ជប៉ុន​ស្នើ​ម៉ាឡេស៊ី​ចូល​រួម​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង

អគ្គ​រាជ​ទូត​ជប៉ុ​ន​ប្រចាំ​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​ម៉ាឡេស៊ី ឲ្យ​ចូល​រួម​ជាមួយ​ក្រុង​តូក្យូ ក្នុង​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​បញ្ឈប់​សកម្មភាព​បង្ក​ហេតុ​ខាង​មីស៊ីល និង​គ្រាប់​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Channel News Asia។

ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​នៅ​ក្រៅ​វេទិកា​ Nikkei Business Forum ឆ្នាំ​២០១៧ នៅ​ទីក្រុង​គួឡាឡុំពួរ អគ្គរាជ​ទូត​ជប៉ុន លោក Makio Miyagawa បាន​ថ្លែង​ថា ម៉ាឡេស៊ី​គួរ​តែ​ចូល​រួម​ជាមួយ​ជប៉ុន ក្នុង​ការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ដើម្បី​ឲ្យ​ក្រុង​ព្យុងយ៉ាង​បញ្ឈប់​ទង្វើ​ខុស​ច្បាប់។

លោក Miyagawa បាន​ថ្លែង​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​អំពី​ក្ដី​បារម្ភ​​ជុំ​វិញ​ការ​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត​របស់​កូរ៉េ​ខាង​ជើង កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ដែល​គ្រាប់​មីស៊ីល​នោះ​អាច​រត់​ដល់​ទឹក​ដី​អាមេរិក និង​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ