អតីតពិធីការិនីអានព័ត៌មានអន្តរជាតិនៅទូរទស្សន៍ជាតិកម្ពុជា អ្នកស្រី រស់ សោភនី បានទទួលមរណភាពនៅថ្ងៃនេះ នៅឯប្រទេសបារាំង។ នេះបើតាមទំព័រហ្វេសប៊ុករបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) នៅថ្ងៃនេះ។
ទំព័រហ្វេសប៊ុក ទទក បានរៀបរាប់ថា អ្នកស្រី រស់ សោភនី ដែលបានចូលនិវត្តន៍ពីការងារព័ត៌មានទៅហើយនោះ បានទទួលមរណភាពនៅថ្ងៃទី០៤ ខែកុម្ភៈ នៅម៉ោង ៥ និង ២០នាទីព្រឹកម៉ោងនៅក្នុងប្រទេសបារាំង ឬត្រូវនឹងម៉ោងប្រហែល ១១ និង ២០នាទីថ្ងៃ ម៉ោងនៅក្នុងប្រទេសកម្ពុជា។
ទំព័រហ្វេសប៊ុកដដែលនេះ បញ្ជាក់ថា ពិធីការិនីជើងចាស់រូបនេះ បានទទួលមរណភាពនៅជន្មាយុ ៦៤ឆ្នាំ ដោយសាររោគាពាធ។