នគរបាលជាតិ៖ អាជ្ញាធរថៃឃាត់ខ្លួនពលរដ្ឋខ្មែរជិត១០០នាក់

(រូបភាពពីអគ្គស្នងការនគរបាលជាតិ)

នរគរបាលជាតិកម្ពុជា ឲ្យដឹងថា អាជ្ញាធរថៃ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនពលរដ្ឋខ្មែរជាច្រើននាក់ ដោយចោទពួកគេថា បានលួចចូលកាប់ឈើគ្រញូងខុសច្បាប់ ក្នុងតំបន់ឧទ្យានជាតិមួយ នៅប្រទេសថៃ។

កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ឆ្នាំ​២០១៧​ អាជ្ញាធរ និងកម្លាំងចម្រុះថៃ បានធ្វើការពួន​ស្ទាក់​ និងចាប់​ពលករ​ខ្មែរ ដែលថា មានគ្នាជិត១០០នាក់ បន្ទាប់ពីពួកគេ ត្រូវបានចោទថា បាន​លួច​ចូល​​កាប់​ឈើ​គ្រញូង ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ «ថាប់​ឡាន» ស្ថិតក្នុងឃុំ​គូស​ក្រាក់​ឆាយ​ ស្រុក​ខន​បុរី​ ខេត្ត​នគររាជ​សីមា​​។​ នេះដោយយោងតាមការចុះផ្សាយ របស់អគ្គស្នងការនគរបាលជាតិកម្ពុជា នៅថ្ងៃសុក្រនេះ។

បើតាមអគ្គស្នងការនគរបាលជាតិ ពីដំបូងឡើយ អាជ្ញាធរថៃ បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន៣៩នាក់ និងដកហូតឈើគ្រញូងជាច្រើនដុំ និងវត្ថុតាងផ្សេងទៀត ហើយបញ្ជូនទៅអង្គភាពជំនាញ ក្នុងខេត្តស្រះកែវ ប្រទេសថៃ។ លុះដល់យប់ថ្ងៃទី២៨ខែវិច្ឆិកា អាជ្ញាធរ​ថៃ​ បានរុករកបន្ដ និងចាប់ខ្លួនមនុស្សបាន ៤៥នាក់បន្ថែមទៀត ហើយបញ្ជូនពួកគេទៅ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត​ស្រះ​កែវ​ ដើម្បី​សាកសួរ។

សមត្ថកិច្ចថៃថា បច្ចុប្បន្ន កំពុងស្រាវជ្រាវរកជនសង្ស័យ និងមេក្លោង ដែលជាប់ពាក់ព័ន្ធដទៃទៀត ដើម្បីចាត់ការតាមនិតីវិធីច្បាប់ប្រទេសនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ