ព្រះមហាក្សត្រនិងសម្ដេចម៉ែនឹងយាងត្រឡប់​ពីប្រទេសចិនវិញនៅថ្ងៃនេះ

ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ និង​មន្ត្រីជាន់ខ្ពស់ក្នុង​ការ​ធ្វើដំណើរតាមរថភ្លើងទៅឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ​កាលពីពេលកន្លងទៅ។ (រូបថត៖ ហួត វុទ្ធី)

ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​បាទ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់ នឹងយាងវិលត្រឡប់ពីទីក្រុងប៉េកាំង ប្រទេសចិន មកដល់ប្រទេសកម្ពុជាវិញ នៅរសៀលថ្ងៃនេះ។ នេះបើតាមហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

លោក​នាយករដ្ឋ​មន្ត្រី​បាន​រៀបរាប់​នៅ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​នេះ​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទទួល​ព្រះ​មហាក្សត្រ និង​មាតា​របស់​ទ្រង់ ដែល​យាង​ត្រឡប់​មក​ពី​ទីក្រុង​ប៉េកាំង​វិញ នៅ​រសៀល​ថ្ងៃ​នេះ។

ដំណើរយាងមកដល់កម្ពុជាវិញនេះ គឺបន្ទាប់ពីព្រះបាទនរោត្ដម សីហនុមុនី និងសម្ដេច មុនីនាថ សីហនុ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ កុម្ភៈឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ