អេ រដ្ឋា ថា​​ខ្លួនចាប់ផ្ដើម​មានពន្លឺ ក្នុងការជ្រើសរើស​ជើងឯក​​វគ្គថ្មី

​ការប្រកួត​​​​​​​ជ្រើសរើសឯក TV5 KNOCK OUK Series By K-Cement ក្នុងរដូវកាលទី​៤ ដែល​ប្រកាស​​អោយ​​​​​កីឡាករ​៥៧គីឡូក្រាម​៣២រូប ​ប្រកួត​គ្នា​​​​​​នៅ​ប៉ុស្ដិ៍លេខ​​​៥​ នៅព្រែកកំពឹស លើកនេះ គេឃើញវត្តមានកីឡាករ​​ អេ រដ្ឋា ​​ដែល​កាលពីការប្រកួត​​​​កាលពី​​​​​​​ការប្រកួតជ្រើស​ជើង​ឯកលើកមុន​​​ឈានដល់​វគ្គ​​៨នាក់​ បង្ហាញខ្លួនជាថ្មី…

កីឡាករទម្ងន់​៥៧គីឡូក្រាមចំនួន៣២រូប មានមុខប្រកួតជើងឯកវគ្គថ្មី

ក្រោយពីមានការទន្ទឹងចាំថាការប្រកួតជម្រើសជើងរដូវកាលថ្មី ក្នុង​​ព្រឹត្តិការណ៍ TV5 BOXING KNOCK OUT By K-CEMENT តើនឹងផ្ដល់​​ឱកាសអោយកីឡាករ​ក្នុងប្រភេទទម្ងន់ធ្ងន់ ឬ ស្រាល ពេលនេះ​​លទ្ធផល​ត្រូវបានបង្ហាញ​ឡើង​ហើយ ​ដោយ​កីឡាករ​​​ក្នុងប្រភេទទម្ងន់ស្រាល​​​៥៧គីឡូក្រាម ​​គឺជាអ្នកមាន​​មុខឡើងដណ្ដើម​យកពានជើងឯកនិង​​ប្រាក់លាន។

​លាភ រដ្ឋា ​រំពឹង​កើនទីផ្សារ ក្រោយកាន់ពាន

ការប្រកួត​ជើងឯក​នៅប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​​១៣ ​​​តុលា កីឡាករ លាភ រដ្ឋា បានក្លាយជាម្ចាស់ជើង​​​ឯក​ក្នុងការប្រកួតជ្រើសរើសជើងឯក​ក្នុងប្រភេទទម្ងន់​​​៦០គីឡូក្រាម​​​​ដូចការចង់បាន ​បើទោះជា​ជ័យជម្នះរបស់លោកបានកើតឡើងមាន​គឺដោយសារតែភាគី​​ម្ខាង​ទៀត​​ភ្លាត់ស្នៀត ព្រោះតែ​សម្រុក​វាយខ្លាំង ហើយ​ភ្លេច​ការពារខ្លួន។

ភ្លាត់​ជើង​ឯក​​លើកមុន ឥលូវ លាភ រដ្ឋា ​ឡើងវគ្គ​ផ្ដាច់ព្រ័ត្រជាថ្មី

ក្រោយ​​​​​​​​​​​ឈ្នះពិន្ទុ​​លើកីឡាករ ឡុង រ៉ាមី មកពីក្លិប​ខ្លារខិន​មានរិទ្ធិ ​​​​កីឡាករ លាភ រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធិ​ ខេត្តបន្ទាយមានជ័យ ​ត្រូវ​គេមើលឃើញថា​​​​​​​មានសំណាង​ក្ដាប់តំណែង​​​ជើងឯករង​ដោយស្វ័យប្រវត្តិ ​ដោយសារតែលោក​គឺជាបេក្ខភាពមួយរូប​ក្នុងចំណោម​​២នាក់ ​ត្រូវឡើងទៅប្រកួត​​​​​​​ក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ប៉ុស្ដិ៍លេខ​​​៥ ក្នុងព្រឹត្តិការណ៍ ជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) សម្រាប់ប្រភេទទម្ងន់​​​៦០គីឡូក្រាម។

កីឡាករ​​២រូប មិនអស់ចិត្ត ក្រោយ​លទ្ធផលរកចាញ់​ឈ្នះ​មិន​ឃើញ

​​ក្រោយបញ្ចប់ការប្រកួត​​​​នៅ​​ប៉ុស្ដិ៍លេខ​​៥ កាលពីថ្ងៃទី​២២ កញ្ញា កីឡាករ​​​​២រូបគឺ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សខណ្ឌពោធិ៍សែនជ័យ និងកីឡាករ មាឃ វណ្ណរ៉ា មកពីក្លិបរាជសីហ៍ខេត្តរតនៈគីរី បានបង្ហាញ​អារម្មណ៍​មិនអស់ចិត្ត​ដូចគ្នា ​​​​​បន្ទាប់ពីលទ្ធផលដែលបានស្ដែងឡើង​​​​មិនអាច​អោយពួកគេដឹងថា​អ្នកណាខ្លាំងជាងអ្នកណា​​​​​។ ​​កីឡាករ​ទាំង​ពីរ​បានទាំងប្រកាស​ស្នើសុំ ឲ្យមានការប្រកួតជាថ្មី​​នោះផង ព្រោះតែរឿង​​មិនអស់ចិត្តរបស់ខ្លួន​។

ស្ងាត់ៗ អតីតកីឡាករ បឺត ខាំ ក្លាយជាអ្នកជំនួញដីធ្លី

អមដោយការប្រកាសថានឹងបោះបង់ការប្រដាល់ បូករួមទាំងអាជីពបង្វឹកសិស្សដោយលែងងាកក្រោយ អតីតកីឡាករជើងខ្លាំង បឺត ខាំ បានអះអាងថា ខ្លួនបានក្លាយជាអ្នកជំនួញដីធ្លីហើយ ដោយលោកមិនមែនជាភ្នាក់ងារនាំភ្ញៀវអោយទិញដីឡូតិ៍នោះទេ តែគឺជាម្ចាស់ភាគហ៊ុន ដែលចេញរកស៊ីជំនួញនេះ ជាចំណែកផ្ទាល់ខ្លួនតែម្ដង។

កម្ពុជាប៉ះម៉ាឡេស៊ីល្ងាចនេះក្នុងជំនួបមិត្តភាពអន្តរជាតិ

ក្រុមកីឡាករបាត់ទាត់ជំរើសជាតិកម្ពុជា នឹងជួបប្រកួតជាមួយក្រុមជំរើសជាតិប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៦កន្លះល្ងាចនេះ នៅឯពហុកីឡដ្ឋានជាតិអូឡាំពិច ដែល​ការ​ប្រកួត​នេះ ឋិត​ក្នុង​ក្របខ័ណ្ឌ​ជំនួបមិត្តភាពអន្តរជាតិ ខណៈក្រុមជំរើសជាតិកម្ពុជា ដឹកនាំនិងបង្វឹកដោយ អតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda។

លោក Honda ចាប់ផ្តើមដឹកនាំហ្វឹកហាត់ក្រុមជម្រើសជាតិកម្ពុជា

កីឡាករជម្រើសជាតិជប៉ុនលោក Keisuke Honda ដែលជាគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានចាប់ផ្តើមដឹកនាំហ្វឹកហាត់ថ្ងៃដំបូងនៅល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

កីឡាការិនីខ្មែរឈ្នះមេដាយមាស Asian Games

កីឡា​ការិនី​កូន​កាត់​ខ្មែរអាមេរិក កញ្ញា ខាន់ ចេសា ​​ដណ្ដើម​បាន​មេដាយ​មាស​ប្រភេទ​កីឡា​ជឺជិតស៊ូក្នុង​ព្រឹត្តិការណ៍​កីឡា Asian Games ប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។

វុត្ថា លាន់លិញ ​​បង្ហាញក្ដីសង្ឃឹម​ក្នុងវគ្គជម្រុះ​​​​​យក​​​៤នាក់

បន្ទាប់ពី​ដណ្ដើមបាន​​កៅអី​​៨នាក់​ក្នុង​ព្រឹត្តិការណ៍ជើងឯក TV5 KNOCK OUK កាលពីថ្ងៃទី​​១៨ សីហា ​នៅប៉ុស្ដិ៍​លេខ​៥ កីឡាករ​បង្គោល ខៀវ វុត្ថា លាន់លិញ ​​មកពីក្លិប​​អង្គរធំគុនខ្មែរ ​បាន​បង្ហាញក្ដីសង្ឃឹមភ្លាមៗ​ថា​ខ្លួននឹង​​មានសំណាង​​​​បាន​បន្តទៅកាន់វគ្គ​​​​​​​ជម្រុះ​​យក​​៤នាក់​បន្តទៀត ​​​​​​​​ដោយសារតែគេ​​​​ប្រកាសថា​ខ្លួន​ហ្វឹកហាត់​​​​​ខ្លាំង​​​ក្នុងរយៈពេលនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ