នាយករដ្ឋមន្ត្រីចូលពេទ្យនិង​លុបចោលកម្មវិធីមួយចំនួន​

លោក ហ៊ុន សែន សម្រាកនៅមន្ទីរពេទ្យមួយនៅក្នុងប្រទេសសិង្ហបុរី (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានសម្រេចលុបចោលកម្មវិធីមួយចំនួន ដែលបានគ្រោងទុក ដោយសារបញ្ហាសុខភាព ហើយបានលោកបានទៅសម្រាកនៅមន្ទីរពេទ្យមួយនៅក្នុងប្រទេសសិង្ហបុរី។​

លោកនាយករដ្ឋមន្ត្រី បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកនេះថា លោកមានការហត់នឿយខ្លាំង ទើបធ្លាក់ខ្លួនឈឺ ហើយត្រូវការសម្រាកនៅពេទ្យ។ លោកសរសេរថា៖​ សុំការយោគយល់ពីមិត្តភ័ក្តបរទេស ពិសេស ជប៉ុន ឥណ្ឌាបារាំង ដែលកម្មវិធីគ្រោងទុកសំរាប់ការជួប ត្រូវបានលុបចោលទៅវិញ។ ដោយការហត់នឿយខ្លាំងពេក ខ្ញុំធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវមកពេទ្យបន្ទាន់ដើម្បីពិនិត្យនិងព្យាបាល។

លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា លោកទៅដល់មន្ទីរពេទ្យនៅប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃពុធម្សិលមិញ ហើយលោកគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃអាទិត្យទី៧ខែសឧសភាខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ