គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១បុណ្យអុំទូកស្លាប់៣របួស១៧នាក់

របាយការណ៍ដែលផ្សព្វផ្សាយដោយអគ្គស្នងការនគរបាលជាតិកាលពីម្សិលមិញបង្ហាញថា ក្នុងចំណោមអ្នកស្លាប់៣នាក់នោះគឺមានស្រីម្នាក់ ចំណែកអ្នករងរបួសមានធ្ងន់១០នាក់ និងស្រាល៧នាក់…

អាកាសយាន្ដដ្ឋានខេត្តព្រះសីហនុ គ្រោងធ្វើលំហាត់សមយុទ្ធនៅចុងខែនេះ

អាកាសយាន្ដដ្ឋានអន្ដរជាតិខេត្តព្រះសីហនុគ្រោងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយនៅចុងខែវិច្ឆិកាខាងមុខនេះ ពីវិធីគ្រប់គ្រងគ្រោះអាសន្ន និងជួយជនរងគ្រោះ…

ក្រសួងបង្ហាញមុខសញ្ញាចោរជាង១០០នាក់ដែលអាចធ្វើសកម្មភាពក្នុងពិធីបុណ្យអុំទូក

ក្រសួងមហាផ្ទៃបង្ហាញជនសង្ស័យជាមុខសញ្ញានៃការលួច និងឆក់កាបូបនៅតាមទីសាធារណៈជាង១០០នាក់ ដើម្បីឲ្យពលរដ្ឋចំណាំ និងប្រុងប្រយ័ត្នក្នុងការថែរក្សាសុវត្ថិភាព​ និងសន្តិសុខផ្ទាល់ខ្លួន​ ក្នុងពិធីបុណ្យអុំទូក…

ព្រះសង្ឃត្រូវបានហាមឃាត់មិនឲ្យចូលរួមពិធីបុណ្យអុំទូក

សាលាគណរាជធានីភ្នំពេញហាមព្រះសង្ឃមិនចូលរួមក្នុងពិធីបុណ្យអុំទូកនៅឆ្នាំទេ ដោយថា អាចធ្វើឲ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងធម៌វិន័យរបស់សង្ឃ…

មាន់​របស់​ពលរដ្ឋ​ក្នុង​ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ​ (រូបភាព៖ ទូច សុខា)

ក្រសួងអំពាវនាវពលរដ្ឋប្រយ័ត្នជំងឺផ្តាសាយបក្សីក្នុងអំឡុងមកលេងបុណ្យអុំទូក

ក្រសួងសុខាភិបាលក្រើនរំលឹកដល់ពលរដ្ឋមកលេងបុណ្យអុំទូកឲ្យប្រុងប្រយ័ត្នពីការឆ្លងជំងឺផ្តាសាយបក្សី ដោយរក្សាអនាម័យជាប់ជានិច្ចនិងបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យជិតបំផុតក្នុងករណីសង្ស័យ។

ពលរដ្ឋខ្មែរ៤នាក់រងរបួសករណីបំផ្ទុះគ្រាប់បែកនៅម៉ាលី

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់កម្ពុជាបានឲ្យដឹងថា ពលរដ្ឋខ្មែរ៤នាក់រងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសម៉ាលីដែលករណីនេះបានកើតឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)…

អាជ្ញាធរខេត្តព្រះសីហនុកំពុង​ស្វែង​រក​ចាប់​ខ្លួន​​បុរស​បើក​ម៉ូតូ​កង់​បី​បង្ក​អគ្គិភ័យ​ព្រឹក​ថ្ងៃ​នេះ

លោក ជួន ណារិន ឲ្យ VOD ដឹងថា  នៅវេលាម៉ោង១១​ព្រឹក​ថ្ងៃ​នេះ ផ្ទះលក់សាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវ​បានភ្លើង​ឆាបឆេះឡើង និងបណ្ដាលឲ្យខូចខាតរថយន្ដដែលចតនៅក្បែរនោះ ប៉ុន្ដែលោកថា ក្រុម​ពន្លត់​អគ្គិភ័យ បាន​ព្យាយាម​ពន្លត់​បាន​ទៅ​វិញ​នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់។

ឌុច នឹងចេញពីមន្ទីរពេទ្យត្រឡប់ទៅពន្ធនាគារវិញនៅសប្តាហ៍ក្រោយ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត(ពេទ្យរុស្សី)ឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អតីត​ប្រធាន​មន្ទីរ​សន្តិសុខ«​ស២១» លោក កាំង​ ហ្គេចអៀវ​ ហៅ​ឌុច នឹងចេញពីពេទ្យទៅកន្លែងឃុំឃាំងនៅពន្ធនាគារក្នុងខេត្តកណ្តាលវិញនៅសប្តាហ៍ក្រោយ ប​ន្ទាប់ពីស្ថានភាពជំងឺបានធូរស្រាល។​

សម្តេចក្រុមព្រះនឹងវិលមកស្រុកវិញបន្ទាប់ពីវះកាត់ដកដែកចេញពីព្រះបាទ(ជើង)

មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាពសម្តេចក្រុមព្រះមានភាពរីកចំរើន ហើយគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ ឆាប់ៗនេះ បន្ទាប់ពីវះយកដែកចេញពីព្រះបាទ(ជើង)។​

នគរបាលជាតិ ថារកឃើញមុខសញ្ញាក្រុមចោរប្លន់ធនាគារ  អ អេច ប៊ី ឥណ្ដូឆៃណា

មន្ត្រីជាន់ខ្ពស់នៃនគរបាលជាតិ ឲ្យដឹងថាសមត្ថកិច្ចបានកំណត់មុខសញ្ញាក្រុមចោរប្លន់ធនាគារ  អ អេច ប៊ី ឥណ្ដូឆៃណា សាខាម៉ៅសេទុង កាលពីថ្ងៃទី២៣ ​ខែសីហា​ ទាំងកណ្តាលថ្ងៃនោះបានខ្លះៗហើយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ