នៅរតនគិរី៤ខែមានករណីរំលោភសម្លាប់សិស្សសាលា៣នាក់

សមត្ថកិច្ចខេត្តរតនគិរីអំពាវនាវឲ្យឪពុកម្តាយ មានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពកូនស្រីដែលមានវ័យជំទង់ ដោយសារតែមួយរយៈកាលចុងក្រោយនេះ មានករណីរំលោភសម្លាប់សិស្សសាលាបន្តបន្ទាប់។​

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលចុះផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ​ បង្ហាញថា ចាប់ពីខែតុលាឆ្នាំ ២០១៧ ដល់ខែកុម្ភៈឆ្នាំ២០១៨ មានករណីរំលោភសម្លាប់លើសិស្សសាលាចំនួន​៣នាក់អាយុពី១៥ទៅ១៨ឆ្នាំ។​

សមត្ថកិច្ចលើកឡើងថា ក្មេងស្រីទាំងបីនោះជាជនជាតិភាគតិចទំពូន ដែលភូមិសាស្ត្រពួកគាត់រស់នៅនិង ធ្វើដំណើរមានសភាពស្ងាត់ ឬ ឆ្លងកាត់ព្រៃ។​

ជនរងគ្រោះទី១អាយុ១៨ឆ្នាំរៀនចប់ថ្នាក់ទី១១នៅវិទ្យាល័យសម្តេចឪសម្តេចម៉ែ ទី២ រៀនថ្នាក់ទី១២នៅវិទ្យាល័យភូមិថ្មី អាយុ១៨ឆ្នាំ និង ជនរងគ្រោះទី៣ អាយុ១៥ឆ្នាំ រៀនថ្នាក់ទី៦នៅសាលាបឋមសិក្សាភូមិស៊ូ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ