អាជ្ញាធរខេត្តព្រះសីហនុលើកឡើងបញ្ហាគ្រឿងញៀននិងជួញដូរផ្លូវភេទ

ស្នងការនគរបាលខេត្តព្រះសីហនុលើកឡើងពីបញ្ហាគ្រឿងញៀន និងការជួញដូរផ្លូវភេទជា បញ្ហាត្រូវដោះស្រាយក្នុងចំណោមបញ្ហាផ្សេងៗទៀតដែលអាជ្ញាធរខេត្តនេះរកឃើញ។​

មនុស្ស៤ត្រូវចាប់ខ្លួនបន្ទាប់ ពីបើកដេញឡានដឹកឈើជ្រុលទៅបុកពលរដ្ឋស្លាប់និងរបួស

មនុស្ស៤នាក់ត្រូវបានចាប់ខ្លួន និង៣នាក់ទៀតកំពុងរត់គេចខ្លួនក្រោយពីបើករថយន្តដេញកៀររថយន្តមួយគ្រឿងទៀតដោយជ្រុលចង្កូតទៅបុកផ្ទះពលរដ្ឋបណ្តាលឲ្យមនុស្ស១ស្លាប់ និង៣នាក់ទៀតរងរបួស។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

ក្រុមប្រឹក្សាឃ្លាំមើល បារម្ភពីសន្ទុះកំណើនជនជាតិចិនច្រើននៅកម្ពុជា

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបង្ហាញក្តីបារម្ភថា ចំនួនប្រជាជនចិនកើនឡើងច្រើនក្នុងរយៈពេលខ្លី អាចនឹងមានវិបត្តិនៅក្នុងសង្គមនៅក្នុងអនាគត។​

ទូតខ្មែរនៅឥណ្ឌូនេស៊ីប្រាប់ពីតំបន់អាចផ្ទុះភ្នំភ្លើង

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននៅតំបន់មួយចំនួននៅក្នុងប្រទេសនោះ ដែលអាចកើតមានបន្ទុះភ្នំភ្លើង។

ស្លាប់៤ ​របួស​១១​នាក់​ ក្រោយ​រថយន្ត​ដឹក​ក្រុម​តន្ត្រី​មួយ​ក្រឡាប់​ធ្លាក់​ផ្លូវ​នៅ​កោះកុង

យ៉ាង​ហោច​ណាស់​មនុស្ស ៤​នាក់ បាន​ស្លាប់ ហើយ១១​នាក់​ទៀតបាន​រង​របួស ក្រោយ​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​ក្រុមតន្ត្រីករ​​ខេត្ត​កំពង់ស្ពឺបាន​ក្រឡាប់​ធ្លាក់​ចូល​ជ្រលង​ភ្នំ​នៅ​ឯ​ស្រុក​បុទុមសាគរ ខេត្ត​កោះកុងនៅ​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​នគរបាល​ជាតិ។

បុគ្គលិកតបណ្តាញអគ្គិសនីពីរនាក់ឆក់ស្លាប់នៅខេត្តព្រះសីហនុ

បុគ្គលិកក្រុមហ៊ុនតបណ្តាញអគ្គិសនីចំនួនពីរនាក់របស់ក្រុមហ៊ុនឯកជនបានស្លាប់ដោយសារ ការឆក់នៅពេលបំពេញការងារនៅក្នុងខេត្តព្រះសីហនុ។

យ៉ាង​ហោច​មនុស្ស​២​នាក់​ស្លាប់ របួស​៤​នាក់ ​ក្រោយ​ភ្លើង​ឆេះ​រោង​ម៉ាស៊ីន​ស្រូវ​នៅ​កំពង់ស្ពឺ

យ៉ាង​ហោច​ណាស់​មនុស្ស ២​នាក់​បាន​ស្លាប់ ហើយ៤​នាក់​ទៀត​បាន​រង​របួស ក្រោយ​ពី​អគ្គិភ័យ​បាន​ឆាប​ឆេះ​រោងម៉ាស៊ីន​កិន​ស្រូវ​មួយ​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​បើ​តាម​របាយការណ៍​នគរបាល​ជាតិ។

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីថតបង្ហោះអាវុធលើហ្វេសប៊ុក

កម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមន្ត្រីស៊ីវិលផ្នែកស៊ើបអង្កេតម្នាក់នៅក្រសួងមហាផ្ទៃ បន្ទាប់ពីថតបង្ហោះអាវុធលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ។ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះ បានឲ្យដឹងថា នគរបាលខេត្តកំពង់ចាម​ បាន​ឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ លី វណ្ណៈ ​អាយុ​២៧​ឆ្នាំ​ ដែលធ្វើការនៅក្រសួងមហាផ្ទៃផ្នែកស៊ីវិលខាងស៊ើបអង្កេត នៅវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីមន្រ្តីរូបនេះបានថតបង្ហោះកាំភ្លើងលើបណ្តាញសង្គម។ ប្រភពដដែលបានឲ្យ​ដឹង​ថា កម្លាំងនគរបាលខេត្តកំពង់ចាមបានធ្វើការចែកឆេរ​​​រថយន្តមួយគ្រឿង ក្រោយពីទទួលព័ត៌មានថា មានបុរសម្នាក់ថតបង្ហោះកាំភ្លើងលើតា​ប្លូ​រថយន្ត នៅលើគណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Kongkia​ VS។ ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញ កាំភ្លើងអាកាស្វាយវែងមួយដើម កាំភ្លើងខ្លីម៉ាក Pak មួយដើម និងគ្រាប់មួយចំនួន។ គួរបញ្ជាក់ផងដែរថា អាវុធ​ទាំងនេះ​មិន​មាន​លិខិត​សម្គាល់​ណាមួយ​​អះ​អាង​ថា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ លី​ វណ្ណៈ​ នោះ​ឡើយ ​ប៉ុន្តែ​ជនសង្ស័យ​អះអាង​ថា​ គឺជារ​បស់បង​ឈ្មោះ​ ហាក់​ ប៉េង​ឃី​ម​ អាយុ​៣៤​ឆ្នាំ​ ដែល​មាន​មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​ ។​  ​ នៅព្រឹកនេះ សមត្ថកិច្ចខេត្តកំពង់ចាម ​កំពុងធ្វើការ​សាក​សួរជនសង្ស័យ​រូបនេះ​បន្ថែម​ទៀត​។

អ្នកដើរកំសាន្តថ្ងៃបុណ្យអុំទូក ត្អូញត្អែរពីការឡើងថ្លៃសេវាផ្ញើយានជំនិះ

អ្នក​ដើរកំសាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកមួយចំនួន ត្អូញត្អែរថា ម្ចាស់​ភាស៊ី​ផ្ញើយាន​ជំនិះបានយកថ្លៃសេវាខ្ពស់ ចន្លោះ​ពី៣០០០រៀល ទៅ១ម៉ឺនរៀល ក្នុងមួយលើក   ខណៈដែលតម្លៃផ្ញើថ្ងៃធម្មតា ពី ៥០០ ទៅ ១០០០រៀល តែប៉ុណ្ណោះ…

អាជ្ញាធរឃាត់ខ្លួន​មនុស្ស​ជិត២០នាក់​ ធ្វើការអប់រំ​នៅថ្ងៃទី២នៃពិធីបុណ្យអុំទូក

អាជ្ញាធរ បាន​ឃាត់​ខ្លួនមនុស្ស​១៨នាក់​មាន​ទាំង​ជន​ជាតិ​ខ្មែរ​និង​បរទេស​ យក​ទៅអប់រំ ​ក្រោយ​ពី​ពួកគេ​បាន​ធ្វើ​សកម្មភាពមួយ​ចំនួន​ដោយគ្មាន​ការ​អនុញ្ញាត អំឡុងថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក​…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ