Uncategorized

អ្នក​កាទូត​អាមេរិក​ថា ហ្វីលីពីន​នៅ​តែ​ជា​សម្ព័ន្ធ​មិត្ត តែ​ព្រួយ​បារម្ភ​សង្គ្រាម​គ្រឿង​ញៀន​

ដោយ លោក មាស​ មុនី​​ | ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 5:01 PM | 0 | 4522

អ្នក​ការទូត​ជាន់​ខ្ពស់​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ដែ​គូ “រឹង​មាំ និង​ទុកចិត្ត”​របស់​ហ្វីលីពីន ប៉ុន្តែស្ថិត​ក្នុង​ក្ដី​បារម្ភ​ដោយសារ​តែ​សម្ដី​ដ៏​ចម្រូង​ចម្រាស់​របស់​ប្រធានាធិបតី រ៉ូទ្រីហ្កូ ឌូទើតេ នា​ពេល​ថ្មីៗ​នេះ។

អ្នក​កាទូត​អាមេរិក​ថា ហ្វីលីពីន​នៅ​តែ​ជា​សម្ព័ន្ធ​មិត្ត តែ​ព្រួយ​បារម្ភ​សង្គ្រាម​គ្រឿង​ញៀន

អ្នករាយការណ៍ពិសេស UN ស្នើឲ្យអាជ្ញាធរកម្ពុជាបើកទូលាយសិទ្ធិសំដែងមតិនៅទីសាធារណៈ ​

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១២ ខែតុលា ឆ្នាំ២០១៦​ ម៉ោង 2:15 PM | 0 | 8436

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានស្នើឲ្យអាជ្ញាធររាជធានីភ្នំពេញ បើកទូលាយសិទ្ធិសេរីភាពក្នុងការសម្ដែងមតិនៅទីសាធារណៈ ខណៈមាន​ការវាយ​ដំអ្នក​ការពារសិទ្ធិមនុស្ស។

អ្នករាយការណ៍ពិសេស UN ស្នើឲ្យអាជ្ញាធរកម្ពុជាបើកទូលាយសិទ្ធិសំដែងមតិនៅទីសាធារណៈ 

មនុស្ស ៧ស្លាប់ ៣៥​នាក់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃចុង​ក្រោយ​

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 10:38 AM | 0 | 3864

មនុស្ស​ ៧​នាក់​​បាន​ស្លាប់ និង​ ៣៥​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ចំនួន ១៧​​លើក ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ចុង​ក្រោយ​នេះ។ នេះ​ដោយ​យោង​តាម​របាយការណ៍​របស់​នគរបាល​ចរាចរណ៍​កម្ពុជា។

មនុស្ស ៧ស្លាប់ ៣៥​នាក់​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ពីរ​ថ្ងៃចុង​ក្រោយ

​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប​បារម្ភ​ពី​ផលប៉ះពាល់ ក្រោយ​រដ្ឋាភិបាល​ប្រកាស​ដំឡើង​តម្លៃ​សំបុត្រ​

ដោយ លោក បូ សាវី​​ | ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ២០១៦​ ម៉ោង 5:07 PM | 0 | 9049

អ្នកបម្រើការក្នុងឧស្សាហកម្មទេសចរណ៍ខេត្តសៀមរាប បាននិយាយថា ការដំឡើងតម្លៃសំបុត្រចូលទស្សនាមរណីយដ្ឋានតំបន់អង្គរពីសំណាក់រដ្ឋាភិបាល នឹងធ្វើឲ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរអន្តរជាតិ ចូលទៅទស្សនានៅទីនោះ ហើយជះឥទ្ធិពលបន្តទៅដល់ឧស្សាហកម្មទេសចរណ៍ទាំងមូល។
គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងលើការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កាលពីថ្ងៃទី០៥ ខែសីហា បានប្រកាសពីការដំឡើងតម្លៃសំបុត្រសម្រាប់ជនបរទេសចូលទស្សនាតំបន់បេតិកភណ្ឌមួយនេះ ដោយថា ថវិកាមួយភាគបានមកពីការលក់សំបុត្រនេះ នឹងត្រូវបរិច្ចាគទៅដល់មន្ទីរពេទ្យគន្ធបុប្ផា។

​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ខេត្ត​សៀមរាប​បារម្ភ​ពី​ផលប៉ះពាល់ ក្រោយ​រដ្ឋាភិបាល​ប្រកាស​ដំឡើង​តម្លៃ​សំបុត្រ

អាជ្ញាធរខណ្ឌដង្កោដោះលែងសកម្មជនដែលត្រូវឃាត់ខ្លួន​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 8:45 AM | 0 | 29821

អាជ្ញាធរខណ្ឌដង្កោបានដោះលែងសកម្មជនដីធ្លីចំនួន៧នាក់វិញហើយនៅម៉ោងប្រហែលជា៦ល្ងាចនេះ បន្ទាប់ពីសកម្មជនទាំងនោះបានផ្តិតមេដៃយល់ព្រមតាមលក្ខខណ្ឌមួយចំនួនរបស់អាជ្ញាធរ។ សកម្មជនដីធ្លី៧នាក់មកពីសហគមន៍មានជម្លោះដីធ្លីថ្មគោល បុរីកីឡា និងបឹងកក់ ត្រូវបានអាជ្ញាធរខណ្ឌដង្កោឃាត់ខ្លួន នៅព្រឹកថ្ងៃចន្ទ ខណៈពួកគេធ្វើយុទ្ធនាការពាក់អាវខ្មៅ សប្ដាហ៍ទី៥ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស ៤រូប និងមន្ត្រី គ.ជ.ប.មួយរួប ដែលកំពុងជាប់ឃុំ។ សកម្មជនដីធ្លីអេស.អូ.អេស ថ្មគោល អ្នកស្រី ច្រាយ នីម មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានវីអូឌី បន្ទាប់ពីអាជ្ញាធរដោះលែងថា អាជ្ញាធរខណ្ឌដង្កោបានឲ្យពួកអ្នកស្រីចុះកិច្ចសន្យាពេលធ្វើសកម្មភាពអ្វីមួយត្រូវសុំការអនុញ្ញាតពីអាជ្ញាធរ ត្រូវសហការជាមួយអាជ្ញាធរជានិច្ច និងឈប់ធ្វើសកម្មភាពផ្សេងៗដែលខុសនឹងច្បាប់ទៀត។ អ្នកស្រី ច្រាយ នីម ឲ្យដឹងទៀតថា អាជ្ញាធរបានសួរពួកគាត់ថាសកម្មភាពពាក់អាវខ្មៅនេះធ្វើឡើងតាមការអំពាវនាវរបស់ប្រធានសមាគមធាងត្នោត លោក អ៊ី សារុំ ឬយ៉ាងណា តែអ្នកស្រីថាពួកអ្នកស្រីធ្វើឡើងដោយខ្លួនឯង និងមិនមានការឧបត្ថម្ភពីអង្គការណាមួយដែរ។ អ្នកស្រីបន្តទៀតថា ពួកអ្នកស្រីនៅតែបន្តធ្វើសកម្មភាពពាក់អាវខ្មៅនៅថ្ងៃចន្ទ ដដែល ដោយថាទង្វើនេះមិនខុសច្បាប់អ្វីនោះទេ និងថាគ្រាន់តែជាការតស៊ូមតិដើម្បីដើម្បីឲ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្សតែប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា៖ “(ពួកយើង)ធ្វើដោយកាតព្វកិច្ចជួយមន្ត្រីសង្គមស៊ីវិលដែលធ្លាប់ជួយអ្នកមានជម្លោះដីធ្លីកន្លងមក…វាអយុត្តិធម៌ ពួកគាត់គ្មានទោសកំហុស…សង្គមយើងដូចអាពត(សម័យ ប៉ុល ពត)អ៊ីចឹងសិទ្ធិរបស់យើងគេបិទអស់រលីងហើយ”។ អ្នកស្រី ច្រាយ នីម បន្តថា ពួកអ្នកស្រីនឹងបន្តធ្វើសកម្មភាពពាក់អាវខ្មៅនៅថ្ងៃចន្ទ រហូតមានការដោះលែងកម្មជនសិទ្ធិមនុស្ស និងមន្ត្រីគ.ជ.ប មួយរូបនោះ បើទោះបីជាអាចប្រឈមនឹងការចាប់ខ្លួនក៏ដោយ។ មន្ត្រីការពារសិទ្ធិមនុស្សទាំង […]

អាជ្ញាធរខណ្ឌដង្កោដោះលែងសកម្មជនដែលត្រូវឃាត់ខ្លួន

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យរឹតបន្តឹង​ការ​បង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងភ្នាល់បាល់​​​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃចន្ទ ទី៦ ខែមិថុនា ឆ្នាំ២០១៦​ ម៉ោង 4:30 PM | 1 | 2638

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជា​ឲ្យអាជ្ញាធររឹត​បន្តឹង​ការ​បង្រ្កាប​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសងនិង​ការភ្នាល់​បាល់​ ដែល​លោក​ថា​កំពុងតែរាលដាលយ៉ាងខ្លាំងនៅកម្ពុជា។​ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារនៃវត្តមួយនៅខេត្តតាកែវព្រឹកថ្ងៃចន្ទនេះ លោក ហ៊ុន សែន បានថ្លែងថាសូមឲ្យ​អាជ្ញាធរត្រួតពិនិត្យនិងបង្ក្រាបលើបញ្ហាគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់ប្រភេទក្នុងនោះ​មាន​ការភ្នាល់​បាល់​ផងដែរ​ ដោយ​លោក​ថា​បញ្ហាទាំ​ងនេះ​នាំ​​ឲ្យ​មានអំពើ​​ប្លន់​និង​អំពើចោរកម្មផ្សេងៗ។​

នាយករដ្ឋមន្រ្តី​បញ្ជាឲ្យរឹតបន្តឹង​ការ​បង្ក្រាបគ្រឿងញៀននិងល្បែងស៊ីសងភ្នាល់បាល់​​

ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ធម្មនុញ្ញភាពនៃ​សេចក្តីព្រាងច្បាប់សហជីព​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 3:46 PM | 0 | 2532

ក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថាសេចក្តី​ព្រាង​​ច្បាប់ស្តីពីសហជីពដែលត្រូវបានរដ្ឋសភានិងព្រឹទ្ធសភាអនុម័តកាលពីខែមេសា ស្របនឹង​រដ្ឋធម្មនុញ្ញ។ នេះបើយោងតាមសេចក្តីសម្រេច​របស់ក្រុមប្រឹក្សាធម្មនុញ្ញ​ចុះថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៦។​ក្នុងសេចក្តីសម្រេចនោះ ក្រុមប្រឹក្សាធម្មនុញ្ញ​បានបញ្ជាក់ថា​ការសម្រេចនេះ​ជាសេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា​ហើយ​មានអនុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់​ដែលមានចែង​នៅក្នុងរដ្ឋធម្មនុញ្ញ​និងត្រូវចុះផ្សាយ​ក្នុង​រាជកិច្ច។​ បើតាមសេចក្តីសម្រេច ​ក្រុមប្រឹក្សាធម្មនុញ្ញ​បានពិនិត្យ​មើលទិដ្ឋភាពច្បាប់និង​ស្តាប់ការឆ្លើយ​បំភ្លឺ​របស់​តំណាងរដ្ឋាភិបាល​កាល​ពីថ្ងៃទី​២៧ ខែមេសា។

ក្រុមប្រឹក្សាធម្មនុញ្ញ​បញ្ជាក់ធម្មនុញ្ញភាពនៃ​សេចក្តីព្រាងច្បាប់សហជីព

សមត្ថកិច្ចថា​​នឹង​ពិនិត្យ​​ករណីមន្ត្រីក្រសួងមហាផ្ទៃ​លក់រថយន្ត​ស្លាកលេខ​នគរបាល​​​ឲ្យ​គ្រួសារ​ជនល្មើស​​

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:35 PM | 0 | 4633

មន្ត្រីជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា អគ្គស្នង​ការនគរ​បាល​ជាតិ​កំពុង​រៀបចំ​​ស្នើ​សុំ​ទៅ​ក្រសួង​​ដើម្បី​ពិនិត្យ​ និងសម្រេចទោស​កំហុសរបស់​មន្ត្រី​ក្រសួង​មហាផ្ទៃមួយ​រូប​ដែលបាន​លក់​​រថយន្តម៉ាក Audi ពាក់​ស្លាកលេខ​នគរ​បាលទៅ​ឲ្យប្រពន្ធ​របស់បុរស​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​អះអាង​ថា​ជា​​​​មេ​ខ្លោង​ជួញ​ដូរ​គ្រឿងញៀន​ និង​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​ស្លាប់​កាលពី​សប្ដាហ៍​មុន​។

សមត្ថកិច្ចថា​​នឹង​ពិនិត្យ​​ករណីមន្ត្រីក្រសួងមហាផ្ទៃ​លក់រថយន្ត​ស្លាកលេខ​នគរបាល​​​ឲ្យ​គ្រួសារ​ជនល្មើស​

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៣នៃសេរីភាពសារព័ត៌មាន៤០ប្រទេស​

ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃអង្គារ ទី៣ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:34 AM | 0 | 2823

ការឲ្យចំណាត់ថ្នាក់របស់អង្គការ Freedom House ដែលចេញនៅថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ឧសភាឆ្នាំ២០១៦នេះបង្ហាញថា កម្ពុជាបានចំណាត់ថ្នាក់លេខ៣៣ ក្នុងចំណោមប្រទេសចំនួន៤០ នៅអាស៊ីប៉ាស៊ីភិក។

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣៣នៃសេរីភាពសារព័ត៌មាន៤០ប្រទេស

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required