កម្ពុជា​នឹង​តភ្ជាប់​បណ្ដាញ​ខ្សែកាប​ក្រោម​បាត​សមុទ្រ​ពី​ហុងកុង ដើម្បី​ប្រព័ន្ធ​អ៊ីនធឺណិត​មាន​គុណភាព​និង​តម្លៃថោក

រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ អះអាង​ថា កម្ពុជាកំពុងគិតគូរតភ្ជាប់បណ្ដាញខ្សែកាបក្រោមបាតសមុទ្រពីហុងកុងមកខេត្តព្រះសីហនុ ប្រទេសកម្ពុជា ប្រវែងជាង២ ៧០០គីឡូម៉ែត្រ ដើម្បីធ្វើឱ្យ​ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា​មានគុណ​ភាពនិងតម្លៃថោកជាងមុន។

ក្រសួង​ស្នើ​ឱ្យ​ឈប់​ប្រើ​ឧបករណ៍​បង្កើន​កម្លាំង​សេវា ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​សេវា​ទូរសព្ទ​ចល័ត

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្នើឱ្យពលរដ្ឋបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតគុណភាពសេវាទូរសព្ទចល័តក្នុងបរិវេណបុរីមួយចំនួន។

បុគ្គលិកម្នាក់កំពុងតែបើកចូលប្រើប្រាស់អ៊ីម៉ែលនៅការិយាល័យ។

ក្រសួង​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការវាយប្រហារ​បោកបញ្ឆោត​ប្រភេទ BEC ទៅលើ​វិស័យ​ឯកជន

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវ​ដល់វិស័យ​ឯកជនឱ្យមានការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ការ​វាយ​ប្រហារ​បោក​បញ្ឆោត​ប្រភេទ Business Email Compromise (BEC) ទៅលើ​វិស័យ​ឯកជន​​មាន​ការកើនឡើង។

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។

ក្រុមហ៊ុន Opennet ផ្ទេរ​ការ​គ្រប់គ្រង​ទៅ​ឱ្យ​ក្រុមហ៊ុន Ezecom ក្រោយ​ជាប់​បំណុលរដ្ឋ​ជាង​៦លានដុល្លារ

ក្រុមហ៊ុនចែកចាយសេវាអ៊ីនធឺណិត Opennet បានផ្ទេរអតិថិជនរបស់ខ្លួនទៅឱ្យ​ក្រុម​ហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង គ្រប់គ្រង​ចាប់ពីថ្ងៃព្រហស្បតិ៍​នេះត​ទៅ បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បានប្រកាសក្ស័យធន និងជាប់បំណុលរដ្ឋជាង៦លានដុល្លារអាមេរិក។

លោក ហ៊ុន សែន សម្រេច​បង្កើត​គណៈកម្មាធិការ​រដ្ឋាភិបាល​ឌីជីថល

រាជរដ្ឋាភិបាល​បានសម្រេចចេញអនុក្រឹត្យ ស្ដីពីការរៀបចំនិងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយថា ដើម្បីធានានូវប្រសិទ្ធភាពនៃការបំពេញមុខងារជួយដល់ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។

អាជ្ញាធរថៃគ្រោងចាប់បញ្ជូនជនជាតិរបស់ខ្លួនប្រមាណ ៣ ០០០នាក់ចេញពីទីតាំង​ឆបោកនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញការគាំទ្រចំពោះផែនការរបស់អាជ្ញាធរថៃក្នុងការបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹកមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃប្រមាណ​ ៣ ០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជា ឱ្យត្រឡប់ទៅប្រទេសថៃវិញ។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ថា​ពលរដ្ឋ​ប្រមាណ ៧០% មិនមាន​ចំណេះដឹង​ឌីជីថល​កម្រិត​មូលដ្ឋាន

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អះអាងថា ​ប្រជាជន​កម្ពុជា​មិនដល់៣០ភាគរយ​ទេដែល​មានចំណេះដឹងផ្នែក​ឌីជីថល ឬបច្ចេកវិទ្យាអេឡេត្រូនិច​​កម្រិត​មូលដ្ឋាន ហើយពលរដ្ឋប្រមាណ៧០ភាគរយទៀតគ្មានចំណេះដឹងមួយនេះឡើយ ​​ខណៈព័ត៌មាន​ក្លែងក្លាយ ​កំពុង​​កើនឡើង​​និងគំរាមកំហែង​ដល់អ្នកប្រើប្រាស់​នាពេល​​បច្ចុប្បន្ន​។

សាខាមួយនៃក្រុមហ៊ុន Opennet នៅខេត្តបាត់ដំបង។

អ្នក​នាំ​ពាក្យ​ថា អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ Opennet​ នឹង​ពុំ​មាន​ការ​ប៉ះ​ពាល់​ឡើយ​ក្នុង​ពេល​ព្យួរ​អាជ្ញាបណ្ណ

ការ​​ប្រើប្រាស់​​សេវា​​អ៊ីនធឺណិត​​របស់​​អតិថិជន​​​បច្ចុប្បន្ន​របស់​​ក្រុមហ៊ុន King Technologies (Opennet) នឹងពុំមាន​ការប៉ះពាល់​ឡើយ នៅក្នុង​អំឡុង​ពេល​នៃ​ការ​ព្យួរអាជ្ញាបណ្ណ​បណ្តោះ​អាសន្ន​​របស់​ក្រុមហ៊ុន​ក្នុង​រយៈពេល​​មួយ​​ខែ។

បុរសម្នាក់បើកគេហទំព័រល្បែងអនឡាញ Minhngoc.com ។

គេហទំព័រ​ល្បែង​ឆ្នោត​ខុសច្បាប់​ចំនួន​១៥​ទៀត​ត្រូវ​បាន​បិទ​ខ្ទប់

និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន​ (Domain) ចំនួន១៥ ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា និងឈ្មោះដែន (Domain) ដែលក្លែងក្លាយសម្រាប់ការស្នើសុំទិដ្ឋាការទៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។

កម្ពុជា​បិទ​ខ្ទប់​គេហទំព័រ​ល្បែង​ស៊ីសង​អនឡាញ​ និង​ល្បែងឆ្នោត​ខុស​ច្បាប់​ចំនួន​១២៣

និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ទ.ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ១២៣ ដែលកំពុងធ្វើប្រតិបត្តិការនិងផ្ដល់សេវាល្បែងស៊ីសងអនឡាញ និងល្បែងឆ្នោត ខុសច្បាប់នៅកម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ