មនុស្ស​យ៉ាង​តិច​៨​នាក់​រង​របួស ក្រោយ​ផ្ទុះ​ឆេះ​កាំជ្រួច​អំឡុង​ពេល​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ខេត្ត​កែប

នគរបាល​ជាតិ បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាង​ហោចណាស់ ៨​នាក់ បាន​រង​របួស បន្ទាប់​ពី​ការ​ផ្ទុះ​កាំជ្រួច អំឡុង​ពេល​នៃ​ការ​បាញ់​កាំជ្រួច​ឆ្លង​ឆ្នាំ​ថ្មី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឈាន​ចូល​ថ្ងៃ​ទី​០១ ខែ​មករា នៅ​ខេត្ត​កែប​។ នេះ​បើ​តាម​វេបសាយ​នគរបាល​ជាតិ។

វេបសាយ​នគរបាល​ជាតិ បាន​រាយការណ៍​ថា ឧប្បទ្ទវ​ហេតុ​ឆេះ​កាំជ្រួច​ដែល​អាជ្ញាធរ​ខេត្ត​កែប​គ្រោង​បាញ់​នៅ​ឆ្នេរ​កែប​នោះ បាន​កើត​ឡើង​នៅ​ម៉ោង​ជិត ១២​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ដោយ​បណ្ដាល​ឲ្យ​មនុស្ស ៨​នាក់​ ក្នុង​នោះ​មាន​ស្ត្រី ៣​នាក់​ផង​ដែរ រង​របួស​ស្រាល។

បើ​តាម​វេបសាយ​នគរបាល​ជាតិ អ្នក​រង​របួស​ក្នុង​ឧប្បទ្ទវហេតុ​ផ្ទុះ​ឆេះ​កាំជ្រួច​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​កែប ហើយ​បាន​ចាក​ចេញ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគេ​ភ្លាមៗ​ផង​ដែរ។

គេហទំព័រ​ដដែល​នេះ អះ​អាង​ថា គ្រោះ​ថ្នាក់​ផ្ទុះ​ឆេះ​កាំជ្រួច​នោះ ត្រូវ​បាន​សមត្ថកិច្ច​ពន្លត់​បាន​ជា​ស្ថាពរ​នៅ​ម៉ោង ១ និង​ ៣០​នាទី​រំលង​អធ្រាត្រ ជាមួយ​ការ​ប្រើ​ឡាន​ទឹក​ពន្លត់​អគ្គិភ័យ ៤​គ្រឿង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ