បឺត សង្ឃឹម បាត់ឱកាស​​ដណ្ដើមពានជើងឯកក្រោយភ្លាត់ស្នៀតចាញ់ ធន់ អៀងឡៃ

អ្នកគាំទ្រវិស័យកីឡាប្រដាល់បានទស្សទាយថា ព្រឹត្តិការណ៍​ជ្រើសរើសជើងឯក Tv5 Boixng Knock Out Series By K-Cement ​ទំនងជា​​ធ្លាក់ក្នុងដៃរបស់កីឡាករ បឺត សង្ឃឹម ដែលជា​​​​​​​អ្នកស្នង​តំណែង​ជើងខ្លាំង បឺត ខាំ និង​ បឺត ​​សំខាន់ បន្ទាប់ពីលោក​​​​មានឱកាស​​ឡើង​​​​ដល់វគ្គ​​​​១ ភាគ៤ ដែលឈ្នះតែមួយប្រកួត​ទៀត នឹង​បានឡើងទៅ​ប្រកួត​​ដណ្ដើមពានជើងឯក។ ប៉ុន្តែកីឡាករ បឺត សង្ឃឹម ធ្វើឲ្យអ្នកគាំទ្រខកចិត្តយ៉ាងខ្លាំង ដោយចាញ់កីឡាករ​បង្គោលខៀវ​ជើងថ្មី ធន់ អៀងឡៃ កាលពីថ្ងៃទី​​៩ ខែកុម្ភៈ ឆ្នាំ២០១៩។

កីឡាករ កៀន ធារ៉ា បោះបង់អាជីពពីអ្នកប្រដាល់ទៅជាព្រូរថយន្តតាក់ស៊ីវិញ

កីឡាករ​​វ័យក្មេង​ កៀន ធារ៉ា បានធ្វើឲ្យអ្នកស្នេហា​​​​​កីឡាប្រដាល់​ផ្ដោត​ការ​​​ចាប់​​អារម្មណ៍​គួរឲ្យកត់សម្គាល់​​ កាលពី៣ឆ្នាំមុន ដោយសារតែគេ​​​​​​​​​​​​​​​ទើបតែហ្វឹកហាត់ ប៉ុន្តែ​​​មានសមត្ថភាព​ប្រកួតបានល្អ ​​ដោយ​ធ្លាប់មានប្រវត្តិ​​វាយឲ្យកីឡាករចាស់​​វស្សា​មួយចំនួន​​បាក់មុខ​​លើរេញ​នោះផង​។ ក្រោយមក​​​ កីឡាកររូបនេះបានបាត់មុខមួយរយៈ ដែលធ្វើឲ្យអ្នកគាំទ្រមានការងើយឆ្ងល់។

ក្រុមបាល់ទាត់កម្ពុជាប្រកួតជាមួយថៃ ដើម្បីប្រមូលថវិកាសប្បុរសធម៌

ក្រុមបាល់ទាត់ល្បីមួយប្រចាំប្រទេសថៃ បានប្រកាស​​​​​ចាប់ដៃ​ជាមួយក្រុម​​បាល់ទាត់​​​​​​​​​របស់កម្ពុជា ធ្វើការប្រកួតជាលក្ខណៈមិត្តភាព សម្រាប់​ធ្វើ​គម្រោងសប្បុរសធម៌​​​មួយដល់កម្ពុជា ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី​​​៩ ខែកុម្ភៈ ឆ្នាំ​​២០១៩ខាងមុខនេះ។

រថយន្តកិនដល់ថ្នាក់ អេ រដ្ឋា ​ឲ្យកៅអី៤នាក់ទៅ បឺត សង្ឃឹម ទាំងបង្ខំ

ជារឿង​​សោកស្ដាយយ៉ាង​ខ្លាំងដែល​​​​​កីឡាករ​ អេ រដ្ឋា ត្រូវបាន​​គ្រូបង្វឹករបស់គេ គឺ​ អេ ភូថង ប្រកាសថា​​​ កំពុងប្រឈម​នឹង​ពិការភាពប្រសិនបើខ្វះការ​​​ព្យាបាល​​​​​ដិតដល់បន្ត ក្នុងពេលដែល​គេ​​ក្រៅពីនៅមានសភាព​គួរអោយបារម្ភនៅឡើយ ក៏​​ត្រូវជ្រុះបាត់កៅអី​​​​ឡើងទៅវគ្គ​​៤នាក់ ព្រោះតែ​មិន​អាចឡើងប្រកួតបាននោះផង។

បញ្ចប់​​ព្រឹត្តិការណ៍ប្រដាល់​នៅ​វិមានឈ្នះឈ្នះ សៀវ ង៉ុយ ដណ្ដើមបានកៅអី​​៨នាក់

នៅទីបំផុតការប្រដាល់អន្តរជាតិដែលបានរៀបចំ​​ឡើងនៅក្នុងព្រឹត្តិការណ៍​សម្ពោធវិមានឈ្នះ-ឈ្នះ ត្រូវបានបញ្ចប់ហើយ ដោយការប្រកួត​នៅថ្ងៃចុងក្រោយ​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៨ ​​​ដែលជាព្រឹត្តិការណ៍​បញ្ចប់ក្នុងពិធី​​ឆ្លង​ឆ្នាំនោះ ​​កីឡាករ ​​​សៀវ ង៉ុយ ដែល​មានឈ្មោះឡើងប្រកួត​​ដណ្ដើម​យក​​កៅអី​​៨នាក់ គឺជាអ្នក​ដណ្ដើមបានជ័យជម្នះ។

កម្ពុជា​បើកការប្រកួត គុនខ្មែរពិភពលោក យ៉ាងកក្រើក​មិនធ្លាប់មាន

ក្នុងចំណោមព្រឹត្តិការណ៍ទាំងអស់​ដែលបានបង្ហាញខ្លួន​នៅក្នុង​​មហាព្រឹត្តិការណ៍​​​​​​​​សម្ពោធវិមាន​​​អនុស្សាវរីយ៍​នយោបាយឈ្នះឈ្នះ ដែល​​​គេចាត់ទុកថា​​​​​​​​​ព្រឹត្តិការណ៍​ប្រដាល់គុនខ្មែរពិភពលោក ដែលបានរៀបចំឡើងដោយប៉ុស្ដិ៍លេខ​​៥ នៅក្នុងបរិវេណ​​​​​ពហុកីឡាស្ថាន​​មរតក​​តេជោ ទទួលបានការ​ចាប់អារម្មណ៍ខ្លាំងក្លាជាងគេ បើធៀប​នឹង​​​ការប្រគំតន្រ្តី និងពិពណ៌​ផលិតផលដែលគេបានឃើញដដែល​​​​រួចមកហើយ។

អេ ភូថង រន្ធត់ចិត្ត រឿង​កូនសិស្សត្រូវ​​ឡិចស៊ីស៥៧០ ​កិនពាក់កណ្ដាលខ្លួន​ ​

កូនសិស្សប្រដាល់គុនខ្មែររបស់លោក អេ ភូថង ត្រូវបានរថយន្តឡិចស៊ីសបុករបួសធ្ងន់ធ្ងរ ហើយបើករត់គេចដោយពុំទទួលខុសត្រួវ កាលពីយប់ថ្ងៃទី២៥​​​ ខែធ្នូ។

ក្រៅពី​សងសឹកបានសម្រេច កីឡាករ មាជ សុខរ៉ា ដណ្ដើមបានទាំង​ខ្សែក្រវាត់អន្តរជាតិ

នៅក្នុងវិស័យប្រដាល់ អ្នកតាម​ដាន​ការប្រកួត​​​​ជ្រើសរើស​ជើងឯក​​​ Wurkz រដូវកាលទី​​១ សុទ្ធតែបានដឹងថា​កីឡាករកម្ពុជា មាជ សុខរ៉ា ធ្លាប់សន្លប់ក្រោមដៃកីឡាករថៃ Pep Sy ម្ដងហើយ ក្នុងពេលដែលអ្នកទាំងពីរ​​ប៉ះគ្នាក្នុងវគ្គ​​សន្សំពិន្ទុ។

មិនគួរជឿ បង្គោល​ក្រហម គុជសា ចាន់រាជ គណកម្មការ​​​កំណត់អោយ​ធ្លាក់ ក្រោយប្រកួតឈ្នះ

ការប្រកួត​​​​​ជ្រើសរើសជើងឯកក្នុងវគ្គជម្រុះ​​៣២នាក់​យក​​១៦នាក់ ក្នុងព្រឹត្តិការណ៍ TV5 Boxing Knock Out Series By K-Cement ​ កាលពីថ្ងៃទី​​​​១ ខែធ្នូ កីឡាករបង្គោលក្រហម គុជសា ចាន់រាជ មកពីក្លិប​កុសលកីឡា…

ខ្មែរក្រោមអំពាវនាវឲ្យអ្នករៀបចំជួយផ្សព្វផ្សាយទូកពួកគាត់ឲ្យបានទូលំទូលាយ

ខ្មែរកម្ពុជាក្រោមអំពាវនាវទៅគណៈកម្មការរៀបចំបុណ្យអុំទូកជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវទូកខ្មែរក្រោមដែលបានចូលរួមប្រកួតក្នុងឆ្នាំនេះ ដោយពួកគាត់ចង់ឲ្យមានការយល់ដឹងច្រើនពីប្រពៃណី និងទំនៀមទម្លាប់ ការរស់នៅរបស់ខ្មែរកម្ពុជាក្រោម…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ