កីឡា

​មាស ច័ន្ទ​មាន ធ្វើ​​ឲ្យ​ជើងខ្លាំង​ថៃសន្លប់​ក្នុងទឹក​ទី​​២​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី៤ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:42 AM | 0 | 2913

ផ្ទុយ​​ពី​ការ​​គិត​ទុក ​កីឡាករ​​​​​មាស ច័ន្ទមាន ​​បែរ​ជា​អាច​វាយ​ឲ្យ​​​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​​ឈ្មោះSuper Boy សន្លប់​ទាល់​តែ​បាន ដោយ​​​​​​នោះ​​​ជា​លទ្ធផល​សន្លប់​​ឈរ​លើ​រេញ​នោះ​ទៅ​ទៀត​។ កា​រ​ប្រកួត​​​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​​​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​ទី​​​៣ មេសានេះ ធ្វើ​​​ឲ្យ​អ្នក​ទស្សនា​ជក់​ចិត្ត​យ៉ាង​ខ្លាំង​ ​ដោយ​ទម្រាំ​​ឆ្មក់​បាន​ឱកាស​ឈ្នះ​ថៃ ​​​កីឡាករ​កម្ពុជា​ខ្លួនឯង​ក៏​ប៊ិះ​នឹង​សន្លប់​​​​​ដូច​គ្នា​។

​មាស ច័ន្ទ​មាន ធ្វើ​​ឲ្យ​ជើងខ្លាំង​ថៃសន្លប់​ក្នុងទឹក​ទី​​២

ម៉ន រដ្ឋា ​ ស៊ូ​ដល់​​៥​ទឹក​ក្រោម​កណ្ដាប់ដៃ​​​ថៃ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 10:01 AM | 0 | 2047

នៅទី​បំផុត​កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជា​ឈ្មោះ ម៉ន រដ្ឋា​​​​ បាន​ត្រឹម​តែ​​​​​​​ការពារ​ខ្លួន​មិន​ឲ្យ​សន្លប់​​មុន​ទឹក​​​ទី៥ ​ក្នុង​ការ​ប៉ះ​ប្រកួតជា​មួយ​​កីឡាករ​ថៃ​ប៉ុណ្ណោះ ​​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៧ មីនា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​​​​​​​របស់​ទូរទស្សន៍អាស៊ី​អាគ្នេយ៍​។ ​ ​សមត្ថភាព​ស៊ូ​បាន​​​​៥​ទឹក​របស់​កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​​​​សរសើរផងនិង​រិះ​គន់​ផង។នៅ​ក្នុង​ការ​ប្រកួតដែល​​បាន​​ធ្វើឡើង​​យ៉ាង​ស្វិតស្វាញ​នោះ ​ម៉ន រដ្ឋា ​​​​​​​ខ្លា​​ចាស់​របស់​ក្លិប​​ការិយាល័យ​ទី​​៥​កង​ទ័ព​ជើង​គោក ​​បាន​​បញ្ចេញ​កណ្ដាប់​ដៃ​យ៉ាង​ខ្លាំង​ក្លា​​​​ទៅ​លើ​កីឡាករ​ថៃឈ្មោះ Pheach Ngenthang ។ ​ ​​សមត្ថភាព​វាយ​ចេញ​របស់​គេ ធ្វើ​ឲ្យ​កីឡាករ​​ឆ្លង​ប្រទេស​ជា​គូ​បដិបក្ខ​ទ័លទី​ម្ដង​ៗ ប៉ុន្តែ​​កណ្ដាប់​​បាន​ត្រឹម​​តែ​​កំឡា​​​​មិន​ឲ្យ​​កីឡាករថៃ​​​វាយ​លុកចូ​ល​ខ្លាំង​​ប៉ុណ្ណោះ។ ​​

ម៉ន រដ្ឋា ​ ស៊ូ​ដល់​​៥​ទឹក​ក្រោម​កណ្ដាប់ដៃ​​​ថៃ

យ៉េន ឌីណា បំបាក់មុខម្ចាស់ខ្សែក្រវាត់៣ស្ថាប័នរបស់ថៃ​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 11:05 AM | 0 | 5826

នៅទីបំផុតការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាករកម្ពុជា យ៉េន ឌីណា និងកីឡាករ Soun Tepheap ដែលត្រូវគេស្គាល់ថាជាម្ចាស់ខ្សែក្រវាត់៣ស្ថាប័នមកពីប្រទេសថៃ គឺកីឡាករកម្ពុជាជាអ្នកឈ្នះពិន្ទុទាំងប្រផិតប្រផើយ។ ការប្រកួតរបស់ពួកគេ ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី២០ ខែ​មីនា។

យ៉េន ឌីណា បំបាក់មុខម្ចាស់ខ្សែក្រវាត់៣ស្ថាប័នរបស់ថៃ

នាយករដ្ឋមន្ត្រីផ្ដល់ប្រាក់ដល់កីឡាករក្រុម Cambodia All Stars និងគ្រូបង្វឹកម្នាក់១០០០ដុល្លារ​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 9:27 PM | 0 | 2430

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្ដល់ប្រាក់ដល់កីឡាករបាល់ទាល់ក្នុងក្រុម Cambodia All Stars និងក្រុមគ្រូបង្វឹកម្នាក់១០០០ដុល្លារ ដោយលោកថាដើម្បីលើកទឹកចិត្តដល់ពួកគេ បន្ទាប់ពីប្រកួតឈ្នះក្រុម Laos All Stars។

នាយករដ្ឋមន្ត្រីផ្ដល់ប្រាក់ដល់កីឡាករក្រុម Cambodia All Stars និងគ្រូបង្វឹកម្នាក់១០០០ដុល្លារ

ក្រុម Cambodia All Stars បំបាក់ Laos All Stars ៣ ទល់នឹង២​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 8:45 PM | 0 | 2769

ក្រុមបាល់ទាត់ Cambodia All Stars បានយកឈ្នះលើក្រុម Laos All Stars ក្នុងការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃចំណងមិត្តភាពការទូតកម្ពុជាឡាវ។

ក្រុម Cambodia All Stars បំបាក់ Laos All Stars ៣ ទល់នឹង២

កូន​ភ្លោះ​កម្ពុជា​ប៉ះ​ថៃ ម្នាក់​​​​​​​ស្មើ ម្នាក់​សន្លប់​លើរេញ​​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី១៤ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 8:52 AM | 0 | 3288

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១៣ មីនា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​​មាន​ការ​ប្រកួតអន្តរជាតិ​ដូច​គ្នា​នឹង​សព្វ​ដង​។ ​យ៉ាង​ណា​ក៏​ដោយ​កា​រប្រកួតដែល​បាន​​ធ្វើ​ឡើនោះ ទទួល​បាន​​នូវ​ការ​ចាប់​អារម្មណ៍​​​​​​​​​​​​​​ខុស​ប្លែក​ពី​គេ ​ដោយ​សារ​តែ​នៅ​ក្នុង​ព្រឹត្តិការណ៍​​តែ​មួយ​សង្វៀន​តែ​មួយ គឺ​​​គេ​​ឲ្យ​កីឡាករ​ជើង​ខ្លាំង​​របស់​កម្ពុជា​​​ដែល​ជា​កូន​ភ្លោះ ឡើង​​ប្រកួត​គ្នា​ជា​មួយ​កីឡាករ​ថៃ​​ព្រម​គ្នា​។

កូន​ភ្លោះ​កម្ពុជា​ប៉ះ​ថៃ ម្នាក់​​​​​​​ស្មើ ម្នាក់​សន្លប់​លើរេញ​

សេក ចាន់រាជ្យ ឈ្នះ​ថៃ​ដោយ​​ពិន្ទុ​​​​​​​៥​ទល់​​​​​០​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 9:21 AM | 0 | 1817

កាល​ពី​​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី៦ ខែ​មីនា ​​​ កា​រប្រកួត​អន្តរជាតិ​​​​​​​​​​​ប្រចាំ​សប្ដាហ៍​របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ត្រូវ​គេ​កត់​សម្គាល់​ថា​ទទួលបាន​​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​អ្នកទស្សនា​។ ក្នុង​ចំណោម​​២​គូ​អន្តរជាតិ​​​​​​​នៅ​លើសង្វៀន​នោះ ​​កីឡាករ​​ជើង​ថ្មី​ សេក ចាន់​រាជ្យ ​ ​ធ្វើ​​ឲ្យ​គេ​ស្ញើច​សរសើរ​មិន​ដាច់​ពី​មាត់ ​​​​បន្ទាប់​ពី​វាយ​​​​បំបាក់​ជើង​ខ្លាំង​ថៃ​ដោយ​លទ្ធផល​៥ទល់​​0 ​ពី​​​គណៈកម្មការ​វិនិច្ឆ័យ​ពិន្ទុ។

សេក ចាន់រាជ្យ ឈ្នះ​ថៃ​ដោយ​​ពិន្ទុ​​​​​​​៥​ទល់​​​​​០

មិនដល់មួយទឹក សេក គឹមរួន វាយថៃឲ្យបោះបង់ការប្រកួត​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 4:33 PM | 0 | 2398

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា សេក គឹមរួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រើស្នៀតមិនដល់មួយទឹក តែអាចធ្វើឲ្យគូប្រកួតបោះបង់ការតស៊ូ។ យ៉ាងណាក៏ដោយ សម្រាប់គូនេះ ភាគីខាងថៃបានប្រកាសសងសឹកដោយអះអាងថាមិនអស់ចិត្ត។

មិនដល់មួយទឹក សេក គឹមរួន វាយថៃឲ្យបោះបង់ការប្រកួត

មាស ច័ន្ទមាន បន្តចាញ់ក្នុង​ការ​ប្រកួត​អន្តរជាតិ​

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 10:52 AM | 0 | 259

ក្នុងប៉ុន្មានប្រកួតចុងក្រោយ កីឡាករជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម មាស ច័ន្ទមាន ឬសារឹម ង៉ា ហាក់ដូចជាមានយីអ៊ុនមិនសូវល្អសោះ នៅពេលជួបប្រកួតជាមួយកីឡាករថៃ។ ជាក់ស្ដែងការប្រកួតរបស់គេកាលពីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ក៏មានសំណាងមិនល្អផងដែរ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។

ការប្រកួតដែលបានធ្វើឡើងនោះគេកត់សម្គាល់ថាកីឡាករកម្ពុជា មាស ច័ន្ទមាស វាយចាញ់៥ទឹកតែម្ដង បើទោះជាគេមានឱកាសវាយឲ្យកីឡាករថៃឈ្មោះ Soun Tepheap បែកឈាមក្រោមភ្នែក ដែលធ្វើឲ្យគេមើលឃើញថាមានប្រៀបជាងគេ។ ស្ទើរគ្រប់តែកាលៈទេសៈនៃការវាយចេញទាំងអស់ កីឡាករកម្ពុជាបានតែវាយចេញច្រើនប៉ុណ្ណោះ ប៉ុន្តែបើសំដៅដល់ឱកាសចំប្លង់គឺតិចតួចបំផុត។ បើកុំតែមួយកែងពេញទំហឹងរបស់មាស ច័ន្ទមាន បានបណ្ដាលឲ្យកីឡាករថៃបែកមុខ កុំអីគេចាត់ទុកថាកម្រិតឡើងប្រកួតរបស់គេកាលពីថ្ងៃអាទិត្យនោះ មិនទទួលបានផ្លែផ្កាតែម្ដង។

មាស ច័ន្ទមាន បន្តចាញ់ក្នុង​ការ​ប្រកួត​អន្តរជាតិ

កីឡាករថៃ Super Chhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 10:33 AM | 0 | 234

ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ កីឡាករថៃឈ្មោះ Super Chhai បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។

កីឡាករថៃ Super Chhai ត្រូវគេកាត់លុយពាក់កណ្ដាលក្រោយប្រកួតចប់

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required