នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១៨ នៅវេលាម៉ោង ៧:៣០ នាទីព្រឹក ក្រុមការងារសហគមន៌ព្រៃឈើច្រណោលឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ និងគណៈកម្មការសហគមន៍ព្រៃឈើ បានសហការជាមួយអាជ្ញាធរភូមិឃុំ ចុះល្បាតព្រៃដោយស្ម័គ្រចិត្តធ្វើដំណើដោយម៉ូតូមកជួបជុំគ្នានៅកន្លែងគោលដៅ ចុះធ្វើការស្រាវជ្រាវបទល្មើសព្រៃឈើនៅក្នងតំបន់ដែនដីព្រៃសហគមន៍ច្រណោល។ ក្រុមការងារចុះដល់កន្លែងគោលដៅបានជួបប្រទះឃើញប្រជាពលរដ្ឋចំនួន ៣ គ្រួសារបានកាប់រុករានយកដី នឹងសាងសង់ជាផ្ទះចំនួន ៨ខ្នង នៅក្នុងដែនដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ប្រវែងប្រមាណជាង ១០០ម៉ែត្រ។ គ្រួសារទាំងបីនោះរួមមាន៖
១-ឈ្មោះ ឆិនឡុំ យេនណយ នៅភូមិវាលសំបូរ
២- ឈ្មោះ សែន រើន ឡុំសិត នៅភូមិច្រណោល
៣- ឈ្មោះ ឡុំ ដែន ធីស្រី នាង នៅភូមិវាលសំបូរ
ផ្ទះទាំងអស់នេះសាងសង់ នៅម្ដុំចំណុច ខាងកើត ថ្មខ្ពស់ នៅក្នុងដែនដីព្រៃសហគមន៍ ហើយការធ្វើនេះដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ នឹងសហគមន៍ឡើយ។
បញ្ហានេះ ក្រុមការងារបានសហការជាមួយលោកមេភូមិ ចុះធ្វើការហាមឃាត់នឹងពន្យល់ណែនាំ ដល់ពួកគាត់មិនឲ្យកាប់រុករានយកដីសហគមន៍ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្តទៀតទេ។
ដោយពលរដ្ឋអ្នកសារព័ត៌មាន ខេត្តក្រចេះ អ្នកស្រ្តី ណេត ណឿន