ACU ឃាត់ខ្លួនមន្ដ្រីសាលាក្រុង២នាក់ពាក់ព័ន្ធនឹងអំពើពុករលួយ

ACU អង្គភាពប្រឆាំង​អំពើពុក​រលួយ។

អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ដ្រីសាលាក្រុងភ្នំពេញចំនួន២នាក់ ដោយសង្ស័យថា មានជាប់ទាក់ទិននឹងការប្រព្រឹត្តអំពើពុករលួយ។

បើតាមមន្ដ្រីតុលាការឲ្យដឹងថា កាលពីយប់ថ្ងៃពុធម្សិលមិញ អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ដ្រីបម្រើការងារនៅសាលារាជធានីភ្នំពេញចំនួន២នាក់ និងបានបញ្ជូនទៅតុលាការដើម្បីសាកសួរ បន្ទាប់ពីសង្ស័យថា ពួកគេមានជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ។ បើតាមមន្ដ្រី ជនសង្ស័យទី១ មានឈ្មោះ រដ្ឋ បុរី ភេទប្រុស ជាប្រធានការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ និងទី២ ឈ្មោះ ម៉ី វ៉ាន់ណារុំ ភេទប្រុស បុគ្គលិកការិយាល័យវិនិយោគសាលារាជធានីភ្នំពេញ។

លោក សៀង សុខ ព្រះ​រាជ្ញារង​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដែលទទួលបន្ទុកកាន់​សំណុំ​រឿង​នេះ​ បានឲ្យ VOD ដឹងថា ពិតជាមានករណីចាប់ឃាត់ខ្លួនបុគ្គលិកសាលារាជធានីភ្នំពេញមែន។ ប៉ុន្ដែ លោកថា មិនទាន់អាចឆ្លើយបំភ្លឺ ភ្លាមបានទេ ដោយថា ព្រោះកំពុងស្ថិតក្រោមចំណាត់ការរបស់តុលាការ។

លោកថា៖ «ព្រោះខាងខ្ញុំមានអ្នកនាំពាក្យ សម្រាប់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាំខ្ញុំពិនិត្យកិច្ចការចប់ អ្នកនាំពាក្យខ្ញុំនឹងចេញជាព័ត៌មានជាបន្ទាន់ ឥឡូវកំពុងតែស្ថិតនៅក្នុងចំណាត់ការរបស់ខ្ញុំ»។

VOD មិនទាន់អាចសុំការបញ្ជាក់ពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានទេ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ