ឧតុនិយម​ព្រមាន​ឲ្យ​ប្រុង​ប្រយ័ត្ន​រន្ទះ​បាញ់ និង​ខ្យល់​កន្ត្រាក់​ដើម​រដូវ​វស្សា​នេះ

អាជ្ញាធរ​ឧតុនិយម​កម្ពុជា បាន​ព្រមាន​ទៅ​ដល់​ប្រជាពលរដ្ឋ ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ​បាញ់ និង​ខ្យល់​កន្ត្រាក់ ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​សប្ដាហ៍​ក្រោយ ខណៈ​ដែល​រដូវ​វស្សា​ភ្លៀង​ធ្លាក់​បាន​ចូល​មក​ដល់។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ល្ងាច​ម្សិល​មិញ​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ប្រទេស​កម្ពុជា​នឹង​ទទួល​រង​ទឹក​ភ្លៀង​ធ្លាក់​ពី​តិច​​រហូត​ដល់​ច្រើន​នៅ​ទូទាំង​ប្រទេស ខណៈ​ដែល​សីតុណ្ហភាព​ក៏​នឹង​ថយ​ចុះ​ផង​ដែរ។

ក្រសួង​បាន​ប្រកាស​ប្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែលអាច​បន្ត​កើត​មាន​នៅ​តំបន់​វាល​ទំនាប និង​តំបន់​ខ្ពង់​រាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ