បច្ចេកវិទ្យា

នាយករដ្ឋមន្រ្តីបដិសេធ​ថា​មិន​បាន​ទិញLikesលើហ្វេសប៊ុកនោះទេ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០១៦​ ម៉ោង 9:30 AM | 0 | 4640

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃព្រហស្បតិ៍នេះ​ បាន​បដិសេធ​ថា​លោកមិន​បាន​ទិញLikesនៅលើ​ហ្វេសប៊ុក​នោះទេ ដោយ​លោក​បាន​រិះគន់​មេបក្ស​ប្រឆាំង​ផងដែរ។​
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ​ន័រតុន ដែល​ធ្វើ​ឡើង​នៅ​កោះពេជ្រ លោកនាយករដ្ឋមន្រ្តីបានថ្លែង​ថាមានការលើកឡើង​ថា​លោក​បាន​ទិញLikesពីប្រទេស​ឥណ្ឌា តែ​លោក​ថា​លោក​មិន​បាន​ប្រើ​មធ្យោបាយ​នេះ​នោះទេ។ លោក​បន្តថា​បើមានគេចុចLikesពីបរទេស​ លោក​ថាវាជារឿងល្អ​សម្រាប់ប្រមុខរដ្ឋាភិបាល​កម្ពុជា។

នាយករដ្ឋមន្រ្តីបដិសេធ​ថា​មិន​បាន​ទិញLikesលើហ្វេសប៊ុកនោះទេ

អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦​ ម៉ោង 5:48 PM | 0 | 6301

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) នៅថ្ងៃព្រហស្បតិ៍នេះ សម្ពោធកម្មវិធីទូរស័ព្ធថ្មីមួយដែលមានឈ្មោះថា News Wire ដែលកម្មវិធីនេះអនុញ្ញាតឲ្យប្រជាពលរដ្ឋអ្នកសារព័ត៌មានអាចរាយការណ៍ព័ត៌មានដែលខ្លួនបានជួប។

ក្នុងពិធីសម្ពោធកម្មវិធីទូរស័ព្ទថ្មីនេះដែលធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាក្នុងរាជធានីភ្នំពេញ អ្នកគ្រប់គ្រងគម្រោង News Wire នៃអង្គការCCIM លោកស្រី ហុក ណារិន បានមានប្រសាសន៍ថា កម្មវិធីទូរស័ព្ទថ្មីនេះនឹងជួយសម្រួលដល់ពលរដ្ឋអ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬហេតុការណ៍ដែលពួកគេបានឃើញ។ ទោះយ៉ាងណា លោកស្រីបញ្ជាក់ថា កម្មវិធីទូរស័ព្ធ News Wire នេះ ដំណើរការតែលើប្រព័ន្ធ Android ប៉ុណ្ណោះ ហើយពលរដ្ឋអ្នកសារព័ត៌មានត្រូវចុះឈ្មោះជាមុន ដោយត្រូវទាក់ទងទៅអង្គការCCIM ដើម្បីទទួលគណនេយ្យ សម្រាប់អាចរាយការណ៍ និងមើលព័ត៌មានដែលត្រូវបានរាយការណ៍តាមកម្មវិធីទូរស័ព្ទនេះបាន។

អង្គការCCIMដំណើរការកម្មវិធីទូរស័ព្ធសម្រាប់​ឲ្យអ្នកសារព័ត៌មានពលរដ្ឋរាយការណ៍ព័ត៌មាន

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required