វិភាគ៖ តើមានអ្វីនៅពីក្រោយការធ្វើច្បាប់ដាក់ទោសអ្នករិះគន់ព្រះមហាក្សត្រ?

ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី កាលពីកន្លងទៅ។

រដ្ឋាភិបាល ចុងសប្តាហ៍មុន បានធ្វើសេចក្តីព្រាងច្បាប់​វិសោធនកម្ម​លើមាត្រាមួយចំនួន​នៃ​ក្រមព្រហ្មទណ្ឌ​ ដាក់​ទោ​​ស​អ្ន​​​កប្រ​មាថអង្គ​ព្រះម​ហាក្ស​​ត្រ។

សេ​ចក្តីព្រាងច្បាប់ថ្មីនេះ បានចែងពីទោសទណ្ឌ​ ដាក់ព​ន្ធនា​គា​រ ពី១ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់ ច​ន្លោះ​ពី ២​លា​ន ដល់៥០លា​នរៀល។

សេចក្តីព្រាងចែងថា«ការប្រមាថព្រះមហាក្សត្រនឹងត្រូវផ្តន្ទាទោសពី១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លា​ន​រៀ​​ល ទៅ១០​លានរៀល។ចំពោះនីតីបុគ្គល ត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥​០លា​នរៀ​ល ព្រម​ទាំ​ងទោ​ស​បន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភា​ពពាក់​ព័ន្ទ​នឹង​ការ​ប្រមា​ថចំ​ពោះ​អង្គព្រះ​ម​​ហា​ក្សត្រ»។

សេចក្តីព្រាងនេះ មិនបានបញ្ជាក់ថា តើសកម្មភាពបែបណា ខ្លះដែលត្រូវចាត់ទុកថា ប្រមាថដល់អង្គ​ព្រះម​ហា​ក្សត្រ​នោះទេ។​ នៅក្នុងក្រមព្រហ្មទណ្ឌកាលពីឆ្នាំ២០១០ ក៏មិនបានចែងពីប​ទប្រមាថព្រះមហា​ក្សត្រទេ គឺមា​នចែ​​ង​តែ​​ពីប​ទ រាជ​ឃាតកម្ម ធ្វើទារុណកម្ម ឬ​ បទហិង្សាលើព្រះមហាក្សត្រជាដើម។​

បើទោះបីជារដ្ឋាភិបាលអះអាងថា ការធ្វើច្បាប់នេះ ដើម្បីធានានឹងលើកស្ទួយព្រះចេស្តា អង្គ​ព្រះ​ម​​​ហា​ក្សត្រដែល​ជា​​ព្រះ​​​​ប្រមុ​ខ​​រដ្ឋក៏ដោយ ប៉ុន្តែជាការកត់សំគាល់ សន្និសញ្ញាព្រំដែន និងច្បាប់​ចម្រូង​ច​ម្រា​​សមួយចំនួន ដែល​តំ​ណា​​​​ងរាស្ត្រ គណបក្សកាន់អំណាចបានអនុម័ត ទោះក្រោមសំ​ឡេងរិះគន់ និងមានការជំទាស់ក្តី តែច្បាប់​​ទាំ​ង​​នោះ​​​​ត្រូវបា​ន​ ឡាយព្រះហស្ត ដាក់ឲ្យប្រើប្រាស់។

ដួ​ចជាសន្ធិសញ្ញា (ព្រំដែនកម្ពុជា វៀតណាម)ឆ្នាំ២០០៥ឬហៅថាសន្ធិសញ្ញាបំពេញបន្ថែម។ ច្បាប់គ្រប់គ្រ​ងអង្គកា​រ​សង្គ​មស៊ីវិល ច្បាប់​សហជីព ច្បា​ប់ស្តី​ពីរៀប​ចំអ​ង្គ​កា​រតុលាកា។ លក្ខន្តិកៈចៅក្រ​ម និងព្រះរាជអាជ្ញា​។ ការរៀបចំ និ​ង​កា​រប្រព្រឹ​ត្តទៅនៃ​ឧត្ត​ម​ក្រុ​​​​មប្រឹ​ក្សា​​​នៃ​អង្គចៅ​ក្រ​ម​​។

វិសោ​ធនកម្មច្បាប់គណនយោបាយ និងច្បាប់មួយមួយចំនួនទៀត ដែលរដ្ឋា​ភិបា​ល យ​កម​កចា​​ត់វិធា​នកា​ររំលា​យ និ​ងដកហូតអាសនៈ របស់គណបក្សប្រឆាំង ដែលមានអ្នកគាំទ្រជិតពា​ក់កណ្តាល​ប្រទេ​សជាដើម។

តើមានអ្វីនៅពីក្រោយការធ្វើច្បាប់ដាក់ទោសអ្នករិះគន់ព្រះមហាក្សត្រនេះ?

ប្រធានក្រុមអ្នកវិភាគវ័យក្មេងលោក ហង្ស ​វិទូ វិភាគថា ការប្រកាសធ្វើច្បាប់ការពា​រព្រះ មហា​ក្ស​ត្រ ស្របពេល​ការបោះ​ឆ្នោ​ត ជិតមកដល់ ។លោកថា ចង់មិនចង់ ការធ្វើច្បាប់នេះ កំពុងទាក់ទាញប្រជាប្រិយ ភាពពីម្ចាស់ឆ្នោត តា​ម​រយៈ ការពាររាជបល្ល័ង្ក ឬការពារកិត្តិយសព្រះ​មហា​ក្សត្រ។

ប៉ុន្តែលោក ហង្ស វិទូ វិភាគថា ការជួយការពារព្រះចេស្តាព្រះមហាក្សត្រពិតប្រាកដ គឺត្រូវ ធ្វើឲ្យសសរស្តុំ៣ របស់​ជា​តិ ​ឯករាជ្យពីគ្នា ។

លោកថា៖«យើងធ្វើយ៉ាងម៉េចឲ្យអំណាចនៃនីតិបញ្ញត្ត នីតិប្រតិបត្ត និងតុលាការ គាត់មានភាពឯ​ករាជ្យនៅដាច់​ពីគ្នាទៅ គឺព្រះម​ហាក្សត្រលោកមានអំណាចដោយអតនោម័តិមានន័យថា ការឡាយព្រហស្តលេ​ខាធ្វើច្បាប់ណាមួ​យ​វា​សមរម្យហើយវាបានបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ។ នៅពេល​ដែលមា​នផលប្រយោជន៍​ដល់ប្រទេ​សជាតិព្រះ​មហាក្រត្រលោកនឹងមានអំណាចហើយ ដោយយើង​មិ​ន​ចាំ​ប​​ង្កើតច្បាប់អីច្រើនជាការដាក់សម្ពាធទៅលើប្រជាពលរដ្ឋទេ»។

អ្នកវិភា​គនយោបាយលោក បណ្ឌិត មាស នី វិភាគថា ការធ្វើច្បាប់នេះ ទំនងជាបក្សកាន់អំណាច ចង់ទប់ស្កាត់ កុំ​ឲ្យការរិះគន់​ព្រះមហា​ក្សត្រ កាន់តែកើនឡើង ដោយសារ តែរបត់នយោបាយ ដែលលោកថា បញ្ហាទាំងនេះរដ្ឋាភិ​បាល ហាក់មិនបានប្រ​គល់​​តួនា​​ទី​ពេ​ញលេ​ញឲ្យ​អង្គ​​ព្រះ​មហាក្សត្រចេញអន្តរាគមន៍ស្វែងរកដំណោះស្រាយ ដើ​ម្បី​​​ប​ង្រួ​​បបង្រួមជាតិទេ។

លោកថា៖ «ប៉ុន្មានឆ្នាំចុងក្រោយនេះ វាហាក់ដូចជាចន្លោះប្រហោ​ងមួយចំនួនក្នុងការផ្តល់ល​ទ្ធភាពដល់ព្រះមហាក្ស​ត្រដើម្បីបំពេញតួ​នាទីរបស់ព្រះអង្គ នៅក្នុងជម្លោះនយោ​បាយ។ អញ្ចឹងហើ​យបានមានការរិះគន់កើនច្រើនឡើងៗដល់ព្រះមហាក្សត្រ។ អញ្ចឹងបើមិនបង្កើតច្បាប់ហ្នឹងបានន័យថា កេរ្តិ៍ឈ្មោះហ្នឹ​ងវានឹងត្រូវខូចដល់ព្រះ​មហាក្សត្រទៀត។ កិត្តិយ​សរបស់ព្រះមហា​កក្សត្រ​សព្វថ្ងៃនេះ​មិនមែនអាស្រ័យលើការរិះគន់ របស់មហាជនទេ វាអា​ស្រ័​យទៅ​លើ​រដ្ឋាភិ​បាលផងដែរ ថាតើរដ្ឋាភិបាល លោ​កបានផ្តល់កិត្តិយស និងតួនាទីគ្រប់គ្រាន់ជូ​នព្រះម​ហា​ក្សត្រដែឬអត់?»។

លោក មាស នី បានដាក់ជាសំនួរថា តើច្បាប់នេះ បានដាក់ទោសទណ្ឌដរដ្ឋាភិបាលយ៉ាងម៉េចដែរ បើរដ្ឋាភិ​បាល​ឆកល្វែង មិនបានផ្តល់តួនាទីពេញលេញ ដល់អង្គព្រះ​មហាក្សត្រ ក្នុងការចេ​ញព្រះរាជអន្តរាគម​ន៍ ដើម្បី​ផ្សះ​​​ផ្សា​​​​​រជាតិ ដូចមា​នចែងក្នុងរដ្ឋធម្មនុញ្ញនោះ។

លោកថា៖ «យើងក៏ត្រូវគិតផងដែរថា ចុះបើយើងមិនបានប្រគល់នូវតួនាទីរបស់ព្រះមហាក្សត្រដើម្បីបំពេញ ដូចនូវអ្វី​ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ អាហ្នឹងជាការមើលងាយដល់ព្រះមហាក្សត្រដែរឬអត់។ បាទ​ ត្រង់ហ្នឹងដែលខ្ញុំ​គិ​តថា​ តើច្បា​​ប់មើលទៅលើរឿងនឹងដែរ ឬទេ? ឬក៏គេមើលតែទៅលើ​អ្នករិះគន់ដែ​លគ្រា​ន់តែប្រើ​សម្តី​ផ្សេងៗ  ក៏ប៉ុន្តែ​បើស្ថាប័នរដ្ឋទាំងមូលមិនបានផ្តល់នូវតួនាទីគ្រប់គ្រាន់ដល់ព្រះមហាក្សត្រ ថាតើអាហ្នឹ​ងជាការម៉ាក់ងាយ ឬក៏អត់ ហើយវាមា​ន​ទោសឬអត់?»។

កាលពីចុងឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរបស់លោក ប្តឹងអតីតឧបនាយករដ្ឋមន្ត្រី លោក លឺ ឡា​យ​ស្រេង ថា​ប្រមាថអង្គព្រះមហាក្សត្រ ទាក់ទិនការឡាយ របស់ព្រះអង្គទៅច្បាប់ចំនួន៤ដែលបើផ្លូវឲ្យ តុលាការកំពូ​លអា​ច​រំ​លា​យ និងរឹបអូសយកអាសនៈ ទៅចែកគណបក្សដទៃដែលមិនជាប់ឆ្នោតបាន។ទីបំផុត លោក លឺឡាយស្រេង ត្រូវបាន​តុ​​លា​​​​​​កា​​រ​ផ្តន្ទាទោស តាមបណ្តឹង របស់លោក ហ៊ុន​ សែន។

មេ​ធា​វីលោក សុក សំអឿន គាំទ្រ ពន្យល់ថា ការមានច្បាប់ដាក់ទោសអ្នកប្រមាថព្រះមហាកលោកថាជារឿងត្រឹមត្រូវ កុំឲ្យ​តែ​​​ច្បាប់នោះចែងដាក់ទោសដល់សេរីភាពបញ្ចេញមតិ។

លោកថា៖ «បើរិះគន់ព្រះករុណាថាធ្វើអញ្ចឹងព្រះអង្គអត់ត្រូវទេ សុំព្រះអង្គធ្វើដូចនេះអាហ្នឹងមិនមែនប្រមាថអីណា ប៉ុន្តែបើ​យើងជេ​រប្រមាថថាស្តេចនេះ ស្តេចនោះអាហ្នឹងបានជាប្រមាថខ្ញុំយល់អញ្ចឹង ហើយយើងជារាស្ត្រខ្មែរ យើងគួរមានច្បា​ប់ហ្នឹង​អត់​ ព្រោះធម្មនុញ្ញនិយាយថាព្រះមហាក្សត្រមិនអាចប៉ះពាល់បាន»។

ជំពួកទី២នៃរដ្ឋធម្មនុញ្ញចែងថា «ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ។ ព្រះមហាក្សត្រ ​ព្រះ​​អង្គជានិមិត្តរូបនៃឯកភាពជាតិ។ ព្រះមហា​ក្សត្រ ទ្រង់ជាអ្នកធា​នាឯករាជ្យ​ជាតិអធិបតេយ្យ និងបូរភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នក​ធានាការគោ​រពសិទ្ធិ និងសេរីភាពរបស់ប្រ​ជាពលរដ្ឋនិងការគោរព​សន្ធិសញ្ញាអន្តរជា​តិ។ព្រះមហាក្ស​ត្រទ្រង់មានតួ​នា​ទី​ខ្ពស់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ធ្លាប់ទទួលរងការរិះគន់ដែរពីការប្រមាថដល់អង្គព្រះមហាក្សត្រគឺ កា​ល​​ពី​ឆ្នាំ​២០០៥ លោកបាន​គំរាម​រំលាយ​របប​រាជា​និយម ហើយ​ដាក់​ជំនួស​មក​វិញ​នូវ​របប​សាធារណរដ្ឋ បើ​ព្រះមហាក្សត្រ​សម្ដេច​ព្រះ​នរោត្តម សីហមុនី មិន​ព្រម​ឡាយ​ព្រះហស្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ស្ដីពី​ព្រំដែន​កម្ពុជា-វៀតណាម។

បើតាមអ្នកវិភាគ ការធ្វើច្បាប់នេះ បានចូលរួមការពារព្រះចេស្តាអង្គព្រះមហាក្សត្រមួយផ្នែក តែថាមួយផ្នែកធំ បក្ស​កាន់​អំ​​ណាច បានទាញយ​កប្រ​ជា​ប្រិយភាព តាមរូបភាពគាំទ្ររាជបល្ល័ង្ក និងទប់ស្កាត់កុំឲ្យមានការរិះគន់ស្ថា​ប័នព្រះ​មហាក្ស​ត្រ​កា​ន់​តែ​ខ្លាំង ទាក់ទិ​ននឹងកា​រឡាយ​ព្រះ​​​​ហ​ស្តលេខា លើច្បាប់បើកផ្លូវឲ្យរំលាយ និងរឹប​​អូសយកអា​សនៈរបស់​គណប​ក្សប្រ​ឆាំ​ង ដែល​មានអ្ន​កគាំទ្រប្រ​មាណ​ជា​៣​លា​​ននា​ក់នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ