ឧតុនិយម​ថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ស្ទើរ​ទូទាំង​ប្រទេស​សប្ដាហ៍​ក្រោយ

រូបអគារស្ថានីយ៍ឧតុនិយមនៃ​ក្រសួងធនធានទឹក​និង​ឧតុនិយមកម្ពុជា

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ប្រកាស​ថា ទឹក​ភ្លៀង​ក្នុង​កម្រិត​មធ្យមទៅ​ច្រើន នឹង​ធ្លាក់​រាយ​ប៉ាយ​ស្ទើរ​គ្រប់​បណ្ដា​ខេត្ត​ទាំង​អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​សប្ដាហ៍​ក្រោយ​នេះ។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បានឲ្យដឹង​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​​ជ្រលង​សម្ពាធ​ទាប​​បោក​បក់​មក​ពី​សមុទ្រ​ចិន​ខាង​ត្បូង និង​ជ្រលង​សម្ពាធ​ខ្ពស់​មក​ពី​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ចាប់​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា​នេះ។

ក្រសួង​បាន​បញ្ជាក់​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស​កម្ពុជា ប៉ុន្តែ បណ្ដា​ខេត្ត​នៅ​ភាគ​កណ្ដាល នៅ​តំបន់​ខ្ពស់​រាប​ភាគ​ឦសាន និង​តំបន់​មាត់​សមុទ្រ នឹង​ទទួល​រង​ភ្លៀង​ធ្លាក់​ចាប់​ពី​កម្រិត​បង្គួរ ទៅ​ច្រើន​ ចាប់​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៩ ខែ​មេសា​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ