲ្យ​ចូល​ខ្លួនទៅតុលាការ​

លោក ហ៊ុន សែន វាយបក​អ្នក​រិះគន់​ភ្លៀងជន់លិចក្រុង​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 2:50 PM | 0 | 7260

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃចន្ទនេះ បានរិះគន់មេដឹកនាំបក្សប្រឆាំងនិងមនុស្សមួយចំនួន ករណីភ្លៀងជន់លិចរាជធានីភ្នំពេញកាលពីសប្តាហ៍មុន ដោយលោកថាជន់លិចក្រុងនេះដោយសារភ្លៀងធ្លាក់ខ្លាំងហួសហេតុ។

លោក ហ៊ុន សែន វាយបក​អ្នក​រិះគន់​ភ្លៀងជន់លិចក្រុង

មន្ត្រីថាការបាក់ស្រុតដីក្បែរស្តាតអូឡាំពិក​ ដោយ​សារ​ក្រុមហ៊ុន​ជីក​រណ្តៅជិតផ្លូវពេក​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 4:52 PM | 0 | 3991

មន្ត្រីសាលារាជធានីភ្នំពេញបាន​អះអាងថាអាជ្ញាធរ​មិនបានដាក់បន្ទុកទៅលើ​ភាគីក្រុមហ៊ុន​នោះទេ ករណី​បាក់ស្រុកដីនៅជាប់​របង​ស្ដាត​អូឡាំពិក ប៉ុន្តែលោកថាក្រុមហ៊ុនOCICដែលមានការដ្ឋានជាប់នោះមានចំណែកខុស ដោយសារតែក្រុមហ៊ុន​បានជីករណ្ដៅធ្វើចំណតរថយន្តនៅជិតចិញ្ចើមផ្លូវ។កាលពីរសៀលថ្ងៃពុធ ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ ពេលភ្លៀងនោះ មានហេតុការណ៍បាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យរថយន្តបីគ្រឿងរងការខូចខាត។

មន្ត្រីថាការបាក់ស្រុតដីក្បែរស្តាតអូឡាំពិក​ ដោយ​សារ​ក្រុមហ៊ុន​ជីក​រណ្តៅជិតផ្លូវពេក​

ក្រុមហ៊ុនច្រានចោលការទទួលខុសត្រូវលើ​ការបាក់​​ស្រុតផ្លូវនៅក្បែរស្តាតអូឡាំពិក​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 11:45 AM | 0 | 11588

តំណាងក្រុមហ៊ុនបានអះអាង​ថា​ផ្លូវបាក់ស្រុតនៅជាប់របងស្តាតអូឡាំពិក មិនមែន​បណ្តាល​មក​ពី​ការដ្ឋានជីកដីរបស់ក្រុមហ៊ុននៅក្បែរនោះទេ។កាលពីរសៀលថ្ងៃពុធ ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ ពេលភ្លៀងនោះ មានហេតុការណ៍បាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យរថយន្តបីគ្រឿងរងការខូចខាត។

ក្រុមហ៊ុនច្រានចោលការទទួលខុសត្រូវលើ​ការបាក់​​ស្រុតផ្លូវនៅក្បែរស្តាតអូឡាំពិក​

មនុស្សពីរនាក់ស្លាប់​ដោយ​សារខ្យល់កន្ត្រាក់​លិចទូកដនៅល្វាឯម​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 8:49 AM | 0 | 2461

សមត្ថកិច្ចអះអាងថាមនុស្សពីរនាក់ស្លាប់ក្នុងហេតុការណ៍លិចទូកដនៅស្រុកល្វាឯម ខេត្តកណ្តាល ដោយ​សា​រ​ខ្យ​ល់កន្ត្រាក់ខ្លាំងកាលពីរសៀលថ្ងៃពុធ។​កាលពីយប់​ថ្ងៃ​ពុធ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ម​នុស្ស​មួយនាក់​ស្លាប់​និង​ពីរបីនាក់ទៀត​បាត់ខ្លួន។​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ស្នងការរងខេត្តកណ្តាល លោក វ៉ែន សុវិន ប្រាប់វីអូឌីថារហូតមកដល់ពេលនេះ មនុស្ស​ពីរនាក់​ស្លាប់ ក្នុងនោះ​ម្នាក់អាយុ​៦១ឆ្នាំនិងក្មេង​អាយុ​២ឆ្នាំ ស្លាប់​តែ​មិនទាន់រកឃើញសាកសពនៅឡើយទេ។​

មនុស្សពីរនាក់ស្លាប់​ដោយ​សារខ្យល់កន្ត្រាក់​លិចទូកដនៅល្វាឯម

មនុស្ស​មួយនាក់ស្លាប់​និង​ពីរបីនាក់ទៀតបាត់ខ្លួនដោយ​សារខ្យល់កន្ត្រាក់​លិចទូកដនៅល្វាឯម​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 8:23 AM | 0 | 9340

សមត្ថកិច្ចអះអាងថាមនុស្សមួយ​នាក់​បានស្លាប់និងពីរបីនាក់​ទៀត​បាន​បាត់ខ្លួននៅ​ក្នុងហេតុការណ៍លិចទូក​ដ​នៅ​ស្រុកល្វាឯម ខេត្តកណ្តាល ដោយ​សារ​ខ្យល់កន្ត្រាក់ខ្លាំងនៅរសៀលថ្ងៃ​ពុធនេះ។​

មនុស្ស​មួយនាក់ស្លាប់​និង​ពីរបីនាក់ទៀតបាត់ខ្លួនដោយ​សារខ្យល់កន្ត្រាក់​លិចទូកដនៅល្វាឯម

ម្ចាស់រថយន្ត​ស្នើ​សុំសំណង​ ករណីបាក់ស្រុតដីនៅក្បែររបងស្តាតអូឡាំពិក​ ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃពុធ ទី៨ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 5:51 PM | 0 | 16060

ម្ចាស់រថយន្តបីគ្រឿងដែល​រងការខូចខាតដោយសារបាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ​១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បាន​ស្នើ​សុំ​សំណង​ខ្លះពីក្រុមហ៊ុនក្នុងការជួសជុល​រថយន្ត​ដែល​រងការ​ខូចខាត។​ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានចាប់ផ្តើមតាំងពីម៉ោងប្រមាណ១២និង៤០នាទី បានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ រថយន្តបីគ្រឿងរងការខូចខាត ពេលស្រុតដីនៅ​ក្បែរការដ្ឋាន​មួយ​ជាប់របងស្តាតអូឡាំពិក។​

ម្ចាស់រថយន្ត​ស្នើ​សុំសំណង​ ករណីបាក់ស្រុតដីនៅក្បែររបងស្តាតអូឡាំពិក​ ​

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required