ផលិតករ​​«រឿង​ផ្ទះចិញ្ចឹមខ្មោច» ប្រាប់មូលហេតុក្រសួង​អោយ​​បញ្ចាំង ក្នុងពេល ដេនី ក្វាន់ ជាប់បម្រាម

នៅថ្ងៃទី៨ ​​មីនា ​នេះ ភាពយន្តដែល​​​សម្ដែង​ដោយតារាសម្ដែង​​​ស៊ិចស៊ី និងជាប់បម្រាមរបស់ក្រសួង​វប្បធម៌រហូតដល់​​​​​១ឆ្នាំ​ គឺ​កញ្ញា ​​ដេនី ក្វាន់ នឹងត្រូវ​ដាក់បញ្ចាំង​លក់​សំបុត្រជាសាធារណៈហើយ ​ខណៈដែល​ភាពយន្តនេះក៏ត្រូវគេ​​​​​​​​​​​ប៉ា់ន់ស្មាន​ថា​មាន​ឈុតមួយ​ចំ​​នួនតម្រូវអោយ​​នាងសម្ដែង​​​ស៊ិចស៊ី ដើម្បីអោយ​សមនឹង​​តំណែង​​​​​​​​​​​​របស់នាង​​​នៅលើ​ហ្វេសប៊ុក។ យ៉ាង​ណាមិញ ផលិតករ​​រឿងបាន​អះអាងថាគ្រប់​​ឈុតទាំងអស់ គឺដេនី ក្វាន់ អត់​មាន​​​ស៊ិចស៊ីសូម្បីមួយ​តែភាគរយ​នោះទេ ដោយ​លោកក៏​បានបញ្ជាក់ពីមូលហេតុ​ដែលនាំ​ក្រសួង​​ចេញ​លិខិត​អនុញ្ញាតិអោយភាពយន្តនេះ ​​បានបញ្ចាំងក្នុងពេលដែល​​តួស្រី ​មិនទាន់​​រួច​ពីបម្រាមនោះ​ផង។

លោក​ សែម វិសាល ​​​​​​​អ្នកនិពន្ធ និងជាដឹកនាំ​​​សម្ដែងប្រចាំផលិតកម្ម​​​ Wonderfilm Cambodia ដែល​ជាផលិតកររឿង​​បានអះអាងថា យោងតាម​​បម្រាមរបស់ក្រសួង​​​​​​វប្បធម៌ និងវិចិត្រសិល្បៈ គឺរហូតទាល់តែ​​​​ក្រោយ​ចូលឆ្នាំខ្មែរ​​​​ឯណោះ ទើប​រឿង​ដែលអាចសម្ដែងដោយ​តារា​ស៊ិចស៊ី​​​​កញ្ញា ដេនី ក្វាន់​ អាច​​​​​​​​ដាក់បញ្ចាំង​ទៅបាន ប៉ុន្តែ​​ដោយ​យោងតាម​ហេតុផលដែល​រឿងមួយនេះ ​​បានជ្រើស​​នាង​អោយសម្ដែង​តាំងមុននាង​ជាប់បម្រាម ​​ហើយក៏​​​​​​​មិនមាន​ការតម្រូវអោយនាងសម្ដែង​​​ជាតួ​ស៊ិច​ស៊ី​សូម្បីតែ​មួយប្លង់​​ផង ទើប​ក្រសួង​​​យល់ព្រមអោយ​​​​ដាក់លក់សំបុត្រ។

​លោកថា​​​នៅក្នុងរឿងនេះ ​​​ដេនីក្វាន់ក៏មិនមែនជា​តួ​ឯក​​លេចធ្លោរ​នោះដែរ គឺ​​​នា​ងគ្រាន់តែ​តួ​សំខាន់​មួយដូចគ្នា​នឹង​​តួក្នុងរឿង​ផ្សេង​​ទៀត​រួមមាន ​​​លោក​ប៉ីប៉ីឌី ​​និងនាយគ្រឿន​​​​​​​ប៉ុណ្ណោះ ​​​​​​ដោយនាង​​​គឺជាតួ​​អ្នក​​​​ផ្សេង​ព្រេងម្នាក់​​​ក្នុងរឿង ហើយ​​​​មិន​មែនជា​តួឯក​​​​​​​​​​​​​​ដែល​លេង​ច្រើនប្លង់តែឯងនោះឡើយ​។ នៅក្នុងរឿងនេះ ​លោកថា​​បើ​និយាយ​ពីតួឯក គឺ​ជា​​​​តួខ្មោច ​និង​តួវិញ្ញាណឯណោះទេ ដោយសារតែ​​មានប្លង់ច្រើន​តាំងពីដើមដល់ចប់។ ​លោក​​ហ៊ាន​អះអាងថា ​​​ក្នុងរឿង​«​ផ្ទះចិញ្ចឹមខ្មោច»នៅមានចំណុច​​មួយទៀត​​​ ទើបអាចអន្ទង​អោយ​ក្រសួង​​​​ចេញ​លិខិត​​អោយបញ្ចាំង​​នៅក្នុង​ស្ថានភាព​ដែល ដេនី ក្វាន់​​ មិនទាន់​​​​​​រួច​បម្រាមនោះ គឺ​​​​​​គុណភាព​រឿង ​និង​​​​សាច់រឿងដែលក្រសួង​​​បញ្ជាក់ថា​​បើមិនអោយបញ្ចាំង​គឺរឿង​​​គួរ​អោយស្ដាយនោះតែម្ដង។ ​

លោក​និយាយថា​«​​​​​ក្នុងរឿង​​​​​​បើទោះជា​​​​គាត់​(ដេនីក្វាន់)គ្មាន​បញ្ហាជាមួយក្រសួង ​​ក៏​អត់មាន​​ប្លង់ស៊ិចស៊ីដែរ ហើយមានចំណុច​​​ច្រើន​ណាស់​ទម្រាំតែ​​រឿងមួយនេះ អាចកែ​ជំហរ​អោយ​ក្រសួង​​យល់ព្រម​អោយបញ្ចាំង ​​បើតាម​​​​​​​​​​ហេតុ​ផល​​បម្រាម គឺ​​​​រឿងនេះ​​​​​អាចបិទ ឬ​​​រហូតដល់​​​ចប់បម្រាមទើបអាច​​បញ្ចាំងបាន អ៊ីចឹង​ហើយទើបខ្ញុំ​​​សប្បាយចិត្ត​នៅពេល​​​​ឮពី​ក្រសួង​​​​​​មកចឹង!»។ លោក​​​ថា​​​ភាពយន្តមួយនេះ ​​​​​​​លោកបានចំណាយអស់ច្រើន ​​​​​​ដើម្បីតម្រូវ​​អោយ​រឿងទាំងមូល​សាច់រឿងខ្លាំង និង​មាន​គុណភាព​​គ្រប់​គ្រាន់ ​​ហើយបើ​​លោក​​​ផលិត​​​​​​​រឿងនេះ​​​ដោយ​​​មានចំណុច​ខ្វះ​ខាត​លើបច្ចេកទេស និង​គុណភាព គឺប្រហែលជា​​​​​​​​​​​មិនអាច​តស៊ូ​មតិបាន​​ឡើយ។

លោកកាន់តែមានទំនុកចិត្ត នៅពេល​​​​​​​​ភាពយន្តមួយនេះ ​​បាន​ដាក់ស្នើ​ទៅរោង​សុំបញ្ចាំង​​នៅអំឡុង​ចុងខែ​៣ ឬ​​ដើមខែ​​​​៤នោះទេ ប៉ុន្តែភាគី​ខាង​​​​​ម្ចាស់​រោង ​ គ្រាន់តែបាន​​​​​​​​​​​​​​​ទស្សនា​​​សាច់រឿង ក៏ស្នើអោយអោយ​​​​​ដាក់បញ្ចាំងនៅ​​​ថ្ងៃ​ទី​​៨ ​មីនា វិញទាំង​លោកមិនទាន់ទទួលបាន​លិខិត​​ផ្លូវការ​ពីក្រសួង​ ​ដោយសុខចិត្ត​លើករឿងផ្សេង​​​​​​​​​​​​មិនទាន់អោយបញ្ចាំង​ ​ហើយស្នើអោយលោក​​​រត់ច្បាប់​​​សុំ​​​ក្រសួង​​​អោយបាន​ឆាប់។

លោកសែម វិសាល ​បន្តថា ភាពយន្តរឿង​«​ផ្ទះ​ចិញ្ចឹម​ខ្មោច​»​បើ​រាប់ទាំង​​​​ការចំណាយ​លើ​​​ផ្នែកបច្ចេកទេស ​គឺ​មិនក្រោម​​​១០ម៉ឺន​ដុល្លារនោះទេ ទើប​គុណភាពរបស់​​រឿងនេះ​​​ត្រូវបាន​ទទួលស្គាល់ ហើយ​​​​អាច​​​​​តម្រូវអោយក្រសួងកែជំហរ​​អោយបញ្ចាំង​លក់សំបុត្រ​​​​​​​​មុន​ផុតកំណត់​​​​ការពិន័យរបស់​​តួស្រី។ ​ ​​​

ភាពយន្តនេះ លោកថា​នឹង​​ធ្វើពិធី​​​​​​សម្ពោធ​​នៅថ្ងៃទី​​៧ មីនា ​​​​គឺមួយថ្ងៃមុនលក់សំបុត្រ នៅ​​ផ្សារទំនើប​សុរិយា​ជាន់ផ្ទាល់​​ដី ​​​​​​​​​​​ដោយ​​​​​លោកចាប់​ផ្ដើមមានការ​រំពឹង​ច្រើន​ បើធៀបនឹង​ភាពយន្ត​ជោគជ័យ​ៗ​​កន្លងមករបស់លោក​។ លោកថា​​ភាពយន្តនេះ ​នឹង​​​​​​​គម្រោង​​វាយលុកទីផ្សារ​​ក្រៅប្រទេស ដោយសារតែ​​លោកក៏​​​​​​មានទំនាក់ទំនងជាមួយ​​​ម្ចាស់រោងកុននៅ​​តាមបណ្ដាប្រទេសមួយចំនួន​ ហើយ​​​ក៏មើលឃើញថា​ភាពយន្ត​​មួយនេះ អាចចូលទីផ្សារ​​ក្រៅប្រទេស​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ